សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

និស្សិត​ខ្មែរ​មក​ពី​អូស្ដ្រាលី​ធ្វើ​អត្ដឃាត​ក្នុង​សណ្ឋាគារ​មរកត​ដោយ​អាថ៌​កំបាំង​


  យុវជន​ម្នាក់​ដែល​ទើបនឹង​ត្រឡប់​មក​ពី​សិក្សា​ប្រទេស​អូស្ដ្រាលី​ បែរ​ ជា​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​លេខ​១០៨​ ជាន់​ទី​១​ នៃ​សណ្ឋាគារ​មរកត​ ស្ថិត​ នៅ​ផ្លូវ​លេខ​១០៧​ កែង​មហាវិថី​កម្ពុជា​ក្រោម​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​មួយ​គ្រាប់​ចំ​សៀត​ថ្កា​ផ្នែក​ខាងស្ដាំ​ហាក់ដូចជា​មាន​ អាថ៌​កំបាំង​ ។​
ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ ពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១១​ ដែល​សមត្ថកិច្ច​ឱ្យ​ដឹង​ថា​ ជន​ រង​គ្រោះ​ដែល​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ មានឈ្មោះ​កាំ​ង​ ជី​ង​សាន​ អាយុ​២២​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​៤៩BE0​ ផ្លូវ​លេខ​៣​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ទើប​ត្រឡប់​មក​ពី​ប្រទេស​អូស្ដ្រាលី​ ហើយ​ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​ក្នុង​ស​ណ្ឋា​ គារ​មរកត​នេះ​តាំងពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១១​ ។​
ប្រភព​ខ្លះ​បានឱ្យ​ដឹង​ថា​ កាល​មក​ស្នាក់​ នៅ​ដំបូង​ក្នុង​សណ្ឋាគារ​នេះ​ ជន​រង​គ្រោះ​ ស្នាក់​នៅ​តែ​ម្នាក់ឯង​ទេ​ លុះ​ក្រោយមក​ មាន​មិត្ដភក្ដិ​ប្រមាណ​២-៣​នាក់​ មក​ ស្នាក់​នៅ​ជាមួយ​ ។​ ក្នុង​ថ្ងៃ​កើតហេតុ​មិត្ដ​ ភក្ដិ​ទាំងនោះ​បាន​មក​គោះ​ទ្វារ​ តែ​បន្ទប់​ ទី​១០៨​នេះ​ត្រូវ​បាន​ខ្ទាស់​សោ​ពី​ខាងក្នុង​ ហើយ​អ្នក​មើល​ការ​ខុស​ត្រូវ​បាន​ព្យាយាម​ បើកទ្វារ​នេះ​ ទើប​ឃើញ​យុវជន​រង​គ្រោះ​ ដេក​ស្លាប់​ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​មួយ​ គ្រាប់​ចំ​សៀត​ថ្កា​ផ្នែក​ខាងស្ដាំ​ដោយ​គ្រាប់​ កាំភ្លើងខ្លី​ម៉ាក​ប៉េអាកុល​ ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​នៅឡើយ​ ។​
កន្លង​ទៅ​សណ្ឋាគារ​មរកត​នេះ​ក៏​ធ្លាប់​ មាន​ជនជាតិ​ឥណ្ឌា​មួយ​រូប​បាន​ស្លាប់​ ដោយ​មិនដឹង​មូលហេតុ​ផង​ដែរ​ ប៉ុន្ដែ​ ដំណើរការ​អាជីវកម្ម​នៅ​តែ​បន្ដ​ដោយ​ ពុំ​ឃើញ​បិទ​ការ​ធ្វើ​អាជីវកម្ម​ ដើម្បី​ស៊ើប​ អង្កេត​ដូច​ជា​ករណី​យុវជន​កាំ​ង​ ជី​ង​សាន​ បាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ ហើយសមត្ថកិច្ច​នៅ​តែ​ព្យាយាម​អះអាង​ថា​ ជា​ករណី​ធ្វើ​អត្ដឃាត​ ។​
លោក​យិ​ន​ សាន​ អធិការ​នគរបាល​ ខណ្ឌ​៧​មក​រា​ បាន​និយាយ​ថា​ ការ​ស្លាប់​ របស់​កាំ​ង​ ជី​ង​សាន​ មិនមែន​ជា​ឃាតកម្ម​ ដោយ​លោក​លើក​ឡើង​ថា​ គឺជា​ករណី​ អត្ដឃាត​បាញ់​សម្លាប់​ខ្លួនឯង​ដោយ​កន្លែង​ កើតហេតុ​ បន្ទប់​ត្រូវ​បាន​ចាក់​ខ្ទាស់​សោ​ ទ្វារ​ពី​ខាងក្នុង​ និង​នៅ​ក្បែរ​សាកសព​មាន​ បន្សល់​ទុក​កាំភ្លើង​មួយ​ដើម​ ។​
លោក​ហៀ​ង​ សុ​ភ័​ក្រ​ ព្រះរាជអាជ្ញា​ រង​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ ដឹង​ថា​ យោង​តាម​របាយការណ៍​របស់​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ ភ្នំពេញ​ លោក​ចាត់​ទុក​ថា​ ការ​ស្លាប់​របស់​ ជន​រង​គ្រោះ​ គឺជា​ករណី​អត្ដឃាត​ ដោយ​ លោក​បញ្ជាក់​ថា​ យុវជន​នេះ​បាន​ទទួល​ បញ្ញើ​ជា​លុយ​មក​ពី​ក្រៅប្រទេស​ ប៉ុន្ដែ​ គេ​យក​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​ ណា​ហ្គា​ចាញ់​អស់​ ។​ ដោយសារ​មាន​ករណី​ អត្ដឃាត​បែប​នេះ​ លោក​ក៏​បានឱ្យ​សមត្ថ​ កិច្ច​បិទទ្វារ​សណ្ឋាគារ​នេះ​មួយ​រយៈ​ ប៉ុន្ដែ​ តម្រូវ​ឱ្យ​បើក​វិញ​នៅ​ថ្ងៃ​ ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១១​នេះ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​ សាកសព​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា​ កូន​ របស់​ខ្លួន​អាច​សម្លាប់​ខ្លួនឯង​ ទើប​សមត្ថ​ កិច្ច​បាន​ប្រគល់​សាកសព​ឱ្យទៅ​ក្រុម​ គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​
គួរ​រំលឹក​ថា​ សមត្ថកិច្ច​គួរតែ​ពិនិត្យ​ ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ​ ហេតុ​អ្វី​ អ្នក​មើល​ការ​ខុស​ត្រូវ​មិន​បាន​ត្រួតពិនិត្យ​ ទៅ​លើ​អាវុធ​ចំពោះ​អ្នក​ដែល​មក​ស្នាក់​ នៅ​នេះ​ជា​រឿង​ដែល​មិន​ធានា​ទៅ​លើស​ន្ដិ​ សុខ​សម្រាប់​អ្នក​ដែល​ចូល​មក​ស្នាក់​នៅ​ ក្នុង​សណ្ឋាគារ​មរកត​នេះ​ទេ​ ៕     





ពីគេហទំព័រ៖ នគរវត្ត                

No comments:

Post a Comment

yes