សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 4, 2011


លោក ញឹក ប៊ុនឆៃ ព្រមានបណ្តាញលោក ផន ចន្ថា
គណកម្មាធិការនាយកចេញពីបក្ស
​សមា​ជិក​គណកម្មា​ធិការ​នាយកមួយ​រូប​នៃ​គណបក្ស ហ្វ៊ុន​ស៊ិន​ប៉ិច គឺ​លោក ផន ចន្ថា ប្រ​ឈម​ការ​ទទួល​ទោស និង​ការ​បណ្តេញ​ចេញពី​គណ​បក្ស​បើក្រុម​ប្រឹក្សា​វិន័យ​រក​ឃើញ​ថា​បាន​ធ្វើ​ខុស​វិន័យ​បក្ស​នោះ​។
​អគ្គ​លេ​ខា​ធិការ​គណបក្ស ហ្វ៊ុន​ស៊ុន​ប៉ិច លោក ញឹក ប៊ុនឆៃ បាន​ប្រាប់អោយ​ដឹង
ថា លោក ផន ចន្ថា សមា​ជិក​គណ​កម្មការ​ធិការ​នា​យក​បើ​គាត់​ដើរ​បរិហាកេរ្តិ៏
គណ​បក្ស និង​មាន​បញ្ហា​ហើយ​ហើយ សមាជិក​ដែល​ធ្វើ​ខុស​វិន័យ និង​ទទួល​ទោស ហើយ​បើ​ធ្វើ​ខុស​ធ្ងន់​ធ្ងរ​និង​ត្រូវ​បណ្តេញ​ពី​គណបក្ស​។
​សូម​ជម្រាប​ថា ក្នុង​រយះ​ពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​មក​នេះ​លោក ផន ចន្ថា
សមា​ជិក​គណ​កម្មា​ធិការ​នាយក​គណបក្ស ហ្វ៊ុន​ស៊ិន​ប៉ិច បាន​ធ្វើ​ការចោទប្រ​កាន់​ទៅ​លើ​អគ្គ​លេ​ខា​ធិការ​គណបក្ស លោក ញឹក ប៊ុនឆៃ លក់ទី​តាំង​ស្នាក់ការ​កណ្តាល​គណ​បក្ស​ក្នុង​រាជ​ធានី​ភ្នំពេញ និង​យក​លុយ​ទៅ​ទិញ​ស្នាក់ការថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦អា មាន​ភាព​មិន​ប្រ​ក្រ​តី និង​បាន​យក
ប្លង់​គណ​បក្ស​ទៅ​បញ្ចាំ​នៅ​ធនាគារ​។
​លោក ផន ចន្ថា បាន​អោយ​ដឹង​ថា មូល​ហេតុ​ចំបង​ដោយ​សារ​តែ​ការ​មិន​ស្មោះ​ត្រង់ ក្នុង​តំលៃ​លក់​ស្នាក់​ការ ក៏ដូច​ជា​តំលៃ​ទិញ​ដីស្នាក់​ការ​ថ្មី​ដែល​ធ្វើ​អោយ​សមាជិក​គណ​កម្មាធិ​ការនាយក មាន​ការ​ព្រួយ​បារម្ភ​។
សមា​ជិក​គណ​កម្មា​ធិការ​នាយក​រូប​នោះ​បាន​ធ្វើការ​ចោទ​លោក ញឹក ប៊ុនឆៃ ថា បាន​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត សមាជិក និង​លក្ខន្តិកៈ​បទបញ្ឆា​ផ្ទៃ​ក្នុង
គណបក្ស។ ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​សមាជិក​គណ​កម្មា​ធិការ​នាយក​ខាង​លើ​នេះ​ត្រូវ​បាន​អគ្គ​លេខា​ធិការ​គណ​បក្ស​លោក ញឹក ប៊ុនឆៃ ធ្វើ​ការ​អះ​អាង​ថា ការ​ដោះ​ដូរ​ស្នាក់​ការ​គណបក្ស ហ្វ៊ុន​ស៊ុន​ប៉ិច​គឺ​ធ្វើ​តាម​លក្ខន្តិកៈ​បទ​បញ្ឆា​ផ្ទៃ​ក្នុង​គណបក្ស និង​ដោយ​សារ​តែ​មាន​មូល​ហេតុមួយ​ចំនួន​។
​គួរ​បញ្ឆាក់​ថា ទី​ស្នាក់​ការ​កណ្តាល​គណបក្ស ហ្វ៊ុន​ស៊ិន​ប៉ិច ដែល​មានទី​តាំង
ស្ថិត​នៅ​ខាង​ត្បូង​ក្រ​សួង​មហាផ្ទៃ​ត្រូវ​បាន​គណ​កម្មា​ធិការ​អចិ​ន្ត្រៃ​យ៏​សម្រេច លក់​ទៅ​អោយ​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ធនាគារ​កា​ណា​ឌីយ៉ា​ក្នុង​តំ​លៃ​ជាង​៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ទៅ​ទិញ​ដី​ធ្វើ​ទី​ស្នាក់ថ្មី នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦អា​៕

No comments:

Post a Comment

yes