សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 15, 2011


ចិនគាំទ្រអាស៊ានលើការដោះស្រាយជម្លោះ
ព្រំដែនកម្ពុជា-ថៃ


នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ចិន បាន​សម្តែង​នូវ​ការគាំទ្រ​របស់​ខ្លួន លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​សមាគម​អាស៊ាន ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​លើ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក៏បាន​អំពាវនាវ​ដល់​កម្ពុជា និង​ថៃ ឲ្យ​ដោះស្រាយ​ជម្លោះ ដោយ​សន្តិវិធី​ផងដែរ។ សេចក្តីប្រកាស​ដូច្នេះ ត្រូវបាន​កម្ពុជា ស្វាគម និង​អរគុណ​ចិន ចំពោះ​សុឆន្ទៈ​ក្នុង​ការស្វែងរក​ដំណោះស្រាយ ដើម្បីបញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។

ដោយ លី ម៉េងហួរ
​កាសែត​ចិន ចេញផ្សាយ​នៅ​ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១១ បាន​លើកយក​ប្រសាសន៍​របស់​លោក Ma Zhaoxu អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន មក​ចុះ​ផ្សាយ​ថា រដ្ឋាភិ
បាលចិន បាន​បង្ហាញ​ឆន្ទៈ សហការ​ជាមួយនឹង​អាស៊ាន និង​សហគមន៍​អន្តរជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ បញ្ចប់​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​។ ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ ដែល​បាន​បង្ក​ដល់​ការផ្ទុះអាវុធ​ដ៏​ធ្ងន់ធ្ងរ កាលពី​ពេល​ថ្មីៗ​នេះ។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មានភាព​ជិតស្និទ្ធ​ជាមួយរដ្ឋាភិបាល​ក្រុងភ្នំពេញ។ ចិនបានផ្តល់​ជំនួយ​អភិវឌ្ឍន៍ជាច្រើនរយលានដុល្លារ និងបានគាំទ្រកម្ពុជា ចាប់
តាំងពីសម័យសម្តេចឪ នរោត្តម សីហនុ បន្តរហូតដល់បច្ចុប្បន្ន។ ចំពោះ​ការលើកឡើង​ខាងលើ ត្រូវបាន​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា គូសបញ្ជាក់ថា កម្ពុជា​ស្វាគម និង​អរគុណ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយសារ​ជំហរ​របស់​ចិន ស្រប​នឹង​ជំហរ​របស់​កម្ពុជា។ កម្ពុជា ដែល​បាន​ប្រកាន់​យក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ តាមរយៈ​ការចរចា និង​កិច្ច
ប្រជុំនានា ដោយ​ត្រូវតែ​មាន​ការចូលរួម​ពី​ភាគី​ទី​៣ ទោះជា​អាស៊ាន ឬក៏សហគមន៍​អន្តរជាតិ​ណាក៏ដោយ។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន ចំនួន ១០ ប្រទេស រួម​ទាំង​កម្ពុជា និង​ថៃ ដែល​ជា​ភាគី​ជម្លោះ គ្រោង​នឹង​ជួបប្រជុំ នា​ថ្ងៃ​ទី​២២​កុម្ភៈ ឆ្នាំ​២០១១ នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។ ជា​កិច្ចប្រជុំ ដើម្បី​ស្វែងរក​ដំណោះស្រាយលើ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។ យ៉ាងណាក៏ដោយ នៅ​ថ្ងៃ​ចន្ទ​ទី ១៤ កុម្ភៈ ២០១១ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ។ កិច្ចប្រជុំ​បន្ទាន់ មាន​ការចូលរួម​ពី​សមាជិកអចិន្ត្រៃយ៍ និង​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ចំនួន ១៥ ប្រទេស រួមទាំង​រដ្ឋមន្ត្រីការបរទេស​ថៃ និង​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ក្នុងនាម​ជា ប្រធានអាស៊ាន។ កិច្ចប្រជុំនោះ ធ្វើឡើង​នៅ​ម៉ោង ១០ ព្រឹក ម៉ោង​ក្នុង​ទីក្រុង​ញូវយ៉ក ត្រូវ​នឹង​ម៉ោង ១០ យប់ ថ្ងៃ​ច័ន្ទ ទី​១៤​កុម្ភៈ ម៉ោង​នៅ​ប្រទេស​កម្ពុជា៕ ប្រភពពីវិទ្យុ បារាំង អន្តរជាតិ RFI



No comments:

Post a Comment

yes