សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 30, 2011

ពីរ​នាក់​ស្លាប់​ពីរ​នាក់​សង្រ្គោះ​បន្ទាន់​ក្រោយ​ហូប​នំ​អន្សម


ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត បាន​អះ​អាង​​ថា យ៉ាង​ហេច​ណាស់​មាន​មនុស្ស ២​នាក់ បាន​ស្លាប់ និង​មនុស្ស ២​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ជួយ​សង្រ្គោះ​បន្ទាន់​ពី​ក្រុម​គ្រូ​ពេទ្យ​ បន្ទាប់​ពី​មាន​ករណី​ពុល​អាហារ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី​២៨​ ខែ​កញ្ញា​។
លោក​ស្រី​វេជ្ជ​បណ្ឌិត សេង​ ចន្នី​ ទទួល​បន្ទុក​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត បាន​ប្រាប់​ថា កាល​ពី​ថ្ងៃទី​២៨​ ខែ​កញ្ញា​ អាណាព្យាបាល​របស់​អ្នក​ជំងឺ​ទាំង ៤​នាក់​នេះ​ បាន​រៀប​រាប់​ប្រាប់​អំពី​អាការៈ​ជំងឺ​កូន​ខ្លួន​មក​កាន់​គ្រូ​ពេទ្យ​ជំនាញ​ ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ទាំង​នោះ ឲ្យ​បាន​ទាន់​ពេល​វេលា។
លោក​ស្រី​បន្ត​ថា​ បើ​តាម​សំដី​ស្រ្តី​ជា​ម្តាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កូន​ទាំង​បួន​របស់​គាត់​បាន​ចាប់​ផ្តើម​កើត​មាន​អាការៈ​ដូចៗ​គ្នា​ ដែល​អាការៈ​នោះ​មាន​ វិល​មុខ​ ក្អួត​ ក្តៅ​ខ្លួន..​ជាដើម  ក្រោយ​ពី​បាន​ញុំា​នំ​អន្សម​អស់​រយៈ​ពេល ២​ទៅ ៣​នាទី​ក្រោយ​មក។
លោក​ស្រី​ថ្លែង​ថា​៖ «​ក្រុម​គ្រូ​ពេទ្យ​បាន​នាំគ្នា​យក​ចិត្ត​ទុក​ដាក់​សង្រ្គោះ​និង​តាម​ដាន​អំពី​ស្ថាន​ភាព​របស់​អ្នក​ជំងឺ​ចំនួន​២​នាក់​ក្នុង​ចំនោម​៤នាក់​នេះ​ បន្ទាប់​ពី​ពួក​យើង​បាន​ទទួល​ដំណឹង​ថា​ មាន​ក្មេង​២នាក់
ប្រុស​ម្នាក់​និង​ស្រី​ម្នាក់​ ត្រូវ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​អាការៈ​ពុល​អាហារ​ដែល​ធ្ងន់​ធ្ងរ​»​។











ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes