សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 20, 2011

អង្គការ​និរទោស​អន្តរជាតិ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ប្រើ​អំពើ​ហិង្សា​​លើ​អ្នក​ភូមិ​បឹង​កក់​និង​ចាប់​នគរ​បាល​ដៃ​ដល់​មក​កាត់​ទោស


 អង្គការ​លើក​លែង​ទោស​អន្តរជាតិ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ បាន​ធ្វើ​ការ​ទាម​ទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ធានា​បញ្ឈប់​ជាបន្ទាន់​ការ​ប្រើ​អំពើ​ហិង្សា​​លើ​អ្នក​ភូមិ​បឹង​កក់​ និង ចាប់​ខ្លួន​នគរ​បាល​ដៃ​ដល់​ដែល​បាន​​វាយ​អ្នក​ភូមិ​ឲ្យ​សន្លប់​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់ ។រួម​ទាំង​ការ​ធានា​ផង​ដែរ ចំពោះ​ការ​បែង​ចែក​ដីធ្លី​​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​សល់​ឲ្យ​មាន​យុត្តិធម៌។

​លោ ដូណា ហ្គេស នាយ​រង​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វីក​ របស់​អង្គការ​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​​ថ្លែង​ការណ៍សម្ងាត់​​របស់​ខ្លួន​ថា អាជ្ញាធរ​ប្រទេស​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា ពុំ​ឲ្យ​កើត​មាន​ទៀត​ទេ នូវ​អំពើ​ហិង្សា ទាក់​ទង​ការ​បណ្ដេញ​ចេញ ប្រជាពលរដ្ឋ​ពី​តំបន់​បឹង​កក់ និង ការ​ធានា​ថា ប្រជាពលរដ្ឋ ​ដែល​នៅ​សេស​សល់​ត្រូវ​តែ​ធ្វើ​ការ​បែង​ចែក​ដី ឲ្យ​ស្មើ​ភាព​គ្នា ។ រួម​ទាំង​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ស៊ើប​អង្កេត​ចំពោះ​ករណី​វាយ​ដំ លើ លោក ស៊ុន សុភ័ណ ដើម្បី​នាំ​យក​នគរ​បាល​ដែល​ជា​ជន​ដៃ​ដល់ ទៅ​កាត់​ទោស​តាម​ច្បាប់ ។
សេចក្ដី​ថ្លែង​​​នេះ បាន​ធ្វើ​ឡើង​រំលង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​កាល​ពី​ថ្ងៃ​អាទិត្យ​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន បាន​ឈូស​បំផ្លាញ​ផ្ទះ​របស់​អ្នក​ភូម​ចំនួន​៨​ខ្នង​ឲ្យ​រាប​​ដល់​ដី​ និង អតីត​អ្នក​ភូមិ​ម្នាក់​​គឺ​លោក ស៊ុន សុភ័ណ ត្រូវ​បាន​ក្រុម​នគរ​បាល​វាយ​នឹង​ដំបង​ឆក់ , ដុំថ្មរ រហូត​ដល់​សន្លប់។ដែល​ព្រឹត្តិ​ការណ៍​ដ៏​ឃោរឃៅ​នេះ​ក៏​ត្រូវ​បាន​បក្ស​ប្រឆាំង​បន្ទរ​ការ​រិះគន់​ខ្លាំង​ៗ​ផង​ដែរ ចំពោះ​ក្រុម​ហ៊ុន​ស៊ូ​កា​គូ​អ៊ីន របស់​ព្រឹទ្ធ​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ឡាវ ម៉េង​ឃីន ដោយ​បាន​ប្រើ​​ពាក្យ​ហៅ​ក្រុម​ហ៊ុន​ នេះ​ថា ” ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ ” ៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes