សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 13, 2011

ព្រះ​តេជគុណ​ លួន សុវាទ ដើម្បី​រក្សា​សន្ដិ​សុខ​

 និង​សុវត្ថិភាព​សិស្ស​និស្សិត​មិត្ដ​ភក្ដិ​ព្រះ​អង្គ​

សុខ​ចិត្ដ​រុះរើ​ឥវ៉ាន់​ចេញ​ពី​កុដ្ឋិ



ព្រះ​សង្ឃនិង​ប្រជា​ពលរដ្ឋ​ដែល​មាន​​ជម្លោះ​ដី​ធ្លី​បាន​ស្នើសុំ​ឲ្យ​សម្ដេច​សង្ឃនាយក​ត្រូវ​លុប​ចោល​នូវ​បទ​បញ្ជា​ដែល​ហាម​ឃាត់​មិន​ឲ្យ​ព្រះតេជ​គុណ​ លួន​ សុវាទ​ គង់​នៅ​​បណ្ដាវត្ដអារាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​សៀម​រាប​ ហើយ​កាលពី​ថ្ងៃ​​អាទិត្យ​ ម្សិល​មិញ​គឺ​ជា​ថ្ងៃ​ឱសានវាទ​ឲ្យព្រះ​អង្គ​ត្រូវ​តែ​រើ​ឥវ៉ាន់ ចេញ​ជា​បន្ទាន់​ពី​កុដិ្ឋ​នៅ​វត្ដ​ឧណ្ណាលោម​ត្រូវ​បាន​ផុត​ត្រឹម​ថ្ងៃ​អាទិត្យ​នេះ​ ។


មតិ​ប្រជា​ពលរដ្ឋ​ និង​ព្រះ​សង្ឃ​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ព្រះ​តេជគុណ​ លួន សុវាទ គ្រាន់​តែ​ជួយ​តវ៉ា​ជាមួយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី នោះ​គឺ​មិន​មាន​អ្វី​ខុស​ និង​ព្រះ​វិន័យ​សង្ឃ​ឡើយ​ហើយ​ពួក​គាត់​សុំ​ឲ្យ​សម្ដេច​ នន់ ង៉ែត​ លុប​ចោល​បម្រាម​ដែល​មិន​ឲ្យ​ព្រះ​តេជ​គុណ​ លួន សុវាទ​គង់​នៅ​ក្នុង​វត្ដ​ក្នុង​រាជ​ធានី​ភ្នំពេញ​នោះ​ចោល​វិញ ។ នៅពេល​ដែល​ព្រះ​តេជ​គុណ​ លួន​ សុវាទ​ រើ​ឥវ៉ាន់​ចេញ​ពី​កុដ្ឋ​ិនៅ​វត្ដ​ឧណ្ណាលោម​នោះ​សង្កេត​ឃើញ​ប្រជា​ពលរដ្ឋរស់​នៅ​តំបន់​បឹង​កក់​បាន​នាំ​គ្នា​មក​កាន់​វត្ដ​នោះ​និង​ឈរ​ស្រែក​និង​ទ្រ​ហោយំ​សម្ដែង​ការ​ខឹង​សម្បា​ដោយ​ការ​បណ្ដេញ​ព្រះ​តេជ​គុណ​ លួន​ សុវាទ​ ចេញ​ពី​វត្ដ​នោះ។ 


​អ្នក​ស្រី​ ទេព​ វន្នី​តំណាង​ប្រជា​ពលរដ្ឋ​បឹងកក់​មួយ​រូបមាន​ប្រសាសន៍​ ទាំង​ក្ដុកក្ដួល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ អន្ដរ​ជាតិ​ថា បម្រាម​ដែល​មិន​ឲ្យ​ព្រះ​តេ​ជ​គុណ​ លួន សុវាទ​ គង់​ក្នុង​វត្ដ​នៅ​រាជ​ធានី​ភ្នំពេញ​និង​វត្ដ​នៅ​​ខេត្ដ​សៀម​រាប​នោះ​គឺ​វា​ធ្វើ​ឲ្យ​បាត់​បង់​និង​ជំនឿ​ការ​គោរព​ប្រតិ​បត្ដិ​លើ​ព្រះ​ពុទ្ធ​សាសនានៅ​តាម​វត្ដ​អារាម​នានា។

​ព្រះ​តេជ​គុណ​ លួន សុវាទ​ដែល​ត្រូវ​បាន​​បណ្ដេញ​ចេញ​ពី​វត្ដ​ឧណ្ណា​លោម​មាន​ថេរដីកាថា វត្ដ​អារាម​គឺ​មិន​សំដៅ​ទៅលើ​កុដិ្ឋ​សាលា​ព្រះ​វិហារ​នោះ​ទេ​ពី​ព្រោះ​វត្ដ​សំដៅ​លើ​ការ​គោរព​ប្រតិបត្ដិ​ដែល​ព្រះ​សង្ឃ​ត្រូវ​គោរព​ធម៌​ព្រះ​ពុទ្ធ​នេះ​បើវត្ដ​មិន​គោរព​តាម​គោល​ការណ៍​ព្រះ​ពុទ្ធ​សាសនា​គឺ​មិន​ហៅ​វា​វត្ដ​នោះ​ទេ​ ។
ព្រតេជគុណ​ លួន សុវាទ​មាន​ថេរដីកា​អះ​អាង​ថា ដើម្បី​រក្សា​សន្ដិសុខ​ សុវត្ថិភាព​សិស្ស​និសិ្សត​ និង​មិត្ដ​ភក្ដិ​ដែល​រស់​នៅ​និង​គង់​នៅទី​នេះ​គឺ​ម៉ោង​នេះ​ថ្ងៃនេះ​ពេល​នេះ​ព្រះ​អង្គ​សុខ​ចិត្ដ​រុះ​រើ​ឥវ៉ាន់​ចេញ​ពី​បន្ទប់​ព្រះ​អង្គ​ធ្លាប់​គង់​នៅ​ជា​ង១០ឆ្នាំ​មកនេះ​ ៕
ដោយ​ ៖ រិទ្ធ​ សំណាង​

ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes