Saturday, September 17, 2011
ជំនួបផ្លូវការសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្ដមថាក់ស៊ីន ផ្ដោតលើបញ្ហាសេដ្ឋកិច្ចសម្រាប់អភិវឌ្ឍន៍ប្រទេស
ឯកឧត្ដមបណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ បានជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាជាផ្លូវការ កាលពីវេលាម៉ោង៨និង៥៥នាទី ព្រឹក ថ្ងៃទី១៧ កញ្ញា នៅវិមានសន្តិភាព ដែលជំនួបមិត្តភក្ដិអមតៈលើកនេះ ផ្ដោតជាសំខាន់លើបញ្ហាសេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ប្រទេស។
ឯកឧត្តមបណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត្រ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺជាការឆ្លើយតបទៅតាមការអញ្ជើញពីឯកឧត្តម ហ៊ូស៊ី ឌឺវេណេហ្សាជូនី ប្រធានអង្គការគណបក្សប្រជាធិបតេយ្យកណ្តាល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថាខេឌី និងតាមរយៈការអញ្ជើញពីរាជបណ្ឌិតសភាកម្ពុជា។
ឯកឧត្តមបណ្ឌិតមានគម្រោងថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំរបស់អង្គការខេឌី ដែលជាវេទិការអន្តរជាតិស្តីអំពីសតវត្សរ៍អាស៊ី អំពីប្រធានបទបញ្ហាប្រឈមនិងក្តីសង្ឃឹម និងសុន្ទរកថា ពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ច។
តាមរយៈបេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានការសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែល បានជួបមិត្តដ៏ល្អ និងគឺជាវាគ្មិននៅក្នុងវេទិកា ដែលរៀបចំឡើងដោយអង្គការខេឌី និងរាជបណ្ឌិតសភាកម្ពុជា។ សម្តេចតេជោក៏បានសំដែងនូវការវាយតំលៃខ្ពស់ ចំពោះសន្តានចិត្តដ៏ល្អរបស់ ឯកឧត្តមបណ្ឌិត ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបានអញ្ជីញចូលរួមចែករំលែកបទពិសោធន៍ និងជំនាញដល់វេទិការដ៏មានសារៈសំខាន់នេះ។
សុន្ទរកថា របស់ឯកឧត្តមបណ្ឌិតថាក់ស៊ីន បើកចំហឲ្យអ្នកចូលរួមទាំងឡាយ បានសួរនូវរាល់សំណួរទាំងឡាយដែលពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ទាំងនៅក្នុងតំបន់អាស៊ី និងនៅលើពិភពលោក៕
ស្នាយពល
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes