នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ លោកប្រធាន សម រង្សីុ និងលោកអនុប្រធាន កឹម សុខា បានជួបជាមួយនឹងសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា( Japan-Cambodia Friendship MPs League) ដែលមានសមាជិកព្រឹទ្ធសភា និងរដ្ឋសភា នៃគណបក្សកាន់អំណាច គឺគណបក្សប្រជាធិបតេយ្យសេរី(LDP) និងគណបក្សប្រឆាំងគឺគណបក្សប្រជាធិបតេយ្យជប៉ុន(DJP) នៅវិមានព្រឹទ្ធសភាជប៉ុន ក្នុងទីក្រុងតូក្យូ។
ក្នុងជំនួបនោះលោកប្រធាន សម រង្ស៊ី និងលោកអនុប្រធាន កឹម សុខា បានលើកឡើងអំពី តួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងការស្វែងរកដំណោះស្រាយនយោបាយ និងស្ថិរភាពនយោបាយសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
តំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភា របស់ប្រទេសជប៉ុន ចង់ឃើញប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ ដើម្បីធានាដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីភាពជាមូលដ្ឋាន ការអភិវឌ្ឍន៍ និងវិនិយោគទុនបរទេស។ ពួកគាត់បានសង្កត់ថា “ជំនួយរបស់ប្រទេសជប៉ុន ផ្តល់ដល់កម្ពុជា គឺសម្រាប់ពលរដ្ឋខ្មែរទាំងអស់ មិនមែនសម្រាប់គណបក្សនយោបាយណាមួយឡើយ” ៕
No comments:
Post a Comment
yes