សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 9, 2011


ពន្លឺថ្មីនៃកុលសម្ព័ន្ធម៉ុងតាញ៉ា

​ជន​ជាតិ​កុល​សម្ព័ន្ធ​ព្រៃភ្នំ​វៀតណាម ឬ​ហៅ​ថា​ម៉ុង​តាញ៉ា​ដែល​នៅ​សល់
ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១១នាក់ ត្រូវ​បាន​បញ្ឆូន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក
នាព្រឹក​ថ្ងៃ​ទី០៩ មិនា ។
​សូម​ជម្រាប​ថា ការ​បញ្ឆូន​ជន​ជាតិ​កុល​សម្ព័ន្ធ​ព្រៃភ្នំ​វៀតណាម​ទៅ​កាន់
សហរដ្ឋ​អាមេរិក គឺ​បន្ទាប់​ពីរដ្ឋាភិ​បាល​កម្ពុជា បាន​សម្រេច​បិទ​ជំរុំជន​ភៀស​
ខ្លួន របស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប្រចាំ​នៅ​កម្ពុជា
កាល​ពី​ថ្ងៃ​ទី១៥ ខែកុម្ភះ ឆ្នាំ២០១១ នា​ពេល​កន្លង​មក​នេះ​។
​បើ​តាម​សេចក្តី​រាយការណ៏​បាន​អោយ​ដឹងថា ជន​ភៀស​ខ្លួន​កុល​សម្ព័ន្ធ
ព្រៃភ្នំ​វៀតណាម ដែល​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជា
ជាតិ​ចុង​ក្រោយ​ដែល​រដ្ឋាភិ​បាល​កម្ពុជា​សម្រេច​បិទ​ជំរុំ​ជន​ភៀស​ខ្លួន
មាន​ចំនួន​សរុប​៧៥នាក់ ដោយ​ក្នុងនោះ​មានស្រី​៤៧នាក់ ប្រុស២៨​នាក់។ ហើយ​កាល​ពី​ក្នុង​ខែកុម្ភះ​ឆ្នាំ២០១១ ជន​ភៀស​ខ្លួន​កុល​សម្ព័ន្ធ​ព្រៃភ្នំ​វៀតណាម​ត្រូវ
បាន​បញ្ឆូន​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​លើក​ទីមួយ​មាន​ចំនួ៥០នាក់ ក្នុង​នោះ
មាន​ស្រ្តី ៣២នាក់ និងបុរស​១៨នាក់ និង​លើក​ទីពីរ​មាន​ចំនួន៤នាក់ ស្រី២ និង​ប្រុស២នាក់ និង​ចុង​ក្រោយ​នេះ​នា​ព្រឹក​ថ្ងៃទី០៩ មិនា ជន​កុល​សម្ព័ន្ធ​ព្រៃភ្នំ​វៀតណាម
ចំនួន​១១នាក់​ត្រូវ​បាន​បញ្ឆូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ក្នុង​នោះ​មាន​ស្រី៧នាក់​ និង​ប្រុស​៤នាក់​៕

No comments:

Post a Comment

yes