សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 23, 2011


ការព្យាយាមស្វែងរកយុត្តិធម៌ពីអ្នកភូមិបឹងកក់

​អ្នក​ភូមិ​បឹងកក់​នៅតែ​បន្តសកម្មភាព​តស៊ូ​មតិ​ជា​និច្ច​ជាមួយ​អាជ្ញាធរ​ រាជ​ធានី​ភ្នំពេញ និង​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន​ដែល​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ ទោះបីជា​ការតស៊ូ​នេះ​ហាក់​គា្មន​អ្នក​ណា​អើពើ​ក៏ដោយ​។
​នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ព្រឹក​នេះ ក្រុម​អ្នក​ភូមិ​បាន​ស្នើ​សុំ​ដី​ចំនួន​១៥​ ហិ​ចកតា​ពី​ក្រុមហ៊ុន និង​ពី​អាជ្ញាធរ​ដើម្បី​សាងសង់​លំនៅស្ថាន​នៅនឹងកន្លែង​។ តាម​ការអះអាង​របស់​អ្នកភូមិ​ទាំងនោះ សំណើរ​របស់​ពួកគេ​បាន​ដាក់​ជូន​សាលា​រាជធានី និង​ក្រុមហ៊ុន​រួច​ហើយ​កាលពី​ថ្ងៃ​ទី​៦​កុម្ភៈ ​ឆ្នាំ​២០១១​នេះ។ ក៏​ប៉ុន្តែ​ការ​ស្នើ​សុំ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​នៅ​តំបន់​បឹងកក់ ចំនួន ១៥ ហិកតា​នោះ ត្រូវ​បាន​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិម៉ា បាន​សម្រេច​បដិសេធ ក្នុងលិខិត កាល​ពីថ្ងៃ​ទី១៧កុម្ភៈ ឆ្នាំ២០១១។ លោក កែប ជុតិម៉ា​ លើក​ឡើង​ថា ការ​សុំ​ដីទំហំ ១៥ ហិកតា នៅ​ក្នុង​តំបន់​បឹងកក់ ជា​ការ​ស្នើ​សុំ​ក្រៅពី​គោល​ការណ៍​ទាំងបី​របស់​រាជរដ្ឋាភិបាល។ សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង ស្រប​តាម​ប្លង់​គោល ដែល​នឹង​អនុម័ត​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។
​គួរ​កត់​សម្គាល់​ថា អ្នកភូមិ​បឹងកក់​ទាំងនោះ​ បាន​តស៊ូ​មតិ​គ្រប់​រូបភាពអស់​ហើយ ​តែពួកគេ​មិន​ទទួលបាន​លទ្ធផល​អ្វី​ទេ​។ ពួកគេ​ទំនងជា​គ្មាន​ជម្រើសអ្វី​ក្រៅពី​ចាកចេញ​ពី​ទីនោះ​ឡើយ​ ពីព្រោះ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​ការតវ៉ា​នេះឡើយ​៕

No comments:

Post a Comment

yes