សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 12, 2011


សមាជិកា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាង១០០នាក់
ចុះចូលជាមួយគណបក្ស នរោត្តម រណឬទ្ធិ

មន្ត្រី អ្នក នាំ ពាក្យ ផ្ទាល់ របស់ សម្តេច ក្រុមព្រះ នរោត្តម រណឬទ្ធិ បាន អោយ ដឹង ថា មាន សមាជិក សមាជិកា គណបក្ស ហ្វ៊ុនស៊ិនប៉ិច ជាង ១០០នាក់ នៅ ក្នុង ខេត្តកំពង់ចាម បាន ចុះ ចូល
ជា មួយ គណបក្ស នរោត្តម រណឬទ្ធិ ។
ការ លើក ឡើង របស់ អ្នក នាំ ពាក្យ ផ្ទាល់ សម្តេច ក្រុម ព្រះ ត្រូវ បាន អ្នក នាំ ពាក្យ គណបក្ស
ហ្វ៊ុនស៊ិនប៉ិច ធ្វើ ការ បដិ សេធ និង អះ អាង ថា មិន មាន សមាជិក គណបក្ស ហ្វ៊ុនស៊ិនប៉ិច ចុះ ចូល
ជា មួយ គណបក្ស នរោត្តម រណឬទ្ធិ នោះទេ។
មន្ត្រី អ្នក នាំ ពាក្យ ផ្ទាល់ របស់ សម្តេច ក្រុមព្រះ លោក ជា ច័ន្ទបរិបូរណ៏ បាន ប្រាប់​ឲ្យ​ដឹង នៅ​
ថ្ងៃ​ទី១២ មិនា នេះ​ថា មាន​សមាជិក សមាជិកា គណបក្ស ហ្វ៊ុនស៊ិនប៉ិច, ចំនួន​១២៧​នាក់ បាន​ចុះ​ចូល​ជា​មួយ​គណបក្ស នរោត្តម រណឬទ្ធិ​ខណៈ​ពេល​ដែល​សម្តេចក្រុម​ព្រះ ប្រធាន​គណបក្ស នរោត្តម រណឬទ្ធិ ចុះ​ជួបសាក​សួរ​ទុក្ខ សមាជិក សមាជិកា គណបក្ស
នៅ​ក្នុង​ខេត្ត​កំពង់ចាម នា​ព្រឹក​ថ្ងៃទី​១២ មិនា នេះ។
​លោក ជា ច័ន្ទបរិបូរណ៏ បាន​បន្ត​ថា សមាជិក​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែល​ចុះ​ចូល​ជា
មួយ​គណបក្ស នរោត្តម រណឬទ្ធិ មាន​ដូច​ជា នៅ​ស្រុក​ព្រៃឈរ​ចំនួន៤២នាក់​ ស្រុក
ស្ទឹងត្រង់​ចំនួន៤៥នាក់ និង​ស្រុក​ចំការលើ​ចំនួន៤០នាក់។
​ចំណែក​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ បាន​ធ្វើ​ការ​បដិ
សេធ​ថា សមាជិក សមាជិកា គណបក្ស ហ្វ៊ុនស៊ិនប៉ិច មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស
នរោត្តម រណឬទ្ធិ នោះ​ទេ ហើយ​លោក​ថា​ជា​ការ​បំភ្លៃ​ព័ត៏មាន ដើម្បី​ធ្វើ​អោយ
សមាជិក​គណបក្ស ហ្វ៊ិនស៊ិនប៉ិច មាន​ការ​យល់​ច្រឡំ​។
​សូម​ជម្រាប​ថា គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឬទ្ធិ បាន​ស្វែង​រក
ការ​បង្រួប​បង្រួម​គ្នា ទៅ​ជា​គណបក្ស​ថ្មី​មួយ​ឈ្មោះថា គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច៨១ ដែល​ជា​ការ​ផ្តួច​ផ្តើម​របស់​សម្តេច​ក្រុមព្រះ ប៉ុន្តែ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច មិន​យល់
ព្រម​ទាម​ទារ​ដាក់​ឈ្មោះ ហ្វ៊ិនស៊ិនប៉ិច ដដែល។ មក​ដល់​ពេល​នេះ​គណបក្ស​ទាំង
ពីរ​នៅ​មិន​ទាន់​អាច​បង្រួប​បង្រួម​គ្នា​បាន​ទេ​ដោយ​សារ​តែ​ការ​ខ្វែង​
គំនិត​គ្នា​ពី​បញ្ហា​ដាក់​ឈ្មោះ​គណបក្ស​៕

No comments:

Post a Comment

yes