កម្ពុជាស្នើប្រធានអាស៊ានបញ្ឆូនអ្នកសង្កេតការណ៏
កម្ពុជាស្នើប្រធានអាស៊ានបញ្ឆូនអ្នកសង្កេតការណ៏
អាស៊ានមកត្រួតពិនិត្យមើលតំបន់ព្រះវិហារ
សៀមប្រឆាំងការសម្រេចរបស់ក្រុមប្រឹក្សា
សៀមប្រឆាំងការសម្រេចរបស់ក្រុមប្រឹក្សា
សន្តិសុខអង្គការ ស ហ ប
លោក ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បាន វិលត្រឡប់មកកម្ពុជាវិញក្រោយដំណើរចូលរួមបំភ្លឺអំពីស្ថានការណ៍ ទាហានថៃឈ្លានពានកម្ពុជានាកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកហោណាំហុង បានមានប្រសាសន៍ អំពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនិងទិសដៅដែលកម្ពុជា ត្រូវធ្វើបន្ទាប់មកទៀត។ សូមជំរាបថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជុំវិញបញ្ហាថៃឈ្លានពានកម្ពុជា បានធ្វើនៅថ្ងៃទី១៤កុម្ភៈ ដោយអង្គការពិភពលោកនេះ បានស្នើអោយប្រទេសកម្ពុជានិងថៃអនុវត្តការឈប់បាញ់គ្នាដោយអចិន្ត្រៃយ៍ និងសុំអោយប្រទេសទាំង២ រក្សាភាពអត់ធ្មត់ ដោះស្រាយស្ថានការណ៍នេះ តាមរយៈការជជែកគ្នា ដោយមានអាស៊ានចូលរួម។
លោក ហោណាំហុង បានថ្លែងថាក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួច ថៃនៅតែបន្តការរំលោភលើកម្ពុជា និងនៅតែនិយាយអំពីការជជែកទ្វេរភាគី និងភាគីថៃ បានឃោសនាបំភ្លៃសភាពការណ៍ពិតដែលកំពុងតែកើតមាននៅបច្ចុប្បន្ននេះទៀតផង។
គួររំលឹកថាថៃបានធ្វើសកម្មភាពវាយប្រហារទ្រង់ទ្រាយធំ មកលើ
កម្ពុជានៅថ្ងៃទី៤ ៥ ៦ និង៧កុម្ភៈ ដែលធ្វើអោយភាគីកម្ពុជាមានមនុស្សស្លាប់ចំនួន៦នាក់ និង៧១នាក់ទៀតរងរបួស។ ចាប់ពីថ្ងៃទី៨កុម្ភៈមកទល់ពេលនេះ ក្រោយការធ្វើសកម្មភាពការទូតដើម្បីរកការរារាំងសកម្មភាពឈ្លានពាន ទាហានថៃបានផ្អាកសកម្មភាពវាយប្រហារទ្រង់
ទ្រាយធំប៉ុន្តែនៅតែបន្តសកម្មភាពបាញ់ប្រហារខ្លះនៅតំបន់ភ្នំត្រប់ ដែលក្រុមយោធាខ្មែរបានចោទថា ក្នុងការចង់ញុះញង់ អោយភាគីកម្ពុជាវាយតបទៅវិញ។
ចាប់ពីថ្ងៃទី៨កុម្ភៈមកទល់ថ្ងៃទី១៤កុម្ភៈ ភាគីយោធាកម្ពុជាបានកត់សម្គាល់ថា យ៉ាងហោចមានសម្លេងផ្ទុះគ្រាប់បែក គ្រាប់មីនបង្កៃនិងការបាញ់គ្រាប់អឹម៧៩ចំនួន៦៤ដងនៅតំបន់ភ្នំត្រប់ដែលការបំផ្ទុះនោះមិនមានការបាញ់តបតវិញពីភាគីកម្ពុជាឡើយ។ ដោយឡែកកាលពីយប់មិញ រហូតទល់វេលាទាបភ្លឺថ្ងៃនេះទៀតសកម្មភាពត្រូវគេកត់សម្គាល់ថាកាន់តែបង្កើននៅគ្រាដែលក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានប្រគល់កិច្ចការនេះអោយទៅប្រធានប្រទេសអាស៊ាន ជាអ្នកដោះស្រាយ។
No comments:
Post a Comment
yes