សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 24, 2011


ស្លាកគណបក្ស សម រង្ស៊ី នៅខេត្ត កំពង់ចាម ត្រូវបាន
ទម្លាក់ជាបន្តបន្ទាប់

​ស្លាក​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ខេត្ត​កំពង់ចាម​ត្រូវ​បាន​សកម្ម​ជន​ទម្លាក់​ជាបន្ត​បន្ទាប់ ដោយ​សារ​តែ​ពួក​គេ​មិន​ពេញ​ចិត្ត​បំពោះ​ទង្វើ​របស់​ថ្នាក់ដឹក​នាំ​គណបក្ស​។

​បើ​តាម​មន្ត្រី​គណបក្ស សម រង្ស៊ី នៅ​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប​ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី២៤ ​មិនា នេះ​សកម្ម​ជន​គណបក្ស សម រង្ស៊ី បាន​ធ្វើ​ការ​ទម្លាក់​ស្លាក​គណ
បក្ស និង​បាន​នាំគ្នា​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស​ថែម​ទៀតផង។

​ជំទប់​ទី១​ឃុំទន្លេបិត​ស្រុកត្បូងឃ្មុំ​ខេត្តកំពង់ចាម​លោក​កែត​វុទ្ធី​បាន​អោយដឹង
ថា​មូល​ដែល​លោក​ទម្លាក់​ស្លាក​គណបក្ស​សម​រង្ស៊ី​ចោល​ដោយ​សារ​តែ
ថ្នាក់​ដឹក​នាំ​គណបក្ស​មិន​បាន​គោរព​គោល​ការណ៏​របស់​បក្ស​និង​ប្រកាន់​
បក្ខ​ពួក​។ បន្ទាប់​ពី​ទម្លាក់​ស្លាក​គណបក្ស​គឺ​លោក​និង​ទៅ​ចូល​រួម​ជាមួយ
គណបក្ស សិទ្ធិមនុស្ស​វិញ​។

​សូម​ជម្រាប​ថា​ការ​ទម្លាក់​ស្លាក​គណបក្ស​សម​រង្ស៊ី​នៅ​ខេត្ត​កំពង់ចាម​ជា​បន្ត​បន្ទាប់​គឺ​បន្ទាប់​ពីគណបក្ស សម រង្ស៊ី​បាន​បណ្តេញ​លោក​ម៉ៅ​មុនីវណ្ណ ប្រធាន
ក្រុម​ការងារ​និង​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ចេញ​ពីបក្ស កាល​ពី​ថ្ងៃ​ទី​២២ មិនា​ឆ្នាំ២០១១​។

​គួរ​បញ្ឆាក់​ថា លោក​ម៉ៅ​មុនីវណ្ណ​បន្ទាប់​ពី​គណបក្ស​បណ្តេញ​ចេញ​ពី​បក្ស​លោក​បាន​ផ្តាច់​ខ្លួន​ទៅ​ចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា​និង​បាន​ដឹក​នាំ​សមាជិក​ដែល​គាំ​ទ្រ​លោក​ជិត​២០នាក់ ទៅចូល​រួម​ជា​មួយ​គណបក្ស​សិទ្ធិមនុស្ស​ផង​ដែរ ​៕

No comments:

Post a Comment

yes