សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

អតីត​ឯកឧត្តម​៣​រូប​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នាំ​ខ្លួន​បញ្ជូន​ទៅ​តុលាការ​


កាលពី​ព្រឹក​ថ្ងៃទី២៦ខែ កញ្ញា ឆ្នាំ ២០១១ ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក ​ឧត្តមសេនីយ៍ទោ ​យ៉ា គឹមអ៊ី ​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​មេ​បញ្ជាការ​កង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​នាំ​ខ្លួន​អតីត​ឯកឧត្តម​ចំនួន​៣​រូប​ ទៅ​កាន់​តុលាការ​ក្រុងភ្នំពេញ​ពាក់ព័ន្ធ​ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ ប្រើប្រាស់​ឯកសារ​សាធារណៈ​ និង​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត។​
យោងតាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អាវុធហត្ថ​មួយ​រូប ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ខ្លួន​អតីត ឯកឧត្តម​ទាំង​បី​រូបនេះ គឺ​យោង​តាម​បទបញ្ជា​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ៤ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជា​ឲ្យ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ យ៉ា គឹមអ៊ី មេ​បញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ដោយ​សហ​ការ​ជាមួយ​ស្នងការ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​ព្រះរាជ​អាជ្ញា​រង មាស ចាន់​ពិសិដ្ឋ បាន​កោះហៅ និង នាំ​ខ្លួន​អតីត​ឯកឧត្តម ទាំង​បី​រូប​ទៅកាន់​តុលាការ ក្រុង​ភ្នំពេញ ដោយ​ក្នុង​នោះ មានឈ្មោះ ទី១. ឈ្មោះ ពន្លក​ហូ ភេទ​ប្រុស អាយុ ៥៨ឆ្នាំ រស់នៅ​សហ​រដ្ឋ​អាមេរិក«រដ្ឋ​បុស​ស្តុ​ន» ទី២. ឈ្មោះ ចាន់ កុសល ភេទ​ប្រុស អាយុ៦៦ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ៩ ផ្លូវ ១៣៤ ក្រុមទី១៨សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ និង ទី៣ ឈ្មោះ វៀវ បូរ៉ា ភេទ​ប្រុស អាយុ ៥០ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ ១១Bo សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។


 ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​អតីត​ឯកឧត្តម​ទាំង​បី​រូបនេះ​ ត្រូវ​បាន​អ្នកសារព័ត៌មាន​ទាំង​ទូរទស្សន៍ និង កាសែត បាន​ធ្វើការ​សាកសួរ​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ទៅ យ៉ា គឹមអ៊ី ដែល​ដឹកនាំ​កម្លាំង​ចុះ​ឃាត់ខ្លួន​អតីត ឯកឧត្តម​ទាំងបី​រូប ទៅ​តុលាការ តែ​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​មានប្រសាសន៍​យ៉ាង​ខ្លី​ថា ការ​ឃាត់​​ខ្លួន ឯកឧត្តម​ទាំងបី​រូបនេះ គឺ​សមត្ថកិច្ច​យើងខ្ញុំ​អនុវត្តន៍​តាម​បញ្ជា​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ជន​នេះ​ពាក់ព័ន្ធ​ពី​បទ​ក្លែងបន្លំ​ឯកសារ សាធារណៈ ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត។


 តាម​ប្រភព​ព័ត៌មាន​មួយទៀត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឲ្យ​ដឹង​ថា អតីត​ឯកឧត្តម ទាំង​បី​រូប​នេះ ត្រូវ​បាន​បញ្ឈប់​មុខងារ​ដោយ​ព្រះរាជក្រឹត្យ ពី​ខែមេសា​និង​ខែកញ្ញា ថ្មីៗនេះ ម្ល៉េះ។ នេះ​ជា​លើក​ទី២ ហើយ​ដែល​គេ​ឃើញ​វត្តមាន​លោក ឧ​ត្ត​ម​សេនីយ៍​ទោ យ៉ា គឹម​អ៊ី​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​តុលាការ​ដោយ​ផ្ទាល់ និង ដោយមាន​ការ​ការពារ​យ៉ាង​ប្រុងប្រយ័ត្ន​បំផុត ហើយ​អតីត​ឯកឧត្តម​ទាំង​បី​រូប​នេះ​ត្រូវ​បាន​តុល​ការសម្រេច​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​សរ​ហើយ​ដែរ។
គួរ​បញ្ជាក់​ថា​ពាក់ព័ន្ធ​និង​ការ​ឃាត់ខ្លួន​មន្ត្រី​ធំ​ៗកន្លងមក​លោក ឧ​ត្ត​ម​សេនីយ៍ យ៉ា គឹមអ៊ី មិន​ងាយ​ផ្ដល់​ព័ត៌មាន​ដល់​អ្នកកាសែត​ឡើយ​ដូចជា​ករណី​ឃាត់ខ្លួន​អតីត​ផ្កាយ​បី ឈឿន ចាន់ថន នេះ​ស្រាប់៕


 ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes