ពលករអាស៊ីក្រីក្ររាប់សិបពាន់នាក់កំពុងជាប់នៅប្រទេសលីប៊ី
នៅថ្ងៃទី១០នៃការងើបបះបោររបស់ពលរដ្ឋលីប៊ីប្រឆាំងរបប លោកMouammar Kadhafi ប្រទេសអាស៊ីជាច្រើននៅតែបន្តដឹកជម្លៀសអាណិកជនខ្លួនភ្លាមៗដែរ ចាប់តាំងពីម្សិលមិញចេញពីលីប៊ី។ គឺជាប្រតិបត្តិការជម្លៀសមនុស្សដ៏សម្បើមអស្ចារ្យនិងត្រូវធ្វើតាម ជើងអាកាស តាមជើងទឹកនិងតាមជើងគោគដែរ។ទន្ទឹមនេះ ពលករអាស៊ីរាប់សិបពាន់នាក់ ទៀតដែលមកពីប្រទេសក្រីក្រដូចជាបឹងក្លាដេសឬហ្វីលីពិន កំពុងតែជាប់នៅលីប៊ី ដោយសារតែរដ្ឋាភិបាលពួកគេពុំទាន់មានវិធានការ ដឹកជម្លៀស។ នេះ ជាការបរិហាររបស់បណ្តាអង្គការការពារសិទ្ធិរបស់ពលករ។

យ៉ាងខ្លាំងក្លានៅក្នុងប្រទេសនេះចំនួន១០ថ្ងៃមកហើយ។
(Photo : Reuters)
(Photo : Reuters)
ប្រទេស ចិនបានផ្តើម ប្រតិបត្តិការដឹកជម្លៀសជន ជាតិខ្លួន១ម៉ឺន៥០០០នាក់។ សរុបទាំងអស់ជនជាតិចិនដែលធ្វើការនៅលីប៊ី មានគ្នា ៣មឺន៣ពាន់នាក់។ អាជ្ញាធរចិន បានជួលសាឡាងក្រិកពីរគ្រឿងទៀត សំរាប់ដឹកជញ្ជូន ជនជាតិចិន តែនៅលើសាឡាង នោះក៏មានវត្តមានជនជាតិថៃសេរីលង្កាអ៊ីតាលីរូមានីនិងក្រិកខ្លះៗ ដែរ។
ជនជាតិចិនមួយក្រុមលើកដំបូង ចំនួន៤៣នាក់ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងហើយកាលពីម្សិលមិញ តាមយន្តហោះចិន Air China ។ ប្រតិបត្តិការដឹកជញ្ជូនតាមជើងអាកាសនេះ នឹងត្រូវធ្វើបន្តពីរលើកទៀត។
ឥណ្ឌាវិញដោយមើលឃើញស្ថានការណ៍ធ្លាក់ចុះដុនដាបខ្លាំងនៅលីប៊ី
បានសម្រេចចិត្តដឹកជញ្ជូនជនជាតិខ្លួនភ្លាមដែរចំនួន១ម៉ឺន៨ពាន់ នាក់។ សាឡាងមួយគ្រឿងបានចេញដំណើរឆ្ពោះទៅកាន់ Benghazi និងបន្ទាប់មកទៅកាន់ទីក្រុង Alexandrieប្រទេសអេហ្ស៊ីប។ នៅទីនេះ អាណិកជនជាតិឥណ្ឌា អាចឡើងយន្តហោះ ជិះ-ត្រឡប់មកកាន់ឥណ្ឌា។
កូរ៉េខាងត្បូង ទើបបានបញ្ជូនយន្តហោះពីរគ្រឿង ធុន Boeing 747 របស់ក្រុមហ៊ុនកូរ៉េ Korean Air និង Boeing មួយទៀតធុន 777របស់ក្រុមហ៊ុនអេហ្ស៊ីប សំរាប់ដឹកជនកូរ៉េចំនួន ១៤០០នាក់ នាថ្ងៃសុក្រនេះ។
រីឯប្រទេសថៃ ដែលមានជនជាតិខ្លួន ២ម៉ឺន ៣ពាន់នាក់ជាប់នៅលីប៊ី-បានអំពាវនាវ រកជំនួយ។ តែប្រទេសថៃ ក៏បានបញ្ជាក់ដែរថា ប្រទេសខ្លួនចាប់ផ្តើមដឹកជម្លៀសជនជាតិថៃ ចំនួន ២០០០នាក់ ជាលើកដំបូង តាមកប៉ាល់មួយគ្រឿងនៅយប់ថ្ងៃសុកនេះ ចេញពីទីក្រុង Tripoli ឆ្ពោះទៅប្រទេសTunisie។
ទន្ទឹមនេះដែរ ពលករសញ្ជាតិអាស៊ី រាប់សិបពាន់នាក់ទៀត មកពីប្រទេសក្រីក្រខ្លាំងដូចជាបឹងក្លាដេស ឬ ក៏ហ្វីលីពិន កំពុងតែជាប់នៅលីប៊ី ដោយសារតែរដ្ឋាភិបាលរបស់ពួកគេពុំទាន់មានផែនការអ្វីសំរាប់ដឹក ជម្លៀសជនជាតិខ្លួន។ នេះ ជាការបរិហាររបស់បណ្តាអង្គការការពារសិទ្ធិពលករ។ ពលករ ជិត ១០ម៉ឺននាក់ មកពីបឹងក្លាដេសនិងពីហ្វីលិពិន ដែលមកធ្វើការនៅលីប៊ី ធ្វើជាខ្ញុំ បំរើគេនៅតាមផ្ទះឬក៏ធ្វើជាកម្មករ ដើម្បីរកលុយសម្រាប់ផ្ញើជួយក្រុមគ្រួសារ ឥឡូវនេះ ពុំទាន់មានអ្នកណាមួយមកជួយពួកគេនៅឡើយ ក្រៅតែ ខ្លួនទីពឹងខ្លួន ប៉ុណ្ណោះ។ នេះ ជាការគូសបញ្ជាក់របស់ អង្គការការពារសិទ្ធរបស់ពលករ៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI (tags: លីប៊ី - អាស៊ី)
No comments:
Post a Comment
yes