លោកតាផាន់ ភួង ជាគណៈកម្មការវត្តសាលាអណ្តែត បានប្រាប់ឱ្យដឹងថា ព្រះបដិមាដែលចោរលួចទៅបាត់ ធ្វើពីលោហធាតុពណ៌ក្រម៉ៅ មានទម្ងន់៦៥,៥០គីឡូក្រាម កម្ពស់៧២សង្ទីម៉ែត្រ ភ្នែន៥០សង្ទីម៉ែត្រ តម្កល់ទុកនៅក្នុងកុដិរបស់ព្រះចៅអធិការវត្តព្រះនាមឡូយ ស្រាល ព្រះជន្ម៨២ឆ្នាំ។
លោកតាជាគណៈកម្មការវត្តបានឱ្យដឹងទៀតថា ព្រះបដិមាដែលបាត់នោះគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តាមរយៈលោកទី សុគន្ធ ជាគណៈពង្រឹងឃុំក្រាំងយ៉ូវ ដង្ហែអង្គកឋិនទៀន ចូលវត្តសាលាអណ្តែតតាំងពីឆ្នាំ១៩៩៦មកម៉្លេះ។ ព្រះបដិមាអង្គនេះកាលពីអំឡុងឆ្នាំ២០០៧ ត្រូវបានចោរចូលលួចម្តងរួចទៅហើយ ប៉ុន្តែត្រូវបានកូនសិស្សលោកឃើញទាន់ ខណៈកំពុងឌុបកង់ចេញពីក្នុងវត្ត។
លោកតាបានបញ្ជាក់ឱ្យដឹងទៀតថា បើតាមប្រវត្តិរបស់ព្រះបដិមានេះត្រូវបានគេប្រាប់គាត់ថា ពួកឈ្មួញខិលខូចបាននាំចេញបម្រុងទៅលក់នៅប្រទេសថៃ ប៉ុន្តែត្រូវគេចាប់បាននៅព្រំដែនកម្ពុជា-ថៃ ហើយត្រូវគេយកមកប្រគល់ឱ្យខាងសារមន្ទីរជាតិ ហើយសម្តេចតេជោក៏ដង្ហែយកមករក្សាទុកនៅក្នុងវត្តសាលាអណ្តែតកាលពីឆ្នាំ១៩៩៦៕
ពីគេហទំព័រ៖ កោះសន្តិភាព
No comments:
Post a Comment
yes