សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 9, 2011

ស្ត្រី​មេ​មា​យ​ម្នាក់​ត្រូវ​បាន​តៃកុង​តាក់​ស៊ី​
ចាប់​រំលោភ​រួច​ចង​ដៃ​យក​ទៅ​បោះចោល


 ស្ត្រី​មេ​មា​យ​ម្នាក់​ត្រូវ​បាន​តៃកុង​ឡាន​ចាប់រំលោភ​បានសម្រេច​រួច​ចងជើង ​ចងដៃ​ យក​ទៅ​បោះ​ចោល​នៅ​ក្នុង​វាលស្រែ​ សំណាង​ល្អ​ដែល​ស្ត្រី​រង​គ្រោះ​អត់​ស្លាប់​។

 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០១១នេះ នៅ​ចំណុច​លើ​ផ្លូវ​លេ​ខ​៥០​ ដែល​ជា​ផ្លូវ​ហាយវ៉េ ស្ថិត​ក្នុងភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ។

 តាម​ការ​បំភ្លឺ របស់​ស្ត្រី​រងគ្រោះ បាន​អះអាង​ថា នាង​មានឈ្មោះ ផល សុខ អាយុ ២៧ឆ្នាំ រស់នៅក្នុង​ភូមិ​ក្បាល​ខ្មោច ឃុំ​ព្រៃទទឹង ស្រុក ថ្មគោល ខេត្តបាត់ដំបង មាន​មុខរបរ​ជា​ពល​ករ​ចំណាកស្រុក​ ទៅ​ប្រទេស​ថៃ។ នាង​បាន​បន្ត​ទៀតថា ​មុន​ពេល​កើតហេតុ នាង​បាន​ចាក​ចេញពី​ប្រទេស​ថៃ​ដោយ​គ្រោង​ទៅ​ស្រុកកំណើត​វិញ តាម​រថយន្ត ឈ្នួល ក្រោយ​ពម​ក​រថយន្ត​ដែល​នាង​ជិះ​នោះ គឺ​គេ​ធ្វើដំណើរ​ទៅ​ខេត្តសៀមរាប​ឯណោះ ។ ហេតុដូច្នេះ​ហើយ​បានជា​នាង​សម្រេចចិត្ត​ធ្វើដំណើរ​តាម​រថយន្ត​តាក់ស៊ី​វិញ​។ ស្ត្រី​រងគ្រោះ​បាន​បន្ត​ទៀត​ថា ក្រោយពេល​នាង​ឡើងលើ​រថយន្ត​រួចហើយ ស្រាប់តែ​តៃកុង​រថ​យន្ត​នោះ ដឹក​នាង​ទៅរំ​លោភ​តែម្ដង ហើយ​ក្រោយពេល​រំលោភ​តៃកុង​រថយន្ត​នោះ​បាន​ចាប់​នាង​ចងដៃ​ចងជើង​រួច​យកទៅ​ចោល​ក្នុង​វាលស្រែ​កាលពី​យប់​ថ្ងៃទី ៧ ខែ កញ្ញា​ឆ្នាំ២០១។

 ប្រភព​ព័ត៌មាន​ដោយឡែក​មួយទៀត​បាន​អះអាង​ថា នៅ​ព្រឹក​ថ្ងៃទី៨ ទើប​នាង ទៅ​រាយការណ៍​ជូន​ប៉ូលិស ប៉ុន្តែ​ហួសពេល​ទៅ​ហើយ ព្រោះ​ជនល្មើស​បាន​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ដី​ថៃ បាត់​ដោយ​សុវ​ត្ថិ​ភាព មិនដឹង​ប៉ូលិស​ចាត់ការ​រឿង​នេះ​បាន​ដែរ​ឬ​អត់​ទេ៕​
ពៅ​រី
ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes