សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 21, 2011


ថៃយល់ព្រមទទួលយកអ្នកសង្កេតការណ៍អាស៊ាន

នៅ​មុនពេល​ចាកចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៏​នេះ លោក​ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា​បាន​ឱ្យដឹងថា រដ្ឋមន្ត្រី​ការបរទេស​ថៃ​បាន​អះអាង​ថា​ថៃ​យល់ព្រម​ទទួលយក​អ្នក​សង្កេតការណ៍​ ឥណ្ឌូនេស៊ី​សម្រាប់​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា​។
​លោក​ហោ​ណាំហុង​បាន​ ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ចំណុច​សំខាន់​មួយ​សម្រាប់​កិច្ចប្រជុំ​អាស៊ាន​នៅ​ ថ្ងៃស្អែក​នេះ​។​​លោក​ហោ ណាំហុង​បន្តថា នេះ​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដែល​បាន​ទាមទារ​ជានិច្ច​ឱ្យ​មាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ដើម្បី​ពិនិត្យ​បទ​ឈប់​បាញ់​គ្នា​ ជាមួយ​ថៃ​។ លោក​បាន​រំលឹកថា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ថ្ងៃទី​១៤​កុម្ភៈ​ កន្លងទៅ​ក៏​លោក​បាន​លើក​បញ្ហា​នេះ​ដែរ​។​លោក​ហោ ណាំហុង​ក៏​បាន​សម្តែង​ការគាំទ្រ​ចំពោះ​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប​ដែល​ បាន​អំពាវនាវ​ឱ្យ​កម្ពុជា​និង​ថៃ​គោរព​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ​ក្រុង​ឡាអេ​ឆ្នាំ​១៩៦២​។ បើ​យោង​តាម​លោក​ហោ ណាំហុង ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​សហ​ប្រជាជាតិ ក៏​មាន​ប្រទេស​មួយចំនួន​បានលើកឡើង​ពី​បញ្ហា​នេះ​ដែរ​។ ទន្ទឹម​នឹង​នោះ​សភា​អឺរ៉ុប​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការប្រើប្រាស់ គ្រាប់បែក​ចង្កោម​របស់​ថៃ​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​កង​ទព័​កម្ពុជា​ផង​ដែរ​។​លោក​ហោ ណាំហុង​ក៏​បាន​អះអាង​ដែរ​ថា កិច្ចប្រជុំ​នៅ​ហ្សា​ការតា​គ្រាន់តែ​អាច​បញ្ឈប់​ ការបាញ់​គ្នា​ប៉ុណ្ណោះ តែ​ដំណោះស្រាយ​ពិតប្រាកដ​គឺ​រដ្ឋាភិបាល​កម្ពុជា​
នឹង​ស្នើ​ទៅ​តុលាការ​ យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ឱ្យ​បកស្រាយ​ឡើងវិញសាល​ក្រម​តុលា​ឆ្នាំ​១៩៦២ ​នៅក្រោយ​កិច្ចប្រជុំ​អាស៊ាន​នេះ​។
​សូមបញ្ជាក់​ថា លោក​ហ៊ុន ម៉ា​ណែត​កូនប្រុស​ច្បង​របស់​លោក​ហ៊ុន​សែន​ និងជា​​មេបញ្ជាការរង​កង​ទព័ជើងគោក​ក៏​បាន​អញ្ជើញ​ទៅ​ចូលរួម​ប្រជុំ​នៅ​ហ្សា ​ការតា​ដែរ​គឺ​ប្រជុំ​ខាង​ផ្នែក​យោធា​។ លោក​ហ៊ុន​ម៉ាណែត​មិន​បាន​ជិះ​យន្តហោះ​ជាមួយ​គណៈប្រតិភូ​ក្រសួងការបរប​ទេស​ទេ​គឺ ​ជិះ​វ៉ុល​ដោយ​ឡែកមួយ​ជាមួយ​គណៈប្រតិភូ​យោធា​៕

No comments:

Post a Comment

yes