ចលនាស្រ្តីគណបក្ស សម រង្ស៊ី ប្រារព្វពិធីអបអរសាទរ
ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០០
ចលនាស្រ្តីគណបក្សសមរង្ស៊ីនៅថ្ងៃទី៨មីនាបានរៀបចំពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនានៅទីស្នាក់ការកណ្តាល របស់គណបក្សសមរង្ស៊ី។
លោកស្រីមូរសុខហួរប្រធានចលនាស្រ្តីគណបក្សសម រង្ស៊ីបានថ្លែងនៅក្នុងពិធីនោះថាមិនមែនមានតែថ្ងៃទី៨មីនាដែលស្រ្តីមានសិទ្ធិនោះ
ទេប៉ុន្តែសិទ្ធិនេះគឺស្ថិតនៅជាមួយស្រ្តីជារៀងរហូតពេញមួយជីវិត។
លោកស្រីមូរសុខហួរបានថ្លែងបន្តរទៀតថាគណបក្សសមរង្ស៊ីមានទស្សនវិស័យដើម្បីជំរុញលើកកំពស់សិទ្ធិរបស់ស្រ្តី ដើម្បីឲ្យស្រ្តីមានការ
ចូលរួមទាំងផ្នែកសង្គមនិងនយោបាយតាំងពីដើមរហុតមក។
សូមជំរាបថានៅប្រមាណកាលពីជាង៥០ឆ្នាំមុនលោកជំទាវសមសារី
ស្រ្តីខ្មែរទី១ដែលបានទទួលការសិក្សាខ្ពង់ខ្ពស់ជាងគេនិងជាម្តាយ
របស់លោកសមរង្ស៊ីប្រធានគណបក្សសមរង្ស៊ីបច្ចប្បន្ន បានធ្វើការតស៊ូ
ទាំងនៅក្នុងឆាកជាតិនិងអន្តរជាតិដើម្បីទាមទារសិទ្ធិនេះឲ្យស្រ្តី។
លោកជំទាវបានបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកជំទាវក្នុងឱកាស
ដែលលោកជំទាវទើបវិលត្រឡប់ពីការចូលរួមសិក្ខាសាលានៅប្រទេស
ថៃស្តីពីស្រ្តីថា«ដៃដែលយោលអង្រឹងនេះហើយដែលអាចធ្វើឲ្យ
ពិភពលោកកំរើកបាន»។ក្នុងន័យនេះគឺថាសន្តិភាពនៅលើ
សកលលោកគឺកើតចេញពីស្រ្តីនេះហើយ។
សូមស្តាប់នូវសន្ទរកថារបស់លោកជំទាវសមសារីដែលអានជូនដោយ
លោកស្រីលីស្រីវីណាតំណាងរាស្រ្តគណបក្សសមរង្ស៊ីមណ្ឌលភ្នំពេញ៖
វាគឺជាការពិតណាស់វត្តមានរបស់ស្រ្តីពិតជាមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍន៏និងការដឹកនាំប្រទេស។ការដឹកនាំដែលមាន
ការរើសអើងចំពោះវត្តមានរបស់ស្រ្តីភេទកំពុងតែធ្វើឲ្យស្រ្តីបាត់បង់
នូវសិទ្ធិនិងកាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់។
លោកគង់គាំប្រធានស្តីទីគណបក្សសមរង្ស៊ីនៅក្នុងពិធីនោះបានបំ
ពាក់កំរងផ្កាជូនដល់លោកស្រីមូរសុខហួរជានិម្មត្តរូបដើប្បីបង្ហាញពី
ការស្វាគមន៏នូវវត្តមានរបស់ស្រ្តីដែលបានចូលរួមជាមួយគណបក្ស
សមរង្ស៊ីដើម្បីជួយស្តានិងអភិវឌ្ឍន៏ប្រទេសជាតិដើម្បីឲ្យប្រជាពលរដ្ឋ
មានសិទ្ធិសេរីភាពពេញលេញហើយទទួលបាននូវយុត្តិធម៌ពិតប្រាកដ
។លោកគង់គាំបានបញ្ជាក់ថាស្រ្តីនៅក្នុងសង្គមខ្មែរបានដើរតួនាទី
យ៉ាងសំខាន់ជាមាតាល្អភរិយាល្អនិងជាពលរដ្ឋល្អ។ក្នុងន័យនេះ
ក្រៅពីការមើលថែរក្សាបុត្រថែទាំស្វាមីស្រ្តីត្រូវបានអនុញ្ញាតឲ្យចូល
រួមក្នុងកិច្ចការសង្គមមនុស្សធម៌និងនយោបាយ។
សូមស្តាប់ប្រសាសន៏របស់លោកគង់គាំ៖
គួជំរាបផងដែរថាថ្ងៃ៨មីនា២០១១នេះគឺជាឱកាសលើកទី១០០នៃប្រវត្តសាស្រ្តតស៊ូរបស់ស្រ្តីនៅលើសកលលោកដើម្បីទាមទារ
នូវសិទ្ធរបស់ខ្លួន។ចលនាស្រ្តីរបស់គណបក្សសមរង្ស៊ីនៅក្នុងខួប
លើកទី ១០០នេះបានបង្កើតនូវកម្មវិធីនយោបាយមួយក្នុងបំណងដើម្បីជម្រុញឲ្យស្រ្តីចូលរួមនៅក្នុងវិស័យនយោបាយនិងធ្វើការប្រកួតប្រ
ជែងដោយយុត្តិធម៌ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
និងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១២ខាងមុខនេះ។លោកស្រីមូរសុខហួរបានបញ្ជាក់នៅក្នុងសន្ទរកថារបស់លោកស្រីក្នុងការចូលរួម
ប្រារព្វពិធីអបអរសាទរទិវានារីអន្តរជាតិ៨មីនាខួបលើកទី១០០
នេះថា៖
សូមបញ្ជាក់ផងដែរថានៅក្នុងរចនាសម្ព័ន្ធដឹកនាំរបស់គណបក្ស
សមរង្ស៊ីស្រ្តីត្រូវបានផ្តល់នូវសិទ្ធិជាអាទិភាពដើម្បីមានឱកាសបញ្ចេញ
នូវសមត្ថភាពរបស់ខ្លួនផ្ទាល់ដូចជាបុរស។គណបក្សសមរង្ស៊ីក្រៅពីមានអគ្គលេខាធិការគណបក្សជាស្រ្តីគណបក្សសមរង្ស៊ីក៏មានតំណាងរាស្រ្ត
ថ្នាក់ដឹកនាំនៅតាមឃុំសង្កាត់ស្រុកខណ្ឌខេត្តនិងរាជធានី ជាស្រ្តីដែល
កំពុងបំពេញការងារបំរើដល់ប្រជាពលរដ្ឋនិងបានធ្វើការតស៊ូមតិដើម្បី
ជម្រុញការទទួលបានយុត្តិធម៌និងការអភិវឌ្ឍន៏ពិភពលោក៕
No comments:
Post a Comment
yes