សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 23, 2011


តុលាការកំពូលប្រកាសសាលក្រមរឿងមេបក្សប្រឆាំង
សម រង្ស៊ី រឿងដកបង្គោលព្រំដែនថ្ងៃទី១ មិនា

​តុលាការ​កំពូល ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ ១៨៥ នា​ព្រឹក​ថ្ងៃទី​២៣​កុម្ភៈ ឆ្នាំ​២០១១​។ដោយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម រង្ស៊ី ជាច្រើនរូប និង​កសិករ មាស​ស្រី និង​លោក ព្រំ ជា អភិបាលស្រុក​ចន្ទ្រា លោក ជា យាង រួមទាំង​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​លោក​សម​រង្ស៊ី និង​កសិករ ២ រូប ព្រមទាំង​មេធាវី​ការពារ​អភិបាលស្រុក​ចន្ទ្រា លោក ច័ន្ទ
សុខយាង​។​នៅក្នុង​សវនាការ កសិករ​ពីរនាក់គឺ លោក ព្រំ ជា និង​អ្នកស្រី មាស ស្រី បាន​ស្នើសុំ​ដល់​លោក​ចៅក្រម លើកលែង​ការចោទប្រកាន់ ដោយ​សំអាង​ថា គ្មាន​លុយ​ដើម្បី​បង់​សំណង ហើយ​សុំ​ឲ្យ​ដោះស្រាយ​ដីស្រែ ដែល​ត្រូវបាន​បោះបង្គោល​តម្រុយ​ព្រំដែន​។​ចំណែក​លោក​មេធាវី ជូង ជូ​ងី ដែល​ការពារ​លោក​សម​រង្ស៊ី
និង​កសិករ​ពីររូប បាន​សុំ​ឲ្យ​តុលាការ លើកលែង​ការចោទប្រកាន់ ដោយ​ថា លោក​សម​រង្ស៊ី ដែល​កំពុង​គេចខ្លួន នៅ​ក្រៅប្រទេស គ្មាន​ចេតនា ក្នុង​ការបំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ឡើយ​។ លោក​សម​រង្ស៊ី គ្រាន់​តែ​ការពារ​ទឹក​ដី​ប៉ុណ្ណោះ​។​ចំណែកលោក​មេធាវី ច័ន្ទ សុខ​យាង ការពារ​ក្តី​ឲ្យ​អភិបាលស្រុក​ចន្ទ្រា បាន​ស្នើ​ដល់​ចៅក្រម​តុលាការ​កំពូល ឲ្យ​រក្សា​សេចក្តីសម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍ និង​តុលាការ​រាជធានី​ភ្នំពេញ​។ លោក​មេធាវី សំអាងថា រាល់​ការបោះ
បង្គោល​តម្រុយ​ព្រំដែន ធ្វើឡើង​ស្រប​តាម​ច្បាប់ និង​អនុសញ្ញា​ព្រំដែន​បំពេញ
បន្ថែម​។​លោក​មេធាវី បានចាត់ទុក​ទង្វើ​របស់​លោក​សមរង្ស៊ី ក្នុង​ការដក​តម្រុយ​បង្គោល​ព្រំដែន ថា​ជា​ទង្វើ​អាណាធិបតេយ្យ និង​រំលោភច្បាប់​។​​
​ គួរបញ្ឆាក់ថា ​កាលពី​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១០ លោក​សម​រង្ស៊ី ដែល​កំពុង​ស្នាក់​នៅ​ក្រៅប្រទេស ត្រូវបាន​តុលាការខេត្ត​ស្វាយរៀង សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ២ ឆ្នាំ ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។ រីឯ​កសិករ​ពីររូប​ទៀត គឺ​អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ១ ឆ្នាំ ម្នាក់​។ ពិរុទ្ធជន​ទាំង​បី ក៏​ត្រូវ​រួមគ្នា​បង់​សំណង​រដ្ឋប្បវេណី នូវ​ទឹកប្រាក់​សរុប​ចំនួន ៦៣ លាន​រៀល​។​កាលពី​ថ្ងៃ​ទី​១៣​តុលា ឆ្នាំ​២០១០ ចៅក្រម​តុលាការ​សាលាឧទ្ធរណ៍ បាន​សម្រេច​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ របស់​តុលាការខេត្ត​ស្វាយរៀង ( កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ ) ទុកជាបានការ​។ ប៉ុន្តែ​ចៅក្រម​សាលាឧទ្ធរណ៍ បាន​កែប្រែ​ត្រង់​ចំនុច​ទណ្ឌកម្ម​ដាក់​ពន្ធនាគារ​លើ​ពិរុទ្ធជន អ្នកស្រី មាស ស្រី និង​លោក ព្រំ ជា ដោយ​ត្រូវ​កែប្រែ​ពី​ទោស​ជាប់ពន្ធនាគារ​មួយ​ឆ្នាំ​ម្នាក់ មក​ទោស​ជាប់ពន្ធនាគារ​ចំនួន ៩ ខែ និង ២០ ថ្ងៃ​។ រីឯ​ទោស​នៅសល់ ត្រូវ​ព្យួរ​។ ពោល​គឺ​កសិករ​ទាំងពីរ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​១៤​តុលា ឆ្នាំ​២០១០៕​

No comments:

Post a Comment

yes