សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 16, 2011

ខឹង​ប្រពន្ធ​សុំ​លែង​ចុះចោល​ផ្ទះ លី​កាំបិតផ្គាក់ កាប់សម្លាប់​ប្រពន្ធ និង​ផឹកថ្នាំ​កណ្តុរ​សម្លាប់​ខ្លួនឯង


បុរស​ម្នាក់​ជា​ប្តី​បាន​កាប់​ប្រពន្ធ​សម្លាប់ចោល និង​សម្លាប់​ខ្លួនឯង ដោយ​ផឹកថ្នាំ​កណ្តុរ បណ្តាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់ ចោល​កូនស្រី​ពីរ​នាក់ ដោយសារតែ​ជម្លោះ​រ៉ាំរ៉ៃ​ក្នុង​គ្រួសារ​។​
​    ​
​អំពើ​ឃាតកម្ម​នោះ បានកើត​ឡើងទៅ​លើ​គ្រួសារ​កសិករ​ក្រីក្រ​មួយ កាលពី​ម៉ោង​ប្រហែល ៣ និង ២០ នាទី រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១១ នៅក្នុង​ក្រុមទី​១០ ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។
​    ​
​លោក ណុប សំអុន អធិការរង​ប៉ូលិស​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ករណីនេះ បង្កឡើង​ដោយ​ប្តី​ឈ្មោះ ជុំ វុត្ថា អាយុ ៣៩​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​។ ជន​នោះ បាន​ប្រើ​កាំបិតផ្គាក់​ដង​វែង កាប់​ទៅលើ​ប្រពន្ធ ឈ្មោះ នាក់ អិត អាយុ ៣៦​ឆ្នាំ ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​។​

​ចំណែក​បុរស​ជា​ប្តី ដឹងថា ប្រពន្ធ​ស្លាប់​ហើយ ក៏បាន​សម្រេចចិត្ត​ផឹកថ្នាំ​កណ្តុរ សម្លាប់ខ្លួន​ភា្ល​មៗ​ដែរ​។​
​    ​
​លោក ណុប សំអុន បាន​បន្តថា ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ ទើប​ដឹងថា គ្រួសារ​នេះ មានទំនាស់​ក្នុង​គ្រួសារ​ជា​យូរយារ​មកហើយ ដែល​អាជ្ញាធរ​បាន​ព្យាយាម​ដោះស្រាយ និង​ផ្សះផ្សា​ច្រើនលើក​រួចមកហើយ​ដែរ​។ ប៉ុន្តែ​អំឡុងពេល​ប្រហែលជា​កន្លះ​ខែ​មុន​ថ្ងៃកើតហេតុ​នេះ ពួកគេ​បាននាំគ្នា​ទៅ​ដាក់​ពាក្យសុំ​លែងលះគ្នា នៅ​សាលាឃុំ​។ រីឯ​ភាគី​ប្រពន្ធ​បាន​នាំ​កូនស្រី ២​នាក់ ចុះ​ចេញពីផ្ទះ ទៅ​ស្នាក់​នៅផ្ទះ​ម្តាយមីង ដែលមាន​ចំងាយ​ប្រហែលជា ៤០០ ម៉ែត្រ ពី​ផ្ទះ​របស់ខ្លួន ស្ថិតក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​៕

BY: CEN

No comments:

Post a Comment

yes