សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 16, 2011


ញឹក ប៊ុនឆៃ ត្រូវចាងហ្វាងកាសែត ខ្មែរអមតៈ ប្តឹង


ចាង​ហ្វាង​កាសែត​ក្នុង​ស្រុក​មួយ​ដែល​មាន​និន្នាការ​គាំ​ទ្រខាង​គណ​បក្ស នរោតម រណឬទ្ធិ បាន​ដាក់​លិខិត​ប្តឹង​អគ្គ​លេខាធិការ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ បាន​ធ្វើ​ការ​បដិ​សេធ​ថា មិន​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជា​មួយ​

លោក​នោះ​ទេ។

​អគ្គ​លេខាធិការ​គណ​បក្ស​ហ្វុនស៊ិន​ប៉ិច​លោក​ញឹក​ប៊ុនឆៃ ត្រូវ​បាន​ចាង​ហ្វាង​កាសែត​ខ្មែរអមតៈ លោក ប៊ុន ថា ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃអង្គារ​ទី១៥​មិនា។

​អគ្គ​លេខា​ធិការ​គណបក្ស ហ្វិនស៊ិនប៉ិច​លោក ញឹក ប៊ុន ឆៃ បាន​ប្រតិ​កម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ លោក ញឹក ប៊ុនឆៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មិន​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​រឿង​នោះ​ទេ ​ហើយ​រឿង​លុយ​កាក់ក៏​មិន​ទាក់​ទង​
ជា​មួយ​លោក​ដែរ ​លោក​គ្រាន់​តែ​ជា​សាក្សី​ដឹង​លឺ​តែ​ប៉ុណ្ណេះ​។

​សូម​ជំរាប​ថា​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ត្រូវ បាន​គេ​អះអាង​ថា​ជាប់​ពាក់​ពន្ធ័​ទៅ​នឹង​ឯក​សារ​បណ្ណ​ទទួល​ប្រាក់ តម្លៃ ៤០លានយ័ន ប្រាក់ចិន ប្រហែល​ជាង ៥លាន​ដុល្លារ​អាមេរិក ពីក្រុម​ហ៊ុនចិន​មួយ speedy best technology limited rmb ជា​តម្លៃ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​របស់​ភាគ​ហ៊ុន​អាជ្ញាប័ណ្ណ 3g​ចំនួន​៨០ភាគ​រយ​។

​ជម្លោះ​ប្តឹង​ផ្តល់​រវាង​អគ្គ​លេខាធិការ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច និង​ចាង​ហ្វាង​កាសែត ខ្មែរអមតៈ ដែល​មាន​និន្នា​ការ​គាំ​ទ្រ​គណបក្ស នរោត្តម រណឬទ្ធិ គឺ​បន្ទាប់​ពី
អគ្គ​លេខាធិការ​គណបក្ស ហ្វ៊ុនស៊ិនប៉ិច ប្តឹង​ចាង​ហ្វាង​កាសែត ខ្មែរអមតៈ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ពី បទ​ផ្សាយ​ព័ត៏​មាន​មិនពិត និង​បំភ្លៃ​ការ​ពិត ទាក់​ទង
និង​ការ​ចេញ​ផ្សាយ​ឯកសារ​ដែលថា លោក ញឹក ប៊ុនឆៃ ទទួល​ប្រាក់​ពី​ក្រុម​ហ៊ុន​ចិន​៕

No comments:

Post a Comment

yes