ថៃអាវក្រហមរាប់ពាន់នាក់ជួបគ្នានៅកណ្តាលក្រុងបាងកក
ក្រុមថៃអាវក្រហមបានព្រមានថា នឹងធ្វើបាតុកម្មធំជាងម្សិលមិញដែលមានគ្នា ប្រមាណ២ម៉ឺននាក់នោះទៅទៀត ដើម្បីបង្ខំអោយនាយករដ្ឋមន្ត្រីថៃ ដោះលែង សកម្មជនដឹកនាំថៃអាវក្រហម។
ក្រុមថៃអាវក្រហមបានព្រមានថា នឹងធ្វើបាតុកម្មធំជាងម្សិលមិញដែលមានគ្នា ប្រមាណ២ម៉ឺននាក់នោះទៅទៀត ដើម្បីបង្ខំអោយនាយករដ្ឋមន្ត្រីថៃ ដោះលែង សកម្មជនដឹកនាំថៃអាវក្រហម។
រលកបាតុកម្មរបស់ក្រុមថៃអាវក្រហម ត្រូវគេ បានមើលឃើញថា ចាប់ផ្តើមទៀតហើយ នៅក្នុងក្រុង បាងកក តាំងពីម្សិលមិញ ដោយហ្វូងមនុស្ស បានធ្វើដំណើរពីផ្លវ រ៉ាត់ឆា ប្រាស៊ុង ទៅបរិវេណតុលាការ កំពូលថៃនៅឯស៊ូណាំលួង។ មហាបាតុកម្ម ដែល បានធ្វើ កាលពីម្សិលមិញ ដឹកនាំដោយមេដឹកនាំថៃអាវក្រហម លោក ចតុភុនព្រំផាន និង លោកស្រីធីតា ថាវង្សស្រិត។ សេចក្តី រាយការណ៍ពីកាសែត ថៃ ក្នងស្រុក បាននិយាយថា ក្រុមអាជ្ញាធរថៃ មានការព្រួយបារម្ភ យ៉ាងក្រៃលែង ចំពោះការធ្វើបាតុកម្មរបស់ក្រុមថៃអាវក្រហមនាពេលនេះ និង ប៉ូលីសត្រូវគេ បញ្ជូនជាច្រើនដាក់នៅតាមផ្លវដើម្បីសម្រួលកុំអោយមានអំពើ ហិង្សានិងធ្វើអោយ មានរបៀបរៀបរយ។ ក្រុមថៃអាវក្រហម បានទាមទារសុំ អោយមានការដោះ លែងមេដឹកនាំរបស់គេ និងសកម្មជនថៃអាវក្រហមដែលកំពុងជាប់ឃុំ និងគ្រោង និយាយបើកកកាយអំពី នាយករដ្ឋមន្ត្រីថៃ ដែលមានសញ្ជាតិអង់គ្លេស។ ការបើកកកាយអំពីរឿង នាយករដ្ឋ មន្ត្រីថៃ មាន សញ្ជាតិបរទេស គឺនឹងមានប្រយោជន៍ដល់ ការគ្រោងដាក់ពាក្យប្តឹង របស់ ក្រុមថៃអាវក្រហម ប្រឆាំងនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ពីបទឧក្រិដ្ឋកម្ម មនុស្សជាតិ ទាក់ទងនឹងការបញ្ជាអោយមានការបង្ក្រាបនិងសម្លាប់ក្រុមថៃអាវ ក្រហម ក្នុង អម្លុងធ្វើបាតុកម្មកាលពីខែមេសានិងឧសភាឆ្នាំទៅនាកណ្តាលរាជ ធានីបាងកក។
សូមជំរាបថា ប្រទេសថៃ មិនទាន់ជា សមាជិករបស់តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិនោះទេ ប៉ុន្តែប្រទេសអង់គ្លេសគឺជាប្រទេសដែលបានផ្តល់ សច្ចាប័នជាសមាជិករបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិនោះ។ ដូច្នេះបើនាយក រដ្ឋមន្ត្រីថៃអាប់ភីស៊ីត ពិតជានឹងបន្តកាន់សញ្ជាតិអង់គ្លេសនោះមែន ក្រុមថៃអាវ ក្រហមនឹងអាចមានលទ្ធភាពក្នងការដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រីថៃ ពីបទ ប្រព្រឹត្តិឧក្រិដ្ឋកម្មមនុស្សជាតិ។ សូមជំរាបថា នៅក្នុងការបង្ក្រាបបាតុកម្ម របស់ក្រុមថៃអាវក្រហម កាលពីពាក់កណ្តាលឆ្នាំ២០១០ មានមនុស្សប្រមាណ ៩០នាក់ បានស្លាប់ និងជាង ២១០០នាក់រងរបួសដោយសារតែការបញ្ជារបស់ នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វេចាជីវ៉ា៕
No comments:
Post a Comment
yes