សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 9, 2011


ពន្លឺនៃការចរចាររវាងក្រុមការងារគណបក្ស សម រង្ស៊ី
និង ក្រុមការងារគណបក្ស សិទ្ធិមនុស្ស

បើ តាម សេចក្តី រាយការណ៏ ពី ក្រុម ចរចារ ការងារ ដើម្បី បង្រួប បង្រួម រវាង គណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស បាន ឲ្យដឹង ថា នេះ គឺ ជា ការ ចរចារ លើកទី៤ ហើយ បន្ទាប់ ពី ក្រុម ការ ងារ
ទាំង ពីរ បាន ចរចារ ជជែក គ្នា អស់ រយៈ ពេល បីដង រួច មក ចាប់ តាំង ពី ដើម ខែមករា ២០០៩ រហូត ដល់ ខែមិនា ឆ្នាំ២០១១ នេះ។

លោកស្រី មូរ សុខហួរ អ្នក នាំ ពាក្យ ក្រុម ការងារ ចរចារ របស់ គណបក្ស សម រង្ស៊ី បាន ឲ្យ ដឹង ថា
ក្រុម ការងារ ទាំងពីរ បាន ធ្វើការ ពិភាក្សា បាន ជា លទ្ទ ផល ជា ជំហ៊ានៗ បន្ទាប់ ពី ក្រុម ការ ងារ បាន ជួប គ្នា បួន លើក រួច មក ។ លោកស្រី មួរ សុខហួរ បាន រៀប រាប់ អំពី លទ្ធផល ខ្លះៗ ដែល បាន កើត ចេញ ពី ការ ចរចារ នៅ ក្នុង រយៈ ពេល ចុង ក្រោយ នេះ ថា ក្រុម ការងារ ទាំងពីរ បាន ព្រម

ព្រៀង គ្នា ចំនួន បី ចំនុច នៅ ក្នុង លក្ខណ្ឌ តិក គឺ៖

១ រៀប ចំ រចនា សម្ពន្ធ័ នៃ គណបក្ស រួម តាម បែប ប្រជា ធិប តេយ្យ
២ គណ បក្ស ទាំងពី របាន យល់ ព្រម ឲ្យ ជ្រើស រើស ថ្នាក់ ដឹកនាំ ពី ថ្នាក់ មូល ដ្ឋាន ដល់ ថ្នាក់ ជាតិ តែ មាន ពីរ អាណត្តិ ចំនួន ១០ឆ្នាំ
៣ នៅ ក្នុង រចនា សម្ពន្ធ័ ថ្នាក់ ជាតិ បែង ចែក អំណាច ឲ្យ មាន តុល្យ ភាព ដើម្បី ដឹក នាំ ឲ្យ មាន ការ ទទួល ខុស ត្រូវ ។

សូម ជំរាប ថា ក្រុម ការងារ ចរចារ បង្រួប បង្រួម ដើម្បី ឈាន ទៅ រក ចល នា ប្រជា ធិបតេយ្យ ដ៏ ធំ មួយ ដើម្បី ការ ផ្លាស់ ប្តូរ នៅកម្ពុជា គឺ ធ្វើ ឡើង តាម បំណង របស់ ប្រជា ពលរដ្ឋខ្មែរ ទាំង ក្នុង ស្រុក និង ក្រៅ ស្រុក​ដែល ចង់ បាន ឲ្យគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស រួប រួម គ្នា បាន

ជា សំ ឡេង ប្រឆាំង តែ មួយ ដើម្បី ប្រគួត ប្រជែង ជា មួយ និង គណបក្ស ប្រជាជន កម្ពុជា នៅ ក្នុង ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១២ និង ការបោះ ឆ្នោត ជ្រើស តំណាង រាស្រ្ត នៅ ឆ្នាំ២០១៣ ខាងមុខនេះ ៕

No comments:

Post a Comment

yes