លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី
មណ្ឌលកំពង់ចាម សម្រេចចិត្តលាឈប់ពីតំណាងរាស្រ្ត
តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ និងជាប្រធានក្រុមការងារគណបក្សសម រង្ស៊ី ប្រចាំមណ្ឌលកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យសុំឈប់ធ្វើជាអ្នកតំណាងរាស្ត្រចាប់ពីពេលនេះតទៅ។
តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ និងជាប្រធានក្រុមការងារគណបក្សសម រង្ស៊ី ប្រចាំមណ្ឌលកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យសុំឈប់ធ្វើជាអ្នកតំណាងរាស្ត្រចាប់ពីពេលនេះតទៅ។
លោក ម៉ៅ មុនីវណ្ណ បានដាក់លិខិតសុំលាឈប់ពីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាមជូនទៅប្រធានគណបក្សនិងថ្នាក់ដឹកនាំគណបក្សតាំងពីដើមខែនេះមក ហើយលោកនឹងឈប់ធ្វើជាអ្នកតំណាងរាស្ត្រនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០១១នេះហើយ។ សូម្បីតែ ការឈរជាបេក្ខភាពសមាជិកព្រឹទ្ធសភានៅឆ្នាំ២០១២នេះ ក៏លោកមិនឈរឈ្មោះដែរ។ តែលោកអះអាងថា មិនចេញពីគណបក្សសម រង្ស៊ីទេ ហើយលោកនឹងឈរឈ្មោះ ជាបេក្ខជនអ្នកតំណាងរាស្ត្រវិញនៅឆ្នាំ២០១៣។
លោក ម៉ៅ មុនីវណ្ណ មិនបានប្រាប់ពីមូលហេតុដែលនាំឱ្យលោកអន់ចិត្តជាមួយគណបក្សម រង្ស៊ីអំពីរឿងអ្វីទេ ប៉ុន្តែ លោកបានមានប្រសាសន៍បញ្ជាក់ថាៈគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សបានសម្រេចឱ្យអ្នកតំណាងរាស្ត្រដែលត្រូវផ្លាស់ប្តូរនៅពាក់កណ្តាលអាណត្តិ(២ឆ្នាំកន្លះ)ត្រូវបន្ត១ឆ្នាំទៀតរហូតដល់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាឆ្នាំ២០១២ហើយអ្នកតំណាងរាស្ត្រដែលត្រូវផ្លាស់ប្តូរត្រូវទៅឈរឈ្មោះជាបេក្ខភាពសមាជិកព្រឹទ្ធសភានេះ។
លោក ម៉ៅ មុនីវណ្ណ អះអាងថាៈ« សម្រាប់ខ្ញុំដោយសារតែខ្ញុំសន្យាជាមួយសកម្មជនគណបក្សនៅ ខេត្តកំពង់ចាមថាខ្ញុំឈប់ធ្វើជាអ្នកតំណាងរាស្ត្របើសិនជាខេត្តកំពង់ចាមនៅសល់ តែ៥កៅអីដដែលមិនឡើងសំលេងទេនោះ។ ឥឡូវនេះខ្ញុំគោរពកិច្ចសន្យាដែលខ្ញុំនិយាយជាមួយ សកម្មជនរបស់ខ្ញុំ» ។ លោកម៉ៅ មុនីវណ្ណ ឱ្យដឹងបន្តថាលោកយល់ព្រមប្រគល់កៅអីសមាជកិ សភានេះទៅឱ្យលោកនូ ពិសាខាដែលជាបេក្ខជនអ្នកតំណាងរាស្ត្រលេខរៀងទី៧ចូលកាន់តំណែង ចាប់ពីពេលនេះតទៅ។
គួរកត់សម្គាល់ថា លោក ម៉ៅមុនីវណ្ណត្រូវបានគណបក្សសម រង្ស៊ីផ្លាស់ប្តូរពីប្រធានក្រុមការងារ គណបក្សប្រឆាំងមណ្ឌលកំពងចាមទៅកាន់ជាប្រធានក្រុមការងារនៅឯខ្តេតាកែវវិញជំនួសលោកកួយ ប៊ុនរឿនដែលត្រូវមកកាន់តំណែងប្រធានក្រុមការងារនៅខេត្តកំពង់ចាម។ ការផ្លាស់ប្តូរនេះ បានបណ្តាលឱ្យមានប្រតិកម្មពីសកម្មជនសមរង្ស៊ីនៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាមរហូតដល់ទំលាក់ស្លាកគណបក្សសមរង្ស៊ីអស់ជិ២០ផ្លាកកាលពីពេលថ្មីៗនេះ។ គេអាចចាត់ទុកថា នេះជាលទ្ធផលមិនល្អនៃនយោបាយប្តូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិរបស់គណបក្សសម រង្ស៊ី៕
No comments:
Post a Comment
yes