សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 4, 2011


ហោ ណាំហុង មិនជឿថាមានការផ្ទុះអាវុធដាក់គ្នា
នៅតាមតំបន់ព្រំដែន

​ក្រោយ ​ជំនួប​​រវាង​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សៀមលោក កាស៊ីត ភីរម្យ ​និង​លោក ឧប​នាយក​រដ្ឋមន្រ្តី​ ហោ ណាំហុង​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកកា​សែត​នៅ​ថ្ងៃ​ទី០៤ កុម្ភះ ​ថា សភាព​ការណ៍​​នៅ​តាម​​ព្រំដែន​​ដែល​កង​ទ័ព​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ​ កំពុង​ប្រុង​ជើង​ការ​ខ្ពស់​ប្រុង​នឹង​ប្រយុទ្ធ​គ្នា​នោះ លោក​មិន​ជឿ​ថា​មាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នោះ​ទេ​។
​ឧបនា​យក​រដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​កម្ពុជា ហោ ណាំហុង បាន​មាន​ប្រសាសន៏​បន្ត​ថា " មក​ដល់​ម៉ោង​នេះ​ លោក​មិន​​ទាន់​បាន​​ទទួល​ព័ត៌មាន​អ្វី​តាន​តឹង​នៅ​តាម​ព្រំដែន​ទេ ព្រោះ​កន្លង​មក​ថៃ​បាន​ដាក់អាវុធ​មក​ធ្វើ​សម​យុទ្ធ​ផង និង​បញ្ជូន​ទ័ព​មក​ផង ហើយ​យើង​បាន​ប្រុង​ជើង​ការត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ហើយ​លោក​មិន​ទាន់​ជឿ រហូត​មក​ដល់ពេល​នេះ ថា​មាន​ការ​ប៉ះពាល់​គ្នា​ដោយ​អាវុធ​ណា​មួយ​នោះ​ទេ"​។
​សូម​ជម្រាប​ថា នៅ​រសៀល​ថ្ងៃ​ទី៤ កុម្ភះ នេះដែរ រដ្ឋ​មន្ត្រី​ការបរ​ទេសសៀម លោក កាស៊ីត ភីរម្យ និង​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​ក្នុង​គោល​បំណង​ចូល​ជួប
អ្នក​ទោស​សៀម​២នាក់​គឺ វីរៈ ស៊ុមក្វាមឃីត និង រ៉ាត់ទ្រី ប៉ៃ​ប៉ូ​តា​ណា​ប៉ៃ​ប៉ូន នៅ​ក្នុង​ពន្ធ​នាគារ​ព្រៃ​សរ​៕

No comments:

Post a Comment

yes