ប្រើយន្តហោះចម្បាំងកំចាត់អ្នកបះបោរនៅលីប៊ីយ៉ា
ជំងឺឆ្លងក្នុងពេលថ្មីៗគឺ “ ជំងឺបដិវត្តន៍” បានឆ្លងរាលដាលដល់ប្រទេសជាច្រើន មិនថាប្រទេសនៅឆ្ងាយៗនោះទេ ដូចជានៅប្រទេសអ៊ីរ៉ង់ក៏ជំងឺនេះឆ្លងមកដល់ ប្រជាជនអ៊ីរ៉ង់ក៏ងើបឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលដ៏អាក្រក់មួយ នេះដែរ។ ចំនែកប្រទេស មួយទៀតក្នុងទ្វីបអាហ៊្រិកដែរ តែនៅភាគខាងជើងក៏បានឆ្លងជំងឺនេះគឺប្រទេស លីប៊ីយ៉ា (Libya) ដែលមានប្រជាជនជាច្រើនបានងើបឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលមួយ នេះ តែមិនទាន់មានលទ្ធផលយ៉ាងណានោះទេ។អ្នកដឹកនាំប្រទេស លីប៊ីយ៉ា ដែលមានឈ្មោះថា Muammar Gaddafi បានប្រកាសថាមិនព្រមចុះចេញពីតំណែងនោះទេ ហើយការបង្ក្រាបទៅលើក្រុមអ្នកតវ៉ាគឺមានសភាពសាហាវឃោរឃៅបំផុត ហើយនេះក៏ជាលើកទីមួយដែរ ដែលការបង្ក្រាបទៅលើក្រុមអ្នកតវ៉ាឈានទៅដល់ការប្រើយន្តហោះ ចម្បាំង។
បើតាមសេចក្តីរាយការណ៍សារព័តិមានរបស់ AP បានអោយដឹងថារដ្ឋាភិបាលរបស់លោក Muammar Gaddafi បានបញ្ជារអោយយន្តហោះចម្បាំងចំនួនពីរគ្រឿង Mirage F1 ទៅកំចាត់ក្រុមអ្នកបះបោរប្រឆាំងនឹងខ្លួន តែដោយសារតែអ្នកបើកយន្តហោះពីរគ្រឿងនោះមិនដាច់ចិត្តបាញ់ស្រោច សំលាប់ប្រជាជន
រួមឈាមខ្លួន អ្នក បើកយន្តហោះទាំងពីរនាក់នោះ បែរជាបើកយន្តហោះរត់គេចចេញពីប្រទេសនេះទៅ វិញ។ ហើយអ្នកបើកយន្តហោះទាំងពីរនោះបានសុំសិទ្ធិជ្រកកោននៅប្រទេសមួយ ផ្សេងទៀត ដើម្បី ខ្លួនអាចរស់នៅបាន ជៀសវាងគេចាប់បញ្ជូនខ្លួនត្រលប់ទៅប្រទេស លីប៊ីយ៉ា វិញ ហើយអ្នកទាំងពីរនឹងត្រូវបាន Muamma Gaddafi សំលាប់ជាក់ជាមិនខាន។
ខាងក្រោមនេះជារូបថតយន្តហោះទាំងពីរដែលហោះគេចខ្លួនពីរប្រទេស លីប៊ីយ៉ា មកចុះសំចតនៅប្រទេស ម៉ាលតា (Malta)
No comments:
Post a Comment
yes