សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 23, 2011


តំណាងពិសេសអង្គការយូណេស្កូមកជួបនាយករដ្ឋមន្ត្រី
កម្ពុជា ថៃ ពីបញ្ហាប្រាសាទព្រះវិហារនៅចន្លោះថ្ងៃ២៥
កុម្ភះ ដល់ថ្ងៃ០១ មិនា

សេចក្ដី ​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូណេស្កូ ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ចេញ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ដែល​គេហទំព័រ​របស់​យើង​ទទួល​បាន​នៅ​ថ្ងៃទី២៣ កុម្ភះ បានឲ្យ​ដឹង​ថា ប្រធាន​អង្គការ​យូណេស្កូ លោកស្រី អ៊ីរីណា បូកូវ៉ា (Irina Bokova) បាន​ តំណាង​ពិសេស​របស់​អង្គការ​យូណេស្កូ មក​ជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា ថៃ​ចាត់ ឲ្យ​លោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koïchiro Matsuura) ដែល​ជា​តំណាង​ពិសេស
របស់​អង្គការ​យូណេស្កូ នឹង​មក​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​​កម្ពុជា និង​ថៃ ស្ដី​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ នៅ​ចន្លោះ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១​នេះ។
​សូម​ជម្រាប​ថា ដំណើរ​របស់​បេសក​កម្ម​របស់​មន្ត្រីអង្គការ យូណេស្កូ មក​កាន់
ប្រទេស​កម្ពុជា និង​សៀម នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ គឺ​ដើម្បី​ពិនិត្យ​មើល​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក រងការ​ខូច​ខាត​យ៉ាង​ដំណំ ដោយ​សារ​តែ​ទាហាន​សៀម​បាញ់​គ្រាប់​ផ្លោង​ចូល​មកក្នុង​ទឹកដី​កម្ពុជា​ក្នុង​ការ​ឈ្លាន​ពាន ជា​ទ្រង់​ទ្រាយ​ធំ​កាល​ពីថ្ងៃទី៤ ៥ ៦ និង​ថ្ងៃ​ទី៧ កុម្ភះ និង​ជា​ពិសេស​បាន​ធ្វើ​អោយ​ប្រជា​ពលរដ្ឋ និង​ទាហាន​ស្លាប់ និងរបួស ៧៧នាក់៕

No comments:

Post a Comment

yes