សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 22, 2011


ដាក់ឈ្មោះកូនស្រីថានាងFacebook ក្រោយពីបដិវត្តន៍
នៅអេហ៊្សីប

ក្នុង​បដិវត្តន៍​ផ្តួល​រំលំ​អ្នក​ដឹក​ នាំ​ផ្តាច់​ការ​ក្នុង​ប្រទេស​ក្នុង​ ពិភព​អារ៉ាប់ Facebook បាន​ដើរ​តួរ​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ការ​នេះ។ តាមរយៈ Facebook អ្នក​បះបោរ​ប្រឆាំងតវ៉ា​ទាំងអស់​អាច​ផ្តល់​ព័តិមាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ទីកន្លែង និង ម៉ោង​នៃ​ការ​ជួប​ជុំ​ដើម្បី​ធ្វើ​ការ​បះ​បោរ​ប្រឆាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​មួយ​ចំនួន​ដែល​ទទួល បាន​ជោគជ័យ​ ក្នុង​ការ​ផ្តួល​រំលំ​របប​ផ្តាច់​ការ​ទាំង​នោះ តែង​តែ​អរគុណ​យ៉ាង​ខ្លាំង​ដល់​គេហទំព័រ​ទំនាក់ទំនង សង្គម​មួយ​នេះ។
តួរយ៉ាង​ដូច​ជា​បុរស​ជនជាតិ​អេហ៊្សីប​ ម្នាក់​ គាត់​ចង់​សំដែង​​នូវ​ការ​ដឹង​គុណដល់ Facebook ដែល​មាន​តួរនាទី​ក្នុង​ការ​ជួយ​ពួក​គេ​អោយ​បាន​ទទួល​បាន​ជ័យជំនះនៅ​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ​ គាត់​បាន​ដាក់​ឈ្មោះ​កូនស្រី​ដែល​ទើបតែ​កើត​របស់​គាត់​ថានាង “ Facebook” ដែល​ឈ្មោះ​ពេញ​របស់​នាង​គឺ Facebook Jamal Ibrahim​។
ក្រុម​គ្រួសារ​ មិត្តភក្តិ និង អ្នក​ជិតខាង​ដែល​នៅ​តំបន់​មួយ​ដែល​ឈ្មោះ​ថា Ibrahimya ជា​តំបន់​ដែល​នាង​ Facebook កើត ពួក​គេ​បាន​បី​នាង​ដើរ​ចុះ​ឡើង​ៗ​ដើម្បី​បន្ត​ការ​គាំទ្រ​របស់​ពួក​គេ​ចំពោះ ​បដិវត្តន៍​នោះ ដែល​បាន​ចាប់​ផ្តើម​ឡើង​ក្នុង Facebook។
នាង “ Facebook” ក៏​បាន​ទទួល​បាន​អំណោយ​ជា​ច្រើន​ពី​ក្រុម​យុវវ័យ​ដែល​មាន​ការ​រីករាយ​យ៉ាង​ សម្បើម​ ដោយ​សារការ​ចាប់​​កំណើត​ និង ឈ្មោះ​​របស់​នាង។ ហើយ​ឈ្មោះ​ Facebook នេះ​ក៏​បាន​ធ្វើ​អោយ​ភ្ញាក់​ផ្អើល​ដល់​ពិភពលោក​ផង​ដែរ ៕​ពី ស្រុកខ្មែរ​ស្នេហ៏ខ្ញុំ / www.varychin.com

No comments:

Post a Comment

yes