ព្យាករណ៍អាកាសធាតុ ភ្លៀងធ្លាក់ច្រើន
ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ សូមប្រជានេសាទ
មានការប្រុងប្រយ័ត្ន
កម្ពុជារងសម្ពាធទាប និងអាចបង្កើតជាភ្លៀងធ្លាក់ច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស គិតចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែកញ្ញានេះ ដោយសារតែស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបបានគ្របដណ្ដប់លើជ្រោយឥណ្ឌូចិនចាប់ពីថ្ងៃទី៥ ខែកញ្ញាមកនោះ។ ចំណែកនៅតំបន់មានសមុទ្រ ទឹកមានរលកខ្លាំង និងអាចមានកម្ពស់ពី១,៥០ម៉ែត្រ ទៅ២ម៉ែត្រ សូមប្រជានេសាទសមុទ្រមានការប្រុង ប្រយ័ត្នខ្ពស់។ នេះបើតាមការជូនដំណឹងរបស់ក្រសួងធនធាន ទឹក និងឧតុនិយម ផ្សាយឲ្យដឹងកាល ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១នេះ។
សេចក្ដីជូនដំណឹងបានឲ្យដឹងផងដែរថា ទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពត កោះកុង កែប និងខេត្តព្រះសីហនុ។
យោងតាមសេចក្ដីជូនដំណឹងដដែលក៏បានផ្សាយទៀតថា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដារាជធានី ខេត្ត ដូចបានជម្រាបជូនខាងលើ ពិសេសបងប្អូនប្រជានេសាទ សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មាន ឡើងជាយថាហេតុ៕
No comments:
Post a Comment
yes