សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 24, 2011


ប្រទេសកាន់តែច្រើន ហាមឃាត់ការនាំចូល
គ្រឿងឧបភោគបរិភោគពីជប៉ុន
​បន្ទាប់​ពី​អនុសាសន៍​របស់​រដ្ឋាភិបាលជប៉ុន​ ហាម​ឃាត់​មិន​ឲ្យ​ទារក​បរិ​ភោគ​ទឹក​ម៉ាស៊ីន​ នៅ​ថ្ងៃ​ម្សិលមិញ​មក ជា​បន្ត​បន្ទាប់​ ប្រទេស​ជាច្រើន​​នៅ​លើ​ពិភពលោក​ បាន​និង​កំពុង​ត្រួត​ពិនិត្យ​យ៉ាង​ខ្លាំង លើ​ផលិតផល​ចំណីអាហារ បន្លែ​សាច់​គ្រឿង​សមុទ្ទ​ ដែល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ខ្លាច​មាន​ឆ្លង​សារធាតុ​វិទ្យុសកម្ម​។ នាំ​មុខ​ដោយ​សហរដ្ឋ​ អាមេរិក ​ថ្ងៃ​នេះ​ប្រទេស​អូស្ត្រាលី កាណាដា ហុងកុង សិង្ហបុរី រុស្ស៊ី​ នាំ​គ្នា​សម្រេច​ផ្អាក​ និងហាម​ឃាត់​ការ​នាំ​ចូល​​គ្រឿង​ឧបភោគ​បរិភោគ​ជប៉ុន មក​ពី​តំបន់​ជិត​មជ្ឈ​មណ្ឌល​នុយក្លេអ៊ែរ​ ហ្វ៊ូគុស្ហ៊ីម៉ា​ដៃហ្ស៊ី។
ចំការផ្ទីរ épinard នៅ Ibaraki តាមបណ្តោយឆ្នេរខាងកើតប្រទេសជប៉ុន
Reuters/Jo Yong-Hak
ការពារ​ប្រសើរ​ជាង​ព្យាបាល ! ដោយ​ផ្អែក​លើ​ពាក្យ​ស្លោក​នេះ​ហើយ​បាន​ជាអាជ្ញាធរ​ ប្រទេស​អូស្ត្រាលី កាណាដា សិង្ហបុរី រុស្ស៊ី ហុងកុង បាន​សម្រេច នៅ​ថ្ងៃ​នេះ ហាម​ឃាត់ និងផ្អាក ការ​នាំ​ចូល​គ្រឿង​ឧបភោគបរិភោគ​ជប៉ុន​មួយ​ចំនួន ​ ដែល​មក​ Fukushima Gunma Ibaraki Tochigi មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន ដោយ​ខ្លាច​មាន​ឆ្លង​សារធាតុ​វិទ្យុ​សកម្ម។ ព្រោះ​សូម​បញ្ជាក់​ថា​តំបន់​ទាំង​បួននេះ​ស្ថិត​នៅ​ជិត​បង្កើយ​នឹង​ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ ហ្វ៊ូគុស្ហ៊ីម៉ា-ដៃហ្ស៊ី។
ផលិតផល​ហាម​ឃាត់​មាន​ជា​រួម បន្លែ​ផ្លែឈើ​ស្រស់ ទឹក​ដោះ​គោ ចំណីអាហារ​ធ្វើ​ពី​ទឹក​ដោះ​គោ គ្រឿង​សមុទ្ទ ត្រី បង្គា មឹក​ គ្រំ​ងាវ សារាយសមុទ្ទ ។ល។ និង។ល។
ទាំង​ស្រស់​ទាំង​កក។ ក្រៅ​ពី​ការ​ហាម​ឃាត់ និង​កាត់​បន្ថយ ឬ​ផ្អាក​មួយ​រយៈ​ការ​នាំ​ចូល នៅ​ថ្ងៃនេះ ប្រទេស​កាណាដា​បាន​បង្កើន​ការត្រួត​ពិនិត្យយ៉ាង​ខ្លាំង​លើ​រាល់​ទំនិញ​ដែល​ នាំ​ចូល​ពី​ជប៉ុន និង​បាន​រក្សា​សិទ្ធិ​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ប្រឆាំង​នឹង​គ្រោះ​ឆ្លង​ ធាតុ​វិទ្យុសកម្ម​ ទៅ​តាម​ស្ថានការណ៍​ជាក់ស្តែង​នៅ​ជប៉ុន។
​បន្ទាប់​ពី​បាន​រក​ឃើញ​មាន​សារធាតុ​វិទ្យុសកម្ម​ជាប់​នៅ​នឹង​នាវា​ដែល​ធ្វើ​ ដំណើរ​មក​ពី​ប្រទេស​ជប៉ុន​មក ប្រទេស​រុស្ស៊ី ក៏​បាន​សម្រេច​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​អាហារ​ពី​តំបន់​ទាំង​បួនរបស់​ ជប៉ុន ដែល​ស្ថិត​នៅ​​ជាប់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នោះ​ដែរ។
​ជា​ចំណែក​មួយ​របស់​​ចិន ហុងកុងជា​ប្រទេស​ទីមួយ​នៅ​អាស៊ី​ ដែល​បាន​សម្រេច​ហាម​ឃាត់​ការ​នាំ​ចូល​ផលិតផល​អាហារ​ពី​ជប៉ុន តាំង​ពី​ថ្ងៃ​ពុធ​ម្សិលមិញមក។ ចំណែក​ប្រទេស​សិង្ហបុរី ទើប​ចាត់​វិធានការ​ដូច​គ្នា​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​នេះ។ ការិយាល័យត្រួត​ពិនិត្យ​សុខភាព​ចំណីអាហារ​នៃ​ក្រសួង​កសិកម្ម​ហ្វីលីពីន​ ចេញ​បំរាម​មិន​ឲ្យ​នាំ​ចូល​សូកូឡា​ជប៉ុន។
​រីឯ​សហរដ្ឋ​អាមេរិកវិញ បាន​អនុម័ត​មុន​គេ​ មិនឲ្យ​នាំ​ចូល​ចូល​ផលិតផល​អាហារ​ជប៉ុន ​ខាង​លើ​ តាំង​ពី​ថ្ងៃ​អង្គារ​មក។ គេ​ពុំ​ទាន់​ឃើញ​មានសេចក្តី​សម្រេច​អ្វី​ចេញ​ពី​ប្រទេស​បារាំង​នៅ​ឡើយ​ទេ ប៉ុន្តែ​បារាំង​បាន​ស្នើ​សុំទៅ​គណៈកម្មការ​អឺរ៉ុបរួច​ហើយ​ ដើម្បី​ដាក់​ឲ្យ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ ដោយគ្មាន​ចន្លោះ រាល់​គ្រប់​ផលិតផល​អាហារ​ស្រស់​របស់​ជប៉ុន​ទាំង​អស់​ មុននឹងអនុញ្ញាត​ឲ្យ​ឆ្លង​ព្រំ​ដែនចូល​អឺរ៉ុប៕
​ពីវិទ្យុ បារាំង អន្តរជាតិ RFI

No comments:

Post a Comment

yes