សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 13, 2011

ពលរដ្ឋ​ភូមិ​២២ចោទ​អាជ្ញា​ធរ​ និង​មន្ដ្រី​ពាក់​ព័ន្ធ​

ឃុប​ឃិត​គ្នា​លួច​កាត់​ឈ្មោះ​ពួក​គាត់​ចេញ​

ពី​ផ្ទៃ​ដី​១២.៤៤ហិកតា​ ផ្ទុយ​ពី​អនុក្រឹត្យ​

រាជរដ្ឋាភិបាល



  ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹង​កក់​ប្រមាណ​ជា​៥០នាក់​បាន​នាំគ្នា​ទៅ​ធ្វើការ​តវ៉ា​សាជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១២ ខែ​កញ្ញា​ នេះ​បាន​នាំគ្នា​ស្រែក​ទ្រហោយំ​និង​អុជ​ធូប​បែរបន់​ព្រះ​សក្យមុនី​ចេតិយ៍​នៅ​មុខ​រ៉ា​ទល់​មុខ​សាលា​សង្កាត់​ស្រះ​ចក​សុំ​ឲ្យ​ពួក​មន្ដ្រី​ដែល​ពាក់​ព័ន្ធ​ឃុប​ឃិត​គ្នា​លួច​កាត់ដី​នៅ​តំបន់​បឹង​កក់​ដែល​រដ្ឋាភិបាល​បាន​សម្រេច​កាត់​ឲ្យ​ពួក​គាត់​ទំហំ​១២.៤៤ហិកតា​ នោះ​ធ្វើ​ការ​អភិវឌ្ឍន៍​នៅ​កន្លែង​នោះ​​​សុំ​ឲ្យ​ទេវតា​បរាមុខ ។



 ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ពេល​ធ្វើ​ការ​តវ៉ា​នោះ​អ្នក​ស្រី​ទេព​ វន្នី​មាន​ប្រសាសន៍​ថា សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋ​មន្ដ្រី​នៃ​ព្រះរាជ​ជា ណាចក្រ​កម្ពុជា​បាន​សម្រេច​កាត់​ដី​នៅ​តំបន់​បឹង​កក់​ទំហំ​១២.៤៤ ហិកតា​ប្រគល់​ឲ្យប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ប្រមាណ​ជា​១០០០គ្រួសារ​ដែលមិនព្រម​ធ្វើការ​ចាក ចេញ​នោះ​ត្រូវ​ធ្វើការ​អភិ​វឌ្ឍន៍​នៅ​នឹង​កន្លែង​ប៉ុន្ដែ​នៅ​ពេល​ដែល​ពួកគាត់​នាំគ្នា​មក​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ នេះ​បែរ​ជា​មាន​ឈ្មោះលោក​ឡៅ​ ឃិន​ ប្រធាន​ក្រុម​ហ៊ុន​ស៊ូ​កាគូអ៊ីនដែល​មាន​ឈ្មោះ​ត្រូវ​ទទួល​បាន​ដី​ដ៏ច្រើន​លើស​​លប់​ជាង​ប្រជា​ពលរដ្ឋ​ទៅវិញ​ទើប​ពួក​គាត់​បាន​ហៅ​ករណី​នេះ​ថា​មិន​គោរព​តាម​អនុក្រឹត្យ​របស់ ប្រមុខ​រដ្ឋាភិបាល​ទៅ​វិញ​នេះ​ជាករណី​ពុក​រលួយ​​របស់​មន្ដ្រី​ថ្នាក់​ក្រោម​ឃុប​ឃិត​គ្នា​លួច​កាត់​ឈ្មោះ​ពួក​គាត់​ចេញ​ពី​ក្នុង​ផ្ទៃ​ដី​ ១២.៤៤ហិកតា​ដើម្បី​ទុក​ជា​ប្រយោជន៍​ពួក​គេ​ ។


 ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ២២ ទាំង​អស់​បាន​នាំគ្នា​ស្រែក​យំ​ និង​ក្ដុក​ក្ដួល​ថា គ្រាន់​តែ​ភូមិ​២២មួយ​ប៉ុណ្ណោះ​ដែល​អាជ្ញា​ធរ​សង្កាត់​និង​ប្រកាសនោះ​ស្រាប់​តែ​មាន​ឈ្មោះ​ប្រធាន​​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​លោកឡៅ​ ឃិន​ដល់​១៩ប្លង់​ ។ ហេតុ​នេះ​ពួក​គាត់​មាន​មន្ទិល​សង្ស័យ​ថា​ករណី​នេះ​ប្រហែល​ជា​ករ​ឃុប​ឃិត​គ្នា​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​រៀប​ចំស៊ី​លើ​ករណី​នេះ​គឺ​ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ជា​អ្នក​រង​គ្រោះ​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​ទទួល​ដី​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជ​រដ្ឋ​ាភិបាល​នោះ​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​កាត់​ដី​ពួក​គាត់​ចេញ​ទៅ​វិញ​ ។ 


 ភ្លាម​ៗនោះ​ដែរ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ខាងលើនេះ​លោក​ស្រី​ អ៊ិន​ សាផន​ ចៅ​សង្កាត់​រងទី​មួយ​សង្កាត់​ស្រះ​ចក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ពិត​ជាបាន​កាត់​ដី​ទំហំ​១២.៤៤​ហិកតា​ឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​កក់​ពិត​ប្រាកដ​មែន​ប៉ុន្ដែ​លោក​ស្រី​បញ្ជាក់​ថា ប្រហែល​ជាលោក ឡៅ​ ម៉េង​ឃិន​ ដែល​ជា​ប្រធាន​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន បាន​ទិញ​ដី​ពី​ប្រជា​ពលរដ្ឋ​មុន​ពេល​អនុក្រឹត្យ​នេះ​ចេញ​ប៉ុន្ដែ​ករណី​ផ្សេង​ទៀត​សុំ​មិន​ធ្វើអត្ថាធិប្បាយទេ​ ។


 សូម​ជម្រាបថា នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ដែរ​គេ​សង្កេត​ឃើញ​អតី​ត​ប្រជា​ពលរដ្ឋ​តំបន់​បឹង​កក់​៩ភូមិ​ដែល​ព្រមទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ប្រមាណ​ជា​១០០នាក់​បាន​នាំគ្នា​ឡើង​មក​ធ្វើការ​តវ៉ា​ទាម​ទារ​សាជា​ថ្មី​នៅ​មុខ​សាលារាជធានីភ្នំពេញ​ ៕
ដោយ ៖ រិទ្ធ​ សំណាង

ពីគេហទំព័រ៖ វរជនខ្មែរ

No comments:

Post a Comment

yes