សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 21, 2011

បក្សសម រង្សី និងមេដឹកនាំ លោកសម រង្សីមានគោលការណ៍ច្បាស់លាស់

ចំឡងមកពីគេហទំព័រពន្លឺត្រចះត្រចង់នៃអនាគតកម្ពុជា

សំដីរបស់ឯកឧត្តមសម រង្សីុគឺឈរនៅលើការពិត
១. ការកាត់ទោសលោកហុ៑ន សែន នៅតុលាការអន្តរជាតិគឺជារឿង ដែលអាចធើ្វបានដើម្បី វប្បធម៌ទោសភាពនៅ លើពិភពលោក។
២. ការបោះឆ្នោតមួយដែលប្រាសចាកគូប្រកួតដែលសំខាន់ អ្នកឈ្នះ គឺឥតបានការ។

យើងសង្កេតឃើញថាការកាត់ទោសផ្នែកនយោបាយទៅលើលោក សម រង្សី គឺជាការសំឡាប់ខ្លួនឯងរបស់លោកហុ៑ន សែន។ ការពន្យាការប្រជុំផ្តល់ជំនួយរបស់អន្តរជាតិរបស់លោកគាត ឈន់ ក៏ព្រោះតែអន្តរជាតិបានផ្ញើរសារ រួចជាស្រេចនូវការទទួលយកសម រង្សី ចូលស្រុកវិញ។ ការទំលាក់ ទោសពី១០ឆ្នាំមកត្រឹម៧ឆ្នាំ នៅមិនទាន់យកចិត្តអន្តរជាតិបាននៅឡើយទេ។

ឥឡូវហុ៑ន សែន បានធ្វើអោយសហរដ្ឋអាមេរិកឆួលចិត្តយ៉ាងខ្លាំង ចំពោះការបន្តការវាយដំ និងបាញ់បោះទៅលើសកម្មជន និងជនរងគ្រោះរឿងដីធ្លី។ ការផ្កើនរបស់ហុ៑ន សែន តាមរូបភាពហឹង្សានេះ ជាហេតុធ្វើអោយសហរដ្ឋអាមេរិក គាំទ្រទាំងស្រុង នូវពាក្យបណ្តឹងរបស់លោកសម រង្សីនៅទីក្រុងញ៉ូយ៉ក។ ជួងមិនដែលភ្លេចកុកទេ តែកុកទេដែលច្រើនភ្លេចជួង ឬខ្មែរយើងតែង និយាយថាអំពើអាក្រក់វារមែង ដិតជាប់ខ្លួនយើងជានិច្ចដូចជាស្រមោល។




 គណបក្សសម រង្សី ប្រហែលនឹងត្រូវសើរើឡើងវិញនូវនយោបាយដែល អាចត្រូវបានគេយល់ថាប្រឆាំង នឹងអ្នកជំនួញអ្នកមាននិងអ្នកមាន ទ្រព្យធនថ្នាក់កណ្តាល(middle classes)ព្រោះអ្នកទាំងអស់ នោះមានទាំងអ្នកអាក្រក់ មានទាំងអ្នកល្អ។ តែគណបក្សសម រង្សីឈរនៅលើការពិតគឺការគោរព ច្បាប់រដ្ឋធម្មនុញ្ញមានអង្គព្រះមហាក្សត្រធានាដោយរដ្ឋធម្មនុញ្ញតែ មិនកាន់ កាប់អំណាច មានការបោះឆ្នោតទៅតាមអាណតិ្ត និងជំរុញអោយ មានការកំណត់ អាណតិ្តនាយករដ្ឋមន្រ្តីតាមប្រជាប្រីយភាពដែលមាន ការបដិបតិ្តទាំងក្នុងប្រទេសប្រជាធិបតេយ្យ និងប្រទេសកុម្មុយនីស។


គណបក្សសម រង្សី មានឃើញថា សព្វថៃ្ងមានចលនាជាច្រើនកើតឡើងដើម្បីបំបែកបំបាក់ សំឡេងអ្នកបោះឆ្នោតនិងសម្ពន្ធភាពអ្នកប្រជាធិបតេយ្យ រួមមាន៖
១. បក្សកាន់អំណាចបង្កើតគណបក្សប្រឆាំងរបស់ខ្លួនដើម្បីអោយអន្តរជាតិគាំទ្រ
២. បង្កើតក្រុមចលនាប្រជាពលរដ្ឋដែលពូកែខាងជេរប្រមាថព្រះមហាក្សត្រ ជេរប្រមាថហុ៑ន សែន និងជេរប្រមាថសម រង្សី។ ក្រុមនេះបានកំពុងធ្វើអោយបែកបាក់ខាងគំនិតបញ្ញាខាងនយោបាយ មានដូចជាមិនចាំបាច់បោះឆ្នោតទេ បោះឆ្នោតបានការអ្វី នាំគ្នារើបំរាស់តាមរយះការតសូ៑មតិ ឬប្រើអំណាចប្រជាជន ដែលអ្នកដែលហ៑ានស្រែកគឺ នៅប្រទេសគេ ហើយធ្វើអោយអ្នកនៅស្រុកខ្មែរខ្លាចរអារបើរនិយាយដល់បដិវត្តិ។ មួយវិញទៀតបងប្អូនត្រូវយល់ថា អ្នកដែលហ៑ានជេរហុ៑ន សែនខ្លាំងគឺជាមនុស្សរបស់ហុ៑ន សែន។ នេះជាគំនិតខ្ចីដៃអ្នកឯងវាយសំពងអ្នកឯង។ ទង្វើដែលគ្មានគោលការណ៍ឈ្នះពិតប្រាកដនេះ គ្រាន់តែបន្តអោយខ្មែរបែកបាក់គ្នា បជ្ឈប់ការគាំទ្រដល់គណបក្សសម រង្សី និង ពន្យាពេលពេលអោយហុ៑ន សែនដែលក្រោមនឹមយួន កាន់កាប់អំណាចតទៅទៀត។

ធ្វើអ្វីក៏ដោយ គណបក្សសម រង្សី មានគោលការណ៍ច្បាស់លាស់ មានចរិតសុច្ចរិតទៀងត្រង់ និងមានប្រជាធិបតេយ្យ ដែលកត្តាទាំងនេះធ្វើអោយគណបក្សសម រង្សីឈរយ៉ាងរឹមមាំទោះមានព្យុះភ្លៀងពីអ្នកកាន់អំណាចយ៉ាងណាក៏ដោយ។

ពីខ្ញុំ ខ្មែរ យ៉ាំង

No comments:

Post a Comment

yes