សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


កម្ពុជា-អាមេរិកនឹងធ្វើសមយុទ្ធយោធារួមគ្នាពី
ថ្ងៃ២៧កុម្ភៈ ដល់ថ្ងៃ២ មីនា
RFA/Den Ayuthyea
១១-មិថុនា-២០១០: ការធ្វើលំហាត់សមយុទ្ធរួមគ្នារវាងទាហាន
ជើងទឹកសហរដ្ឋអាមេរិក USS Tortuga LSD 46 និងកងទ័ពកម្ពុជា
នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនពេជ្រនិល ក្នុងខេត្តកំពង់ស្ពឺ។
​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​យោធា​ជើង​ទឹក​សហរដ្ឋ​អាមេរិក គ្រោង​នឹង​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ជើង​ទឹក​ចំនួន​សរុប​ជាង ៥០០​នាក់ ចាប់​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១១ ខាង​មុខ​នេះ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅ​វិញ​ទៅ​មក។


ដោយ សុខ សេរី
​ប្រភព​ពី​ក្រសួង​ការពារ​ជាតិ​ឲ្យ​ដឹង​ថា សម​យុទ្ធ​នេះ​គេ​គ្រោង​ធ្វើ​នៅ​មូលដ្ឋាន​យោធា​ជើង​ទឹក​កម្ពុជា ឈ្មោះ រាម នៅ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ពេជ្រនិល និង​នៅ​បន្ទាយ​រថក្រោះ​អាសេអូ (ACO) នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។ សមាសភាព​កង​កម្លាំង​របស់​កម្ពុជា នឹង​ចូល​រួម​ក្នុង​សម​យុទ្ធ​នោះ​មាន​កងពល​លេខ​៣១ កង​រាជ​អាវុធហត្ថ និង​កងទ័ព​ជើង​ទឹក។
​មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត បាន​មាន​ប្រសាសន៍​ថា សម​យុទ្ធ​នេះ​មាន​សារប្រយោជន៍​រវាង​កងទ័ព​កម្ពុជា និង​សហរដ្ឋ​អាមេរិក ៖ «ការ​ធ្វើ​សម​យុទ្ធ​នេះ​មិន​មែន​ជា​រឿង​លើក​ទី​១​ទេ។ ការ​ធ្វើ​នេះ​ជា​ការ​ថែរក្សា​សន្តិភាព​នៅ​លើ​សាកលលោក​ដែល​យើង​ធ្លាប់​ធ្វើ​ កន្លង​មក ដែល​យើង​បញ្ជូន​កម្លាំង​យើង​ទៅ​ឆាត ទៅ​អាហ្វ្រិក​កណ្ដាល និង​ទៅ​ស៊ូដង់»។
​សកម្មភាព​ដែល​គេ​អនុវត្ត​នៅ​ក្នុង​សម​យុទ្ធ​នោះ មាន​ដូច​ជាការ​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​សង្គ្រាម ការ​សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន និង​ការ​សាងសង់​ផ្ទះ​ពេទ្យ ព្យាបាល​អ្នក​រង​របួស និង​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ​ជាដើម។
​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ម៉ាក វីនិក (Mark Wenig) បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​រយៈ​ប្រព័ន្ធ​អ៊ីមេល​ថា ស្ថានទូត​អាមេរិក មេបញ្ជាការ​យោធា​អាមេរិក​នៅ​ប៉ាស៊ីហ្វិក និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ឧទ្ទិស​ដល់​ទំនាក់ទំនង​យូរ​អង្វែង​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ ការ​ផ្លាស់​ប្ដូរ​ទ្វេ​ភាគី​នេះ និង​កង​សាង​មិត្តភាព នឹង​បង្កើន​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក។
​ក្រៅ​ពី​សម​យុទ្ធ​កងទ័ព​ជើង​ទឹក​នោះ ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​សហរដ្ឋ​អាមេរិក មាន​ផែនការ​រៀបចំ​ធ្វើ​សម​យុទ្ធ​យោធា​ជើង​គោកមួយ​លើក​ទៀត​ឈ្មោះ​ថា ឆ្មាំ​អង្គរ​ឆ្នាំ​២០១១ នៅ​ក្នុង​បន្ទាយ​រថក្រោះ​អាសេអូ ខេត្ត​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ខាង​មុខ​នេះ។
ប្រភព​ពី​លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ដែលនឹង​ចូល​រួម​នៅ​ក្នុង​សម​យុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​នោះ គឺ​មាន​យោធា​កម្ពុជា យោធា​សហរដ្ឋ​អាមេរិក យោធា​ប្រទេស​ឥណ្ឌូណេស៊ី និង​យោធា​មក​ពី​ប្រទេស​ម៉ុងហ្គោលី សរុប​ទាំង​អស់​ជាង ៥០០​នាក់។
​សកម្មភាព​នៅ​ក្នុង​សម​យុទ្ធ​នោះ​មាន ៣​ប្រភេទ ដូច​ជា​ទី​១ លំហាត់​នៅ​ទីលាន គឺ​ការ​ដឹក​ជញ្ជូន​ស្បៀង​អាហារ និង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​គ្រោះ​មហន្តរាយ ទី​២ វិស្វកម្ម​សាងសង់​ស្ពាន និង​ផ្លូវ​ថ្នល់ និង​ទី​៣ ការ​សង្គ្រោះ​អ្នក​រង​របួស និង​ការ​ព្យាបាល។
​សម​យុទ្ធ​យោធា​ផ្នែក​មនុស្សធម៌​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​នេះ គឺ​ជា​លើក​ទី២​ហើយ ក្រោយ​ពី​សម​យុទ្ធ​ឆ្មាំ​អង្គរ​លើក​ដំបូង​នៅ​ឆ្នាំ​២០១០ កន្លងទៅ ក្រោម​កិច្ច​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក៕

No comments:

Post a Comment

yes