សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


ការប្រហារជីវិតនាពេលឆាប់ៗលើជនជាតិភាគតិចអ៊ុយហ្គួរ
តុលាការ​កំពូល​ចិន​ ទើប​បើក​ការ​អនុញ្ញាត្ត​​ឲ្យ​ធ្វើការ​ប្រហារ​ជីវិត​​លើ​ជន​ចំនួន​៤​នាក់​ដែល ​គេ​ជឿ​ជាក់​ថា ជា​ជនជាតិ​ភាគតិច អ៊ុយហ្គួរ និង​ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ប្រហារ​ជីវិត​នៅ​ ខេត្ត ស៊ីនជាំង​ប៉ែក​​ពាយព្យ​ប្រទេសចិន។ នេះ​ជា​ការ​ជូនដំណឹង​របស់​សារព័ត៌មាន​ចិន​នៅ​ថ្ងៃ​ពុធ​ទី​២៣​កុម្ភៈ​នេះ។
ទីក្រុង Urumqi ដែលសំបូររស់នៅដោយជនជាតិ អ៊ុយហ្គួរ
បានស្គាល់នូវភាពវឹកវរតាំងពីខែកក្កដាឆ្នាំ២០០៩
ដោយសារមានការបះបោរប្រឆាំងគ្នា រវាងសហគមន៍
Ouïgours​និងសហគមន៍ ចិន Han។
© Reuters
នៅ​លើ​គេហទំព័រ​អិនធ័រណេត​របស់​ខ្លួន សារព័ត៌មាន​ចិន Xinjiang Daily បាន​ជូន​ដំណឹង​ថា « តុលាការ​កំពូលចិន ទើប​សំរេច​យល់​ព្រម ​ឲ្យ​ប្រហារជីវិត​លើ​អ្នក
ទោស​ជាតិ​ពិន្ធុ​ អ៊ុយហ្គួរ ក្នុង​ពេល​ឆាប់ៗ។ ឈ្មោះ​ពួក​ជន ដែល​នឹង​ត្រូវ​ផ្តន្ទា
ទោស​ប្រហារ​ជិវិត​នោះ ​គឺ​សុទ្ធ​សឹងជា​សមាជិក​​នៃសហគមន៍​ជនជាតិ​ភាគ
តិចអ៊ុយហ្គួរ ដែលជាអ្នកកាន់​សាសនា​អ៊ីស្លាម​និង​ភាគច្រើន​និយាយ​ភាសា​ទួរគី នៅខេត្ត ស៊ីនជាំង ។ ខេត្ត ស៊ីនជាំង គឺ​ជា​តំបន់​ស្វ័យតមួយ​នៃ​ប្រទេសចិន​ដែលស្ថិត​​នៅ​ចុង​កាត់​ មាត់ញក​នៃ​តំបន់​អាស៊ី​កណ្តាល ។ តំបន់នេះ​បាន​​ជួបប្រទះ​​នឹង​ភាពវឹកវរ ​ទាមទារចង់​ផ្តាច់​ទឹកដី​តាំងពី​យូរ​ឆ្នាំ​មក​ហើយ​។ ក្នុង​ចំណោម​អ្នក​ទោសទាំង៤​នាក់ ជន​ពីរ​នាក់ ដែលមាន​ឈ្មោះ Tuerhong Tuerdi និង Abula Tueryacun ត្រូវ​បាន​ផ្តន្ទាទោស​ប្រហារជីវិត ​ពី​បទបាន​ចូលរួម​ក្នុង​អំពើ​ភេរវកម្ម​មួយ ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧ នាក់​កាលពី​ថ្ងៃ​ទី​១០​សីហា​ឆ្នាំ​២០១០ ​នៅ​ក្រុង ​Aksu។ ចំណែក​ជន​ទី​៣ ​ឈ្មោះ Akeneyacun Nuer​ ត្រូវផ្តន្ទាទោស ពីបទ​​បាន​សម្លាប់​នគរបាល​​ចិន​​ម្នាក់​កាលពីខែ​វិច្ឆិកា​ឆ្នាំ​មុននៅ khotan។ រីឯ​អ្នក​ទី​៤​ឈ្មោះ Abudukaiyoumu Abudureheman ត្រូវ ផ្តន្ទាទោស​ប្រហារ​ជីវិត​ ក្នុងបទដែលគាត់ ​បាន​បាញ់​កាំភ្លើង​សម្លាប់ ជន​ជាតិចិន Hans ​ពីរ​នាក់​នៅ​ក្នុង​តំបន់ ​Hami នាចុង​ឆ្នាំ ២០១០។ គួររំលឹកឡើងវិញ​ថា ទីក្រុង Urumqi ដែលសំបូររស់នៅ​ដោយ​ជនជាតិ អ៊ុយហ្គួរ បាន​ស្គាល់​នូវ ភាព​វឹកវរ​តាំង​ពី​ខែ​កក្កដា​ឆ្នាំ​២០០៩មកម៉្លេះ ដោយសារ​តែ​មាន​ការ​បះបោរ​ប្រឆាំងគ្នា ​ រវាង​សហគមន៍​ Ouïgours និង សហគមន៍ ចិន ​Han ដែល​មាន​ភាគ​ច្រើន​នៅក្នុង​ប្រទេស​ចិន។ អំពើហិង្សា រវាងសហគមន៍ទាំងពីរនេះ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ២០០​នាក់ នេះ​បើយោងតាម​ប្រភពផ្លូវការចិន។ អំពើហិង្សា ត្រូវបាន រដ្ឋាភិបាល​ចិន ​ចោទប្រកាន់​ថា គឺ ពួក​ទាមទារ​ចង់​ផ្តាច់​ទឹកដី ​នៅ​តំបន់ ស៊ីនជាំង នេះ ជាអ្នក​បង្កឡើង​ដ៏​សាហាវ​បំផុត នា​រយៈ​ពេល​ជា​ច្រើន​ទសវត្យរ៍​ កន្លង​មក​ នៅ​ក្នុង​ប្រទេស​ ​។ ម្យ៉ាងទៀត យោងតាម​ប្រព័ន្ធ​ឃោសនា​មហាជន ចិន ចាប់តាំងពី​មាន​ការបះ​បោរ​​ទាមទារ​ចង់​ផ្តាច់ទឹកដីមក ជន​ចំនួន​​២៥​នាក់​ហើយ​ត្រូវ​បាន​រដ្ឋអំណាចចិន ប្រហារ​ជីវិត៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
tags: ចិន

No comments:

Post a Comment

yes