សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​រន្ធត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​៥​នាក់​ស្លាប់​២​នាក់​របួស​ធ្ងន់​៣​នាក់​


 មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​គួរ​ឲ្យ​រន្ធត់​ដោយ​ឪពុកម្ដាយ​និង​កូន​ៗ​ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​គ្នា​រហូត​ទៅ​ដល់​៥​នាក់​ពេល​ម៉ូតូ​បែក​កង់​មុខ​ក៏​ដួល​បោក​ក្បាល​ស្លាប់​ពីរ​នាក់​៣​នាក់​របួស​ធ្ងន់ធ្ងរ​​ស​ន្ល​ប់​​គ្មាន​ដឹង​ខ្លួន។​​
ករណី​គ្រោះថ្នាក់​ចរាចរ​គួរ​ឲ្យ​រន្ធត់​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១១វេលា​ម៉ោង១១ព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ ១ត្រង់ចំណុច ភូមិ សង្កែ​ចុង ឃុំ​ក្រាំងស្វាយ ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក HONDA C125 ស៊េរី ២០០៦ ពណ៍​ខ្មៅ អ្នកជិះ​មាន​ប្ដី​ប្រពន្ធ កូន ទាំងអស់​ចំនួន ៥នាក់​ចេញពី​ភូមិ​ភ្នំស្រូវ ឃុំ រាជ្យ​មន្ទីរ ស្រុក កំពង់រោទិ៍ ដោយ​ធ្វើដំណើរ​ទៅ​ពី​ស្រុកកំណើត​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​វិញ លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​បែក​កង់​ខាងមុខ​រេ​ចង្កូត​ដួល​បោក​ក្បាល​ទៅ​នឹង​ផ្លូវ​ជាតិ​លេខ ១ ហើយ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​មក​កៀរ​បណ្ដាល​ឲ្យ​បែកក្បាល​ស្លាប់​ប្ដី​នៅនឹ​ងកន្លែង និង របួសធ្ងន់​ចំនួន ៤នាក់ ក៏ប៉ុន្តែ​កន្លះ​ម៉ោង​ក្រោយមក​ទើប​មាន​រថយន្ត​សង្គ្រោះ​ទៅដល់​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង តែ​ពេលមកដល់​ពាក់កណ្ដាល​ផ្លូវ​ត្រូវ​ស្លាប់​ម្នាក់ទៀត។ ប្រភព​ខាងលើ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា​ជនរងគ្រោះ​ខាងលើ​ទី១ ឈ្មោះ តូច សុខុម អាយុ ៣៨ឆ្នាំ ត្រូវជា​ប្ដី ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ទី២ ឈ្មោះ ហួយ ច្រិ​ប អាយុ ៣៥ឆ្នាំ ត្រូវជា​ប្រពន្ធ​ជនរងគ្រោះ​ខាងលើ របួស​បែកក្បាល និង បាក់​ចង្កេះ ទី៣ ឈ្មោះ ពេជ្រ សាវ​ឌី ភេទ​ប្រុស​អាយុ ១៤ឆ្នាំ ត្រូវជា​កូន ស្លាប់​នៅ​ពាក់កណ្ដាល​ផ្លូវ ទី៤ ឈ្មោះ ចិន្តា ភេទ​ប្រុស​អាយុ១២ឆ្នាំ ត្រូវជា​កូន​របួស​បែកក្បាល បាក់ជើង​ឆ្វេង បាក់​ដៃ​ឆ្វេង ទី៥ ឈ្មោះ ពេជ្រ សុវណ្ណ​រដ្ឋ ភេទ​ប្រុស​អាយុ១ខួប រង​របួស​បែកក្បាល​ត្រូវ​បញ្ជូន​ជាបន្ទាន់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ភ្នំពេញ។ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​ផ្សេងទៀត ដោយ​ម៉ូតូ​បុក​បណ្ដាល​ឲ្យ​បែកក្បាល​ត្រង់​ចិញ្ចើម​ផុង​លា​លា​ដ៏​ចេញ​ខួរ សន្លប់ ​ស្ដូកស្តឹង​ដេក​ក្នុង​មន្ទីរពេទ្យ។ ករណីនេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃទី២៩ខែ កញ្ញា ឆ្នាំ ២០១១ វេលា​ម៉ោង ១១ព្រឹក​ដូចគ្នា។ ជនរងគ្រោះ មានឈ្មោះ អន ឆាវ ភេទ​ប្រុស អាយុ ១០ឆ្នាំ។​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កុមារ​រូប​នេះ​រត់​លេង​តាម​ផ្លូវលំ​ជាមួយ​បងប្អូន​ពេលនោះ ម៉ូតូ​បើក​លឿន​មក​បុក​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ​ខេត្ត​ពុំ​ដឹង​ថា​មា​ន​សង្ឃឹម​​ឬ​អត់​នោះ​ទេ៕
គឹម​សេង

ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes