សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 29, 2011

ប្រទះឃើញ​​គ្រាប់​បែក​​មួយចង្កោម​ស្មាន​​​ថា​កណ្តឹង​​​​​គោ​ នាំគ្នា​​រើស​យួរ​លេង​​ផ្ទុះស្លាប់​​​១ ​របួស​ធ្ងន់​​​១


  ​ក្មេង​ប្រុស​​​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ​នៅ​នឹង​​កន្លែង ​ហើយ​​​យុវជនម្នាក់​ទៀត​​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​​ បន្ទាប់ពី​​​​​គេ​ទៅ​ឃ្វាល​គោ​នៅក្នុង​​ចំការ​ប្រេង​​​​ខ្យល់​មួយ​​​​កន្លែង​ ហើយ​ប្រទះឃើញ​​​គ្រាប់​បែក​​​មានសណ្ឋាន​​​​រាង​ដូច​​ជា​កណ្តឹង​​គោ​​​មួយ​ចង្កោម​​ប្រមាណ​ជាង​​​១០​គ្រាប់ ​​ដែល​​គេ​មិនស្គាល់​មុខ​​បង្កៃ​​​ចោល​ នាំគ្នា​​​រើស​កាន់​​លេង ក៏ផ្ទុះ​​​លាន់​កក្រើក​​ដី បណ្តាល​​ឱ្យស្លាប់​​​​ម្នាក់ និង​​របួសធ្ងន់​ម្នាក់​។


 ហេតុការណ៍​​​នោះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​​​​៣​និង​​១០នាទី​​រសៀលថ្ងៃទី​​​​២៩ កញ្ញា ​​២០១១ ​​​នៅក្នុង​​ចំការ​ប្រេង​ខ្យល់​​ទួល​តា​ឯក ​​ស្ថិត​ក្នុង​​​​​​ភូមិ​​​ប្រសាទ ​​សង្កាត់​​​ស្នោរ ​​ខណ្ឌ​ដង្កោ ​​​ជាយ​រាជធានីភ្នំពេញ ។


 យុវជនដែល​​​រង​របួស​ធ្ងន់​​ធ្ងរនោះឈ្មោះ​​​​ស្តើង មករា ហៅវ៉ិត អាយុ​​​២២​ឆ្នាំ មុខ​របរ​​កសិករ ​​​រងរបួស​​​​​ដាច់​ដៃ​ទាំង​​សង​ខាង​ ហើយ​​ផ្ទៃ​មុខ​ និង​ខ្លួន​ប្រាណ​រង​របួស​ស្ទើរ​​​​សុស​សាច់​​​ត្រូវ​បាន​គេ​នាំ​​យក​ទៅ​សង្គ្រោះ​​​បន្ទាន់​នៅ​​​មន្ទីរពេទ្យ​​​ចោម​ចៅ ​និង​​ម្នាក់ទៀត​​​​ដែលស្លាប់​​​បាត់បង់ជីវិត​​​ឈ្មោះ​ធឿន ​​វុត្ថា ​​អាយុ​​១៣​​ឆ្នាំ ត្រូវ​​​អំបែងគ្រាប់​​​បែក​ចំ​​​កណ្តាល​ថ្ងាស ​និង​ខ្លួន​​ប្រាណ​​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ  ពួកគេ​​មាន​ទីលំនៅ​ភូមិ​​​​​​ស្នោរ​ខាងកើត ​​សង្កាត់​​​​​ស្នោរ​​​ ខណ្ឌ​ដង្កោ ​​​​រាជ​ធានី​ភ្នំពេញ​។


 តាមប្រភពព័ត៌មាន​​​បាន​ឱ្យដឹង​​​​ថា មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​​​ទាំង​​​២នាក់​​​នេះ​បាន​​នាំ​គ្នា​​ទៅ​ឃ្វាល​​គោ​​នៅក្នុង​ចំការ​​ប្រេង​ខ្យល់​​ខាង​លើ​ហើយ​ពួកគេ​ក៏​បាន​ប្រទះឃើញ​​គ្រាប់បែក​​មួយ​​ចង្កោម​​​ជាង​​១​​០គ្រាប់​​ដែលក្នុង​​១គ្រាប់​​ៗ មាន​ចង​ខ្សែនីឡុង​​ដូចខ្សែ​​​​យឺត​​​ចម្ពាម​​កៅស៊ូ ​​និង​មាន​សណ្ឋាន​​រាង​ដូច​​​​​ជា​កណ្តឹង​​​គោ​។ ​ខណៈ​​នោះ ពួក​គេ​​បាន​​នាំគ្នារើស​​យួរ​​​លេង ​​​​ស្រាប់តែ​ផ្ទុះ​លាន់​យ៉ាង​​កក្រើក​ដី​ បណ្តាល​ឱ្យ​​ស្លាប់​បាត់​បង់​ជីវិត​​​ម្នាក់ និង​​​ម្នាក់ទៀត​​​រង​របួសយ៉ាង​ធ្ងន់ធ្ងរ​ ហើយ​​សង្ឃឹម​រស់​រានមានជីវិត​តិច​​​​តួច​បំផុត ៕
Related Posts Plugin for WordPress, Blogger...





ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes