សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 9, 2011


រដ្ឋាភិបាលលោកហ៊ុន សែន ខ្លាចសំលេងស្លឹកឈើជ្រុះ

នេះ ​បាន​ចំ​ជា​អ្នក​ខ្លាច​ ដូច​អ្នក​ខ្លាច​ខ្មោច​ដ៏​មហា​សែន​ហួសហេតុ​មួយ កុំ​ថា​ឡើយ​ឃើញ​ស្រមោ​ល​អ្វី​ម៉្យាង​ចម្លែក សូម្បី​តែ​លឺ​សំលេង​ស្លឹកឈើ​ជ្រុះ ក៏​ភ័យ​បាស់​សក់​រត់​បាត​ជើង​ស​ព្រាតដែរ​។ វា​ជា​រឿង​ដ៏មហា​អស់​សំណើច​មួយ​ ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​បាន​អនុញ្ញាតិ​អោយ​មាន​ការ​ជួបជុំ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​អង្គការ​ស្ត្រី​កម្ពុជា Cambodian Women`s Movement Organization (CWMO) ដើម្បី​រំលឹក​ខួបទី ១០០ ឆ្នាំ​ នៃ “ ​ទិវា​សិទ្ធិនារី​អន្តរជាតិ” ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៨ ខែ មិនា ឆ្នាំ ២០១១ នេះ នេះ​តាម​ការ​អោយ​ដឹង​ពីខាង​ Human Rights Watch។ Human Rights Watch បាន​និយាយ​ថា​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អោយ​មូលហេតុ​ដ៏​សមរម្យ​ណា​មួយ​ ក្នុង​ការ​មិន​យល់ព្រម​អោយ​ខាង​ CWMO ប្រារព្ធ​ពិធី​នោះ ដែល​សំបុត្រ​មិន​អនុញ្ញាតិ​នោះ​ចុះ​ថ្ងៃ​ទី ០៧ ខែ មិនា ឆ្នាំ ២០១១ ពី​ខាង​សាលាក្រុង​ភ្នំពេញ​លោក កែវ ជុតិម៉ា។
Brad Adams ដែល​ជា​ប្រធាន​របស់​អង្គការ Human Rights Watch ប្រចាំ​អាស៊ី​បាន​និយាយ​ថា “ ការ ​មិនយល់ព្រម​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុញ្ញាតិ​អោយ​មានការ​ជួបជុំ​នៅ ថ្ងៃ​សិទ្ធិ​នារី​អន្តរជាតិ​ វា​ហាក់​បី​ដូច​ជា​ការ​កំប្លែង​លេង​មួយ = The government`s refusal to allow an International Women`s Day rally first seemed like a joke” ។ ថ្ងៃ​ទិវា​នារី​អន្តរជាតិ ជា​ថ្ងៃ​បុណ្យ​ជាតិ​ហើយ​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​បាន​កំពុង តែត្រៀម​ខ្លួន​ដើម្បី​បាន​សំរាក​ពី​ការងារ​មួយ​ថ្ងៃ​នេះ​ដើម្បីប្រារព្ធ​ ពិធី​នេះ ហើយ​ក៏​មាន ប្រទេស​ជា​ច្រើន​ទៀត​ប្រារព្ធ​ពិធី​នេះ​ដែរ។ Brad Adams ក៏​បាន​និយាយ​ទៀត​ថា “ ការ ​មិន​យល់ព្រម​អោយ​ស្ត្រី​មាន​សិទ្ធិ​ជួបជុំ​គ្នា​ដោយ​សន្តិវិធី​នេះ​ បង្ហាញ​អោយ​ឃើញ​ថា រដ្ឋាភិបាល​មិន​ទុកចិត្ត​ប្រជាជន​ខ្លួន​ឯង។ ច្បាប់​ផ្តាច់ការ​ដ៏​គួរ​អោយ​ខ្លាច​នេះ​របស់ រដ្ឋាភិបាក​កម្ពុជា គួរ​តែ​បានគិត​ដល់​ម្ចាស់​ជំនួយ​សំរាប់​ប្រទេស​នេះ​ផង​ដែរ” ។
ការ មិនយល់ព្រមអោយស្ត្រីមានសិទ្ធិជួបជុំគ្នាដោយសន្តិវិធីនេះ
បង្ហាញអោយឃើញថា រដ្ឋាភិបាលមិនទុកចិត្តប្រជាជនខ្លួនឯង។
ច្បាប់ផ្តាច់ការដ៏គួរអោយខ្លាចនេះរបស់ រដ្ឋាភិបាកកម្ពុជា គួរតែ
​បានគិតដល់ម្ចាស់ជំនួយសំរាប់ប្រទេសនេះផងដែរ
គួរ ​បញ្ជាក់​ថា​ “ ទិវា​សិទ្ធិនារី” វា​មិន​ទាក់​ទង​បន្តិច​ទាល់​តែ​សោះ​ដល់​បញ្ហា​នយោបាយ ហើយ​ទិវា​នេះ​ក៏​មិនមែន​ជា​ទិវា​ចង​កំហឹងដែរ តែ​រដ្ឋាភិបាល​មាន​ការ​ព្រួយ​បារម្ម ហួសហេតុ​ ដោយ​សារ​តែ​ដឹង​ថា​ខ្លួន​មិនមែន​ជា​អ្នក​ដឹក​នាំ​ល្អ ហើយ​ខ្លាច​ប្រជាជន​ក្រោក​ឡើង​បះបោរ​ដូច ប្រទេស​មួយ​ចំនួនក្នុង​ពិភព​ អារ៉ាប់​តែ​ប៉ុណ្ណោះ។ តើ​អ្នក​ទាំង​អស់​គ្នា​ដឹង ទេ​ថា​រៀងរាល់​ ៩០ វិនាទី​ម្តង​ រៀងរាល់​ថ្ងៃ​មាន​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​តែ​ការ​មាន​ផ្ទៃពោះ រឺ ការ​សំរាល​កូន? ស្ត្រី​ទទួល​បាន​ប្រាក់​ខែ​តិច​ជាង​បុរស​សូម្បី​តែ​ការងារ​នោះ​ដូច​គ្នា? ហើយ​ក៏​មាន​ប្រទេស ជាច្រើន​ដែល​មិន​ផ្តល់​អ្វី​ៗ​អោយ​ពួក​គេ​ស្មើ​នឹង​បុរស ​សូម្បី​តែ​ការ ទទួល​មរតក​។ ហើយ​មាន​ស្ត្រី​តែ​ចំនួន ១៩ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​បង្កើត​អោយ​មាន​ “ អង្គនិតិបញ្ញតិ = Legislature” និង ៨ ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ការ​ការ​ចរចារ​រក​សន្តិភាព និង ២៨ ភាគរយ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ដឹក​នាំ​រដ្ឋ នេះ​បើ​តាម​​របាយការណ៍​ពី​អង្គការ​សហប្រជាជាតិ។ ហើយ​បើ​និយាយ​អំពី​ស្ត្រី​ក្នុង​ប្រទេសកម្ពុជា វិញ​ពីដើម​​រៀង​មក​ តែងតែជា​ជន​រងគ្រោះ​ដែល​ត្រូវ​គេ​រំលោភបំពាន កៀប​សង្កត់​គ្រប់​ជ្រុង​ ដែល​សូម្បី​តែ​ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ សាសនា ក៏​ដាក់​នឹម​​សង្កត់​លើ​ស្មា​របស់​​ពួក​គេដែរ​ និង មិន​បាន​បង្ហាញ​អោយ​ឃើញ​ថា​ពួក​គេ​មាន​ភាព​ស្មើគ្នា​​ជាមួយ​នឹង​បុរស​សូម្បី ​តែ​បន្តិច ៕
​ពីគេហទំព័រhttp://varychin.com

No comments:

Post a Comment

yes