អាស៊ានគ្រោងនឹងធ្វើការជួបប្រជុំគ្នា នៅក្នុងប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី២២កុម្ភៈ ដើម្បីពិភាក្សាគ្នារកច្រកដោះស្រាយបញ្ហាកម្ពុជានិងថៃ ដែលបានឈានទៅដល់ការវាយប្រហារគ្នា ក្នុងទ្រង់នទ្រាយធំ រហូតដល់មានការបាញ់ផ្លោងធ្វើអោយខូចប្រាសាទព្រះ
វិហារខ្មែរថែមទៀត។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ដែលតំណាងជាប្រធានអាស៊ាន នាបច្ចុប្បន្ន បានអោយដឹងថា លិខិតអញ្ជើញសមាជិកអាស៊ានទាំង១០ ដើម្បីចូលរួមពិភាក្សាបញ្ហាកម្ពុជានិងថៃ ត្រូវបានគេបញ្ជូនទៅតាមប្រទេសនីមួយៗរួចហើយ កាលពីម្សិលមិញ។ ការគ្រោងរៀបចំប្រជុំ នៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺបានធ្វើនៅទន្ទឹមនឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រូវកោះប្រជុំនៅថ្ងៃទី១៤កុម្ភៈខាងមុខនេះ ដើម្បីពិនិត្យស្ថានការណ៍បន្ទាន់ ដែលមានទាហានថៃបានបាញ់ រំលោភដាក់មកលើកម្ពុជា និងធ្វើអោយភាគីកម្ពុជាស្លាប់និងរបួសចំនួន៥០នាក់។ មិនទាន់មានការធ្វើអត្ថាធិប្បាយណាមួយបញ្ជាក់ថា ហេតុអ្វីបានជាលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅមិនទាន់បានចេញលទ្ធផលផងស្រាប់តែមានការស្នើអោយមានការដោះស្រាយបញ្ហានេះ តាមលំដាប់តំបន់នោះទេ។យោងតាមកាសែតបរទេស ប្រភពពីមន្ត្រីអាស៊ាន
ខ្លះគិតថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គង់តែប្រគល់កិច្ចការនេះទៅអាស៊ាន ដើម្បីដោះស្រាយជាមុនសិន។
គួររំលឹកថា នាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វេចាជីវ៉ា បានព្យាយាមរារាំងមិនអោយប្រទេសទី៣ណាចូលជ្រៀតជ្រែកក្នុងកិច្ចការឈ្លោះគ្នានោះទេ ដោយការចង់រក្សាការដោះស្រាយត្រឹមតែទ្វេរភាគីប៉ុន្តែប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកហ៊ុនសែន បានជំទាស់។លោកហ៊ុនសែន បានអំពាវនាវ សូមអោយការដោះស្រាយនេះមានការចូលរួមពីភាគីទីបីផងនោះដែរ៕
No comments:
Post a Comment
yes