សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 21, 2011

អ្នន​ភូមិ​២២​នៃតំ​បន់​បឹង​កក់​ដាក់​ញ្ញត្តិ​នៅ​តាម​ស្ថាន​ទូត​ដើម្បី​ស្វែង​រក​កា​រជួយ​អន្តរាគមន៍​

អ្នក​ភូមិ​២២នៃ​​តំបន់​បឹង​កក់​ដែល​រង​ការ​ខូច​ខាត​ផ្ទះ​សម្បែង​ និង​សំភារៈ​ ដោយ​សារ​តែ​ក្រុមហ៊ុន​ ស៊ូកា​គូ​អ៊ីន​ យក​គ្រឿង​ចក្រ​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​កាល​ពី​ចុង​សប្តាហ៍​មុ​ន នៅ​ព្រឹ​កថ្ងៃ​ទី​២១​ កញ្ញា​នេះ​ នឹងនាំ​គ្នាយ​ក​ញ្ញត្តិ​ដា​ក់នៅ​តាម​បណ្តាស្ថា​ន​ទូត​ប្រទេស​មហា​អំ​ណាច​ ប្រចាំ​ក្នុង​ព្រះរា​ជាណា​ចក្រ​កម្ពុជា​ ដែល​ជា​ម្ចាស់​ជំនួយ​ សហគម​អឺរ៉ុ​ប(EU)​ និង​ធនា​គារ​ពិភព​លោក​។ ប្រជាពល​រដ្ឋ​នៅ​ភូមិ​២២​ ក្នុង​តំបន់​បឹង​កក់​បាន​អោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២១​កញ្ញា​ ពួក​គាត់​នឹង​នាំគ្នា​ដើរ​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថាន​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា​ មាន​ដូច​ជា​ ស្ថាន​ទូត​បារាំង​ អង់​គ្លេស​ អាមេរិ​ក អូស្រ្តាលី ​ជប៉ុន​ អា​ល្លឺ​ម៉ង់​ និង​ស្ថាន​ទូត​វៀត​ណាម​។​ ហើយ​ក្រៅ​ពី​ដាក់​តា​មស្ថាន​ទូត​រួច​ប្រជាពលរដ្ឋ​បន្ត​ដាក់​លិខិត​ទៅ​ខុទ្ទ​កាល័យ​សម្តេចនាយក​​រដ្ឋ​​​មន្ត្រី​ ​ហ៊ុន ​សែន ​​និង​ទី​ស្តីកា​រគណៈ​រដ្ឋ​មន្ត្រី​ ដើម្បី​អោយ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​ ស៊ូកា​គូអ៊ីន​ វាយ​បំផ្លាញ​ផ្ទះស​ម្បែង។​​(ដោយ : គឹមថៃ)  




ពីគេហទំព័រ៖ សារព័ត៌មានសង្គម 

No comments:

Post a Comment

yes