សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 20, 2011

សាលា​ឧទ្ធរណ៍​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​​លោក​សម​រង្ស៊ី​ពី​១០​មក​៧ឆ្នាំ​ទាក់​ទង​សំណុំ​រឿង​ក្លែង​ឯកសារ​


 សាលា​ឧទ្ធរណ៍​របស់​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បន្ថយ​ទោស​ជាប់​ពន្ធនាគារ​របស់​លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ពី​១០ឆ្នាំ​មក​៧ឆ្នាំ​វិញ​​​ចំណែក​ប្រាក់​ពិន័យ​ពី​៦៣​លាន​រៀល​មក​៣លាន​រៀល​ទាក់​ទង​សំណុំ​រឿង​ក្លែង​ឯកសារ​និង​ក្លែង​ផែន​ទី​របស់​ប្រទេស​កម្ពុជា​និង​យួន​។

 ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្ដឹង​ទាស់​ពី​មេធាវី​របស់​លោក សម រង្ស៊ី ចំពោះ​សាល​ក្រម​​​​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​កាត់​កាល​ពី​ឆ្នាំ​២០១០ ឲ្យ​មេ​ដឹកនាំ​​បក្ស​ប្រឆាំង​រូប​នេះ​ជាប់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៦៣​លាន​រៀល ។ រួម​ទាំង​ការ​កែ​ប្រែ​បទ​ចោទ​មួយ​ចំនួន​ក្នុង​នោះ មាន​ការ​កែ​ប្រែ​បទ​ចោទ​ពី​ផ្សាយ​ព័ត៌មាន​មិន​ពិត​មក​ជា​ញុះញង់​វិញ ។ ប៉ុន្តែ​បាន​រក្សា​ទុក​សេចក្ដី​សម្រេច​ដែល​មាន​នៅ​ក្នុង​សាល​ក្រម​របស់​តុលាការ​ ក្រុង​ភ្នំពេញ​ត្រង់​ចំណុច​ឲ្យ​សមត្ថកិច្ច​​តាម​ចាប់​ខ្លួន​លោក សម រង្ស៊ី មក​ធ្វើ​ការ​កាត់​ទោស​តាម​ច្បាប់ ។

 មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១០ បាន​ដាក់​បង្ហោះ​នៅ​​លើ​គេហ​ទំព័រ​វេប​សាយ​របស់​​ខ្លួន​នូវ​ផែន​ទី​ស្ដី​ពី​ព្រំដែន​ប្រទេស​ខ្មែរ​និង​យួន ដែល​បាន​បង្ហាញ​ថា កម្ពុជា​បាន​បាត់​បង់​ដី​ទៅ​ឲ្យ​ប្រទេស​យួន​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បក្ស​ប្រឆាំង​នៅ​តែ​ចាត់​ទុក​ ការ​សម្រេច​ទោស​នេះ គឺ​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​និង​​ជា​ការ​គំរាម​កំហែង​មិន​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំ​ដែន​ដែល​កំពុង​ត្រូវ​បាន​រំលោភ​យក​ដោយ​​ប្រទេស​យួន​ក្រោម​ការ​ធ្មេច​ភ្នែក​ពី​សំណាក់​​រដ្ឋាភិបាល ហ៊ុន សែន៕


ពីគេហទំព័រ៖ សារព័ត៌មានសេរី

No comments:

Post a Comment

yes