ទាហានខ្មែររឹតបន្តឹងការឡើងទៅកាន់តំបន់ព្រះវិហារ
ដោយ ៖ មាស មុន្នី
នៅព្រឹកមិញនេះ បន្ទាប់ពីមានការចាប់ខ្លួនបុរសជនជាតិសៀមម្នាក់ ទាហានដែលឈរជើងនៅតំបន់ប្រាសាទព្រះវិហារ បានដាក់ការរឹតបន្តឹងរាល់អ្នកទាំងឡាយណាដែលមានបំណងឡើងទៅកាន់ តំបន់នោះ ជាផ្នែកដើម្បីការពារសន្តិសុខដល់កងទ័ព។
បុរសជនជាតិសៀមដែលត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណជាង១០ព្រឹក មិញ ត្រូវបានបញ្ជូនទៅកាន់ខេត្តព្រះវិហារ។ បុរសរូបនោះចេះនិយាយភាសាខ្មែរយ៉ាងច្បាស់ ហើយមានកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ប៉ុន្តែបន្ទាប់ពីមានការសាកសួរដេញដោល បុរសរូបនោះមិនមានអាស័យដ្ឋានច្បាស់លាស់ដូចមានបញ្ជាក់នៅក្នុង អត្តសញ្ញាណប័ណ្ណរបស់ខ្លួននោះទេ។ ក្រុមមន្រ្តីបានធ្វើការសន្និដ្ឋានថា បុរសជនជាតិសៀមនោះ អាចជាចារកម្មដែលត្រូវបានគេបញ្ជូនឲ្យមកយកការពីកិច្ចការកង ទ័ពរបស់កម្ពុជា៕ប្រភពពី ៖ សារព័ត៌មានសេរី
No comments:
Post a Comment
yes