សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 30, 2011

ជិះ​ម៉ូតូ​លឿន​ពេក​ដល់​បែក​កង់​មុខ​ដួល​លើ​ថ្នល់​ឡាន​មក​កិន​ក្បាល​ចេញ​ខួរ


 មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​គួរ​ឲ្យ​ញាក់​សាច់​ដោយសារ​បុរស​ជន​ជាតិ​វៀតណាម​ម្នាក់​បើក​ម៉ូតូ​លឿន​ពេក​លុះ​ដល់​ចំណុច​បន្ថយល្បឿន​(គ្រឺត)​ម៉ូតូ​ក៏​បែក​កង់​មុខ​រេ​ចង្កូត​ដួល​បោក​នឹង​ថ្នល់​ស្រប​ពេល​នោះ​​មាន​រថយន្ត​មក​ដល់​ក៏​កិន​ក្បាល​បែក​ខ្ទេច​ធ្លាយ​ខួរ​ពេញ​ថ្នល់​ចំណែក​រថយន្ត​បង្ក​ដាក់​មេ​ផា​យបាត់​ស្រមោល​គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​ទេ។​
ហេតុ​ការ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១១ វេលា​ម៉ោង៤និង ២០នាទី​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ១ ត្រង់​ចំណុច​ភូមិ​តា​ប៉ ឃុំ តា​សួ​ល ស្រុក ស្វាយជ្រំ ខេ​ត្ត​ស្វាយរៀង។ ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ជិះ​ម៉ូតូ​បែក​ក​ង់​មុខ​នោះ​មានឈ្មោះ មូ​យ វ៉ាន់​លាត់ ភេទ​ប្រុស​អាយុ ៤៦ឆ្នាំ ជនជាតិ​វៀតណាម​មាន​ទីលំនៅ ស្រុក កូ​យូវ ខេត្ត ឡុង​អាន ប្រទេស​វៀតណាម ជិះ​ម៉ូតូ​ម៉ាក សង់ កូរ៉េ ពណ៌​ក្រហម​ពាក់​ស្លាក​លេខ វៀតណាម 71.F2.7449។
បើតាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជនជាតិ​វៀតណាម​រូបនោះ​បើក​ម៉ូតូ​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត សំដៅ​ពី​ខេត្ត ស្វាយរៀង ទៅ​ប្រទេស​វៀតណាម​វិញ លុះដល់​ចំណុច​កើត​ហេតុ​ខាងលើ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​នោះ រេ​ចង្កូត ហើយក៏​ដួល​បោក​ទៅ​នឹង​ថ្នល់​លាន់​ផូង ស្រប​ពេលនោះ​មាន​រថយន្ត​ធន់​ធំ​មួយ​គ្រឿង នៅកៀកនឹងម៉ូតូ ខណៈ​ពេលម៉ូតូនោះ​ដួលរថយន្តនោះ​គេចមិនទាន់ក៏​​​កិន​បុរស​នោះ បែកក្បាល​ខ្ទេច​ចេញ​ខួរ​ខ្ទាត​ពេញ​ផ្លូវ ។ក្រោយពេល​កើតហេតុ​ប្រមាណ​ជា២០នា​ទៅ​ទើប​ប៉ូលិស​ចរាចរ​ស្រុក​ស្វាយ ជ្រំ ទៅដល់​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរ​លើ​ផ្លូវ​ជាតិ​លេខ១ បាន​ឆែកឆេរ​សាកសព​ជនជាតិ​វៀតណាម​នោះ​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ ទើប​ស្គាល់ឈ្មោះ និង លំនៅដ្ឋាន ពិតប្រាកដ​ក៏​ស្រាវជ្រាវ​រក​សាច់ញាតិ ។ នៅ​ម៉ោង៧យប់​គ្រួសារ​សព​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​នៅ​ប្រទេស​វៀតណាម​វិញ៕


ពីគេហទំព័រ៖ កម្ពុជាថ្មី

No comments:

Post a Comment

yes