សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 9, 2011


ធនាគារពិភពលោក អំពាវនាវឲ្យរដ្ឋាភិបាលខ្មែរ
បញ្ឈប់ការបណ្តេញចេញ
សកម្មភាពបង្ក្រាបយ៉ាងប្រទាញប្រទង់របស់អាជ្ញាធរ
រាជធានីភ្នំពេញ ទៅលើពលរដ្ឋបឹងកក់ដែលតវ៉ារឿង
ជម្លោះដីធ្លី នៅមុខសាលារាជធានី កាលពីថ្ងៃទី២៨
ខែកុម្ភៈកន្លងមកនេះ។
រូបថត ស្រេង ម៉េងស្រ៊ុ
ធនាគារ​ពិភព​លោក បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ​ ទី០៩​ មីនា​នេះ ឲ្យ​បញ្ឈប់​ការ​បណ្តេញ​ចេញ​នូវ​ប្រជា​ពលរដ្ឋ​ចំនួន ១​ម៉ឺន​នាក់​ទៀត នៅ​លើ​ទីតាំង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ចម្រូង​ចម្រាស​មួយ និង​បានស្នើ​​ផ្តល់​ជំនួយ​ដល់​មនុស្ស​ទាំង​នោះ ដែល​បាន​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពួកគេ។
​ជម្លោះ​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ដី​ធ្លី​នៅ​តំបន់​បឹងកក់ នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ។ ក្រុម​សកម្មជន​ បាន​និយាយ​ថា ប្រជា​ពលរដ្ឋ​ប្រហែល ២០០០​គ្រួសារ ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ និង​បង្ខំ​ឲ្យ​ទទួល​យក​សំណង​តិច​តួច​រួច​រាល់​ហើយ បន្ទាប់​ពី​​រដ្ឋាភិបាល​បាន​ជួល​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ឯកជន​មួយ។
​លោក រ៉ូប៊ឺត ហ្សូល្លិក នាយក​ធនាគារ​ពិភព​លោក បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «យើង​​មាន​ក្តី​បារម្ភ​យ៉ាង​ជ្រាល​ជ្រៅ និង​ខក​ចិត្ត​​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​ឡាយ ដែល​កំពុង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ»។
​លោក បាន​ឲ្យ​ដឹង​ទៀត​ថា​ ធនាគារ​ពិភព​លោក​នឹង​ជួយ​ដល់​ជន​ទាំង​នោះ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ ហើយ​ថា ធនាគារ​បានស្នើ​ផ្តល់​ឲ្យ​រដ្ឋាភិបាល នូវ​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស។
​លោក ហ្សូល្លិក បន្ថែម​ថា​៖ «យើង​បើក​ទូលាយ​ទៅ​រក​មធ្យោបាយ​ដទៃ​ទៀត​ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​នេះ។ យើង​បាន​អំពាវ​នាវ​ម្តង​ហើយ​ម្តង​ទៀត​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ចប់​ការ​បណ្តេញ​ចេញ។ យើង​កំពុង​ស្វែង​រក​ការ​ឆ្លើយ​តប​បែប​វិជ្ជមាន​មួយ​ពី​រដ្ឋាភិបាល»​៕

No comments:

Post a Comment

yes