អំពើហិង្សារីករាលដាលទៅដល់ទីក្រុងYamoussoukro
និងខាងលិចប្រទេស
នៅកូតឌីវ័រ ភ្នក់តានតឹងមានកាន់តែច្រើនឡើង។ បន្ទាប់ពីAbidjanដែលរំជើបរំជួលមួយសប្តាហ៍មកហើយ អំពើហិង្សាបានរីករាលដាល នៅថ្ងៃសុក្រម្សិលមិញ២៥កុម្ភៈទៅដល់រដ្ឋធានីនយោបាយYamoussoukro និងខាងលិចប្រទេស។ ម្យ៉ាងទៀត មេដឹកនាំយុវជនCharles Blé Goudéបានអំពាវនាវនៅថ្ងៃដដែលនេះឱ្យយុវជនស្នេហាជាតិបិទខ្ទប់ ចរាចរណ៍នៃយានយន្តរបស់អ.ស.ប.( Onuci) ហើយបម្រាមគោចរនៅពេលយប់ទូទាំងប្រទេសជាតិត្រូវបានដាក់ជាថ្មីឡើង វិញ នៅចុងសប្តាហ៍នេះ។
នៅទីក្រុង Abidjan នៅថ្ងៃសុក្រទី ២៥កុម្ភៈ ២០១១
REUTER/Luc Gnago
REUTER/Luc Gnago
ដោយ វីនស្តុន រតនា
នៅខាងលិចកូតឌីវ័រ រណសិរ្សមួយត្រូវបានបើកហើយស្របតាមប្រភពព័ត៌មានត្រូវគ្នា ពួកកងកម្លាំងថ្មី ( les Forces Nouvelles ) បានទម្លាយខ្សែបន្ទាត់ការពារមួយរបស់ខ្មាំងសត្រូវឆ្ពោះទៅប៉ែកខាង ត្បូងប្រទេស។ នៅរសៀលថ្ងៃ២៥កុម្ភៈ កងកម្លាំងថ្មីនេះបានបោះទីតាំងខ្លួននៅចម្ងាយ១៥គីឡូម៉ែត្រពីទី ក្រុងToulepleuដែលស្ថិតនៅចម្ងាយប្រមាណជា៤០០ឬ៥០០ម៉ែត្រពីព្រំដែន ប្រទេសLibéria ។ការប្រយុទ្ធគ្នាឡើងវិញនៅមណ្ឌលនេះបានបណ្តាលឱ្យជនស៊ីវិលរាប់ ពាន់នាក់រត់ភៀសខ្លួន។
នៅរដ្ឋធានីAbidjan នៅថ្ងៃសុក្រម្សិលមិញ ក៏មានបណ្តាជនរាប់ពាន់នាក់បានភៀសខ្លួនចេញពីទីលំនៅខ្លួនដែរ។នៅ ពេលព្រឹក គេបានចាកចេញពីទីក្រុងAboboនិងគេចពីការប្រយុទ្ធគ្នា ដើម្បីទៅជ្រកកោននៅឃុំដទៃទៀត។ ប្រសិនបើនៅAbobo ជាដែនអំណាចរបស់លោកAlassane Ouattara មានសភាពស្ងប់ស្ងាត់ នោះនៅឯYopougonជាដែនអំណាចរបស់លោកLaurent Gbagbo ពុំដូច្នេះទេ។ យុវជននៃភាគីទាំងពីរបានដុតបំផ្លាញយានយន្តនិងបានចោលដុំថ្មដាក់ គ្នាទៅវិញទៅមក។
ការប្រយុទ្ធគ្នាក៏បានឆ្លងរាលដាលដល់វិស័យគមនាគមន៍ផងដែរ។ ការ បញ្ជូនសារតាមទូរស័ព្ទដៃត្រូវបានផ្តាច់ ហើយកាសែតដែលគាំទ្រលោកAlassane Ouattaraបានទទួលរងទ័ណ្ឌកម្មហិរញ្ញវត្ថុ ឬក៏ត្រូវផ្អាកមិនឱ្យចេញផ្សាយ៕
ម្យ៉ាងទៀតប៉ូលិសដែលស្មោះត្រង់ចំពោះលោកLaurent Gbagbo ល្ងាចមិញបានចោទបេសកកម្មអសប នៅក្នុងប្រទេសថា បានសម្លាប់ប៉ូលិសម្នាក់នៅក្នុងឧប្បត្តិហេតុមួយ នៅDaloa។ សម្រាប់អ្នកនាំពាក្យរបស់អសប (ONUCI) “ រឿងនេះគឺជាការប្រឌិតសុទ្ធសាធ”។ ឆ្លើយតបចំពោះបេសកជនពិសេសនៃវិទ្យុបារំាងអន្តរជាតិប្រចាំទីក្រុង Adbijan លោកHamadoun Touréបានពន្យល់បំភ្លឺថា ផ្ទះរបស់សមាជិកនៃបុគ្គលិក អសប (ONUCI) ត្រូវបានគេលួចប្លន់នៅDaloa ប៉ុន្តែ កងកម្លាំង អសប ប្រចាំនៅកូតឌីវ័រពុំបានបាញ់ទៅលើអ្នកណាម្នាក់ឡើយ៕ ពីវិទ្យុ បារាំង អន្តរជាតិ
RFI
tags: កូតឌីវ័រ
No comments:
Post a Comment
yes