បេសកជនផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
នឹងបង្ហាញលទ្ធផលបេសកម្ម១០ថ្ងៃមកកម្ពុជា
បេសក ជន ពិសេស នៃ ឧត្តម ស្នងការ សហ ប្រជាជាតិ ទទួល បន្ទុក សិទ្ធិមនុស្ស នៅ កម្ពុជា នឹង បង្ហាញ លទ្ធផល បេស កម្ម ១០ថ្ងៃ របស់ លោក មក កម្ពុជា នៅ ថ្ងៃទី២៤ ខែកុម្ភៈ ខាង មុខ នេះ តាមរយៈ សន្និ សីទ ព័ត៌ មាន មួយ ។ កញ្ញាទូច រង្សី រាយការណ៍ ពីទី ក្រុងភ្នំពេញ មក ថា នា ឱកាស នោះ មន្ត្រី សិទ្ធិ មនុស្ស សហប្រជាជាតិ រូប នោះ នឹង លើក យក បញ្ហា សំខាន់ៗ ជុំ វិញ លទ្ធផល ពិភាក្សា ជា មួយ មន្ត្រី រដ្ឋាភិ បាល មន្ត្រី បក្សប្រឆាំង ដៃគូ ភិវឌ្ឍន៍ និង សង្គម ស៊ីវិល ព្រម ទាំង ឆ្លើយ សំណួរ ជាក់ លាក់ មួយ ចំនួន ទាក់ទង នឹង អាណត្តិ របស់ លោក ។
ដោយកញ្ញាទូច រង្សី
លោករ៉ុង ឈុន ប្រធាន សមាគម គ្រូបង្រៀន កម្ពុជា ឯករាជ្យ មាន ប្រសាសន៍ថា ក្នុង ដំណើរ ទស្សន កិច្ច របស់ លោក ស៊ូយ៉ា ស៊ូប៊ែឌី មក កម្ពុជា សមាគម លោកបាន ផ្ញើ លិខិត មួយច្បាប់ ជូនមន្ត្រី សិទ្ធិ មនុស្ស សហ ប្រជាជាតិ រូបនេះ ឲ្យ បាន ដឹងពី ការ ធ្លាក់ចុះ សិទ្ធិ ទួលបា នការ អប់រំ- ការ គាប សង្កត់ សិទិ្ធ សេរី ភាព សមាគម និង ការ ជួប ប្រជុំ របស់ សមាគម គ្រូបង្រៀន នៅ កម្ពុជា។ លោករ៉ុង ឈុន បញ្ជាក់ បន្ថែម ៖« សំឡេង »
លោក ស៊ូប៊ែឌី កាល ពី ថ្ងៃទី១៨ ខែកុម្ភៈ លោក បាន ចុះ ជួបផ្ទាល់ ជាមួយ ពលរដ្ឋ រាប់រយ គ្រួសារ រស់ នៅ ភូមិ ឡពាង និង ជួប ជាមួយ លោកសម ចាន់គា មន្ត្រី សម្រ បសម្រួល សមាគម អាដហុក ប្រចាំ ខេត្ត កំពង់ឆ្នាំង ដែល ត្រូវ បាន ក្រុម ហ៊ុន ឈ្មោះខេឌីស៊ី ប្តឹង ទៅ កាន់ តុលាការ ពីបទ បរិហាកេរ្តិ៍ ហើយ ត្រូវ បាន តុលា ការ ខេត្តកំពង់ឆ្នាំង កាត់ ឲ្យ ចាញ់ក្តី ដោយ គ្រាន់ តែ មន្ត្រី រូបនេះ បាន ផ្តល់ មតិ ផ្នែក ច្បាប់ ជួយ ដល់ ពលរដ្ឋ រងគ្រោះ ក្នុង ទំនាស់ ដីធ្លី ។
លោកចាន់ សូវ៉េត មន្ត្រី ស៊ើប អង្កេត ជាន់ ខ្ពស់ សមាគម អាដហុក បាន ចាត់ ទុក ដំណើ រទស្សនកិច្ច របស់ លោក ស៊ូយ៉ា ស៊ូប៊ែឌី មក កម្ពុជា ថា ជា ការ ទទួល ខុសត្រូ វខ្ពស់ ក្នុងការ ជំរុញ កា រគោរព សិទ្ធិ មនុស្ស នៅ កម្ពុជា ។ « សំឡេង »
លោក ស៊ូយ៉ា ស៊ូប៊ែឌី បាន មកដ ល់ ប្រទេស កម្ពុជា កាលពី ថ្ងៃទី១៥ ខែ កុម្ភៈ ជាដំណើរ ទស្សនកិច្ច លើក ទី៤ ក្នុង បេសកម្ម ១០ថ្ងៃ របស់ លោក មក កម្ពុជា។ ទស្សន កិច្ចនេះ ក្រៅ ពីពិនិត្យ លើការ គោ រព សិទ្ធិ មនុស្ស រូប លោក ក៏ នឹង ពិនិត្យ មើល ផង ដែរ ទៅ លើ ប្រព័ន្ធ នីតិបញ្ញតិ្ត និង ប្រព័ន្ធ តុលា ការ នៅ កម្ពុជា។
បេស កម្ម លើកទី៤ របស់ លោកស៊ូយ៉ា ស៊ូប៊ែឌី មក កម្ពុជា បាន ទទួល ការ អនុញ្ញាត ពី លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ចូល ជួប ពិភាក្សា លើ បញ្ហា មួយ ចំនួន ផង ដែរ ៕ ពីវិទ្យុ អូស្រ្តាលី
No comments:
Post a Comment
yes