សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

ស្រវឹងស្រា​អារ​.​ក​ឪពុក​ដោយ​មិនដឹង​មូលហេតុ​


 បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​កូនប្រុស​បង្កើត​អារ​.​ក​នឹង​កាំបិត​បម្រុង​ផ្ដាច់​សង្ខារ​ព្រោះតែ​សុរា​ ដែល​កូន​ប្រុស​អកតញ្ញូ​ម្នាក់​នេះ​ផឹក​រហូត​បាត់បង់​ស្មារតី​ តែ​សំណាងល្អ​ត្រូវ​បានកូន​ប្រុស​បង្កើត​ម្នាក់​ទៀត​ឃើញ​ទាន់​ចូល​ទៅ​ជួយចាប់​យក​កាំបិតនោះចេញ ទាន់ ហើយ​នាំ​ជន​រង​គ្រោះ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ដ​កំពង់ចាម​ ។​ រីឯ​កូនប្រុស​វង្វេងស្មារតី​ត្រូវ​ក្រុម​គ្រួសារ​ចាប់ចង​នៅ​លើ​ផ្ទះ​របស់​ខ្លួន​ដោយ​សុំ​អង្វរ​សមត្ថកិច្ច​នគរបាល​កុំឱ្យ​យកទោស​ពៃរ៍​អ្វី​ឡើយ​ ។​


 ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១៩​ ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១១​ នៅ​លើ​លំនៅ​ឋាន​របស់​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ព្រែក​ផ្ដៅ​ ឃុំ​វិហារ​ធំ​ ក្រុង​កំពង់សៀម​ ខេត្ដកំពង់ចាម​ ។​

​ ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ ចក់​ ភេទ​ប្រុស​ អាយុ​៧៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កំពង់ចាម​ ដោយ​មាន​ស្នាម​របួស​ត្រង់​បំពង់​.​ក​ បាន​ផ្ដល់​បទ​សម្ភាសន៍​ដោយ​សំឡេង​ខ្សាវៗ​តិចៗ​ថា​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១១​ វេលា​ម៉ោង​ ប្រហែល​៧​យប់​ លោក​(​ឡេ​ង​ ចក់​)​ កំពុង​ដេក​មើល​ទូរទស្សន៍​នៅផ្ទះ​របស់​ខ្លួន​ជា​មួយ​កូនប្រុស​ឈ្មោះ​ចក់​ ម៉េ​ង​ឈុ​ន​ អាយុ​៣៩​ឆ្នាំ​ ។​

​ លោក​ឡេ​ង​ ចក់​ បន្ដ​ថា​ ពេល​នោះ​លោក​បានឃើញ​កូនប្រុស​ឈ្មោះ​ចក់​ ម៉េ​ង​ឈាង​ អាយុ​៣០​ឆ្នាំ​ ឡើង​មក​លើ​ផ្ទះ​ដោយ​សភាព​ស្រវឹងស្រា​។ ឃើញ​ដូច្នោះ​លោក​បាន​ស្ដីឱ្យ​កូនប្រុស​នោះថា​ “​អ្ហែង​រវល់​តែ​ឈឺ​ អញ​ខំ​មើល​ឯង​យ៉ាង​លំបាក​ទម្រាំ​បានជា​ ហើយ​ឯង​ដើរ​ផឹក​បែប​នេះ​ឱ្យ​អញ​មើល​ម្ដេច​ជា​”​។​ ពេល​ឮ​លោក​(​ឡេ​ង​ ចក់​)​ស្ដី​ប​ន្ទោស​ដូច្នេះ​ កូនប្រុស​ឈ្មោះ​ចក់​ ម៉េ​ង​ឈុ​ន​ ស្រែកយំ​ហើយ​ដើរ​ទៅ​ក្រោម​ចូល​ចង្ក្រាន​បាយ​យក​កូនកាំបិត​ដើរមក​ជិត​គាត់​ ហើយ​យក​កាំបិត​នោះ​សង្កត់​លើ​បំពង់​.​ក​របស់​គាត់​។​ ភ្លាម​នោះ​គាត់​បាន​ចាប់ដៃ​កូនប្រុស​រុញ​ចេញ​ ស្រប​ពេល​ជាមួយ​គ្នា​នោះ​មានកូន​ប្រុស​ច្បង​ឈ្មោះ​ចក់​ ម៉េ​ង​ឈុ​ន​ ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​ក្បែរ​នោះ​បាន​ស្ទុះ​មក​ជួយ​ចាប់​យក​កាំបិត​ចេញពី​ឈ្មោះ​ចក់​ ម៉េ​ង​ឈាង​ ហើយ​យក​ខ្សែ​ចាប់ចង​កូន​ឈាង​ រួច​នាំ​លោក​មក​កាន់​មន្ទីរ​ ពេទ្យ​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ ចក់​ បន្ដ​ថា​ កូនប្រុស​ឈ្មោះ​ចក់​ ម៉េ​ង​ឈាង​ បាន​ដើរ​ផឹកស្រា​រៀងរាល់ថ្ងៃ​។​ មាន​ពេល​ខ្លះ​ផឹក​រហូត​សន្លប់​ខ្លួនឯង​ធ្វើ​ឱ្យ​ខ្លួន​គេ​ក្លាយជា​មនុស្ស​ប្រមឹក​បាត់បង់​ស្មារតី​វង្វេងវង្វាន់​ចេះ​តែ​រត់​ហើយ​ស្រែ​កថា​“​គេ​ដេញ​ចាក់​វា​”​។​ លោក​ឡេ​ង​ ចក់​ បញ្ជាក់​ថា​ វា​ក៏​ដើរ​ផឹក​ទៀត​ទើប​ខូច​សតិ​បែប​នេះ​ ។​

 គ្រូ​ពេទ្យ​ខេត្ដកំពង់ចាម​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ឡេ​ង​ ចក់​ រង​របួស​ដាច់​សរសៃ​តូចៗ​ត្រង់​បំពង់​.​ក​តែ​ប៉ុណ្ណោះ​ ឯ​បំពង់ខ្យល់​ពុំ​មាន​ប៉ះពាល់​មិន​ប៉ះពាល់​ទេ​ ។​
លោក​អនុសេនីយ៍ឯក​ ចក់​ សុខ​កៅ​ អធិការរង​នគរបាល​ស្រុក​កំពង់សៀម​បានឱ្យ​ដឹង​ថា​ ចំពោះ​ករណី​ខាងលើ​នេះ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​សុំ​សមត្ថ​កិច្ច​យក​ជនសង្ស័យ​ឈ្មោះ​ចក់​ ម៉េ​ង​ឈាង​ ទៅ​រក​គ្រូ​ព្យាបាល​ដោយ​មិន​ឱ្យ​សមត្ថ​កិច្ចចាត់ការ​ឡើយ​ ៕​





 ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes