នារីជាបងបានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯប្អូនស្រី ត្រូវបានគេដឹកយកទៅសង្គ្រោះ ក្រោយពីពួកគេទាំង២នាក់បងប្អូនបង្កើត នាំគ្នាទិញឡេលាបស្បែក និងឲ្យអ្នកលក់ឡេ ដែលជាផលិតផលមកពីប្រទេសវៀតណាម ធ្វើការលាប បកស្បែក ក៏កើតទៅជាប្រតិកម្មឡេ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១ ស្ថិតនៅភូមិពោធិមាស ឃុំត្រាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះជាបង ឈ្មោះ ម៉ម សៀក អាយុ ២២ឆ្នាំ បានដាច់ខ្យល់ស្លាប់ ក្រោយពីធ្វើការលាបឡេនោះ។ ចំណែកឯប្អូនស្រីឈ្មោះ ម៉ម ស្រីអូន អាយុ ១៩ឆ្នាំ ជាកម្មកា រិនីចំការពោត HLH នៅស្រុកឱរ៉ាល់។ នារីប្អូនបានសន្លប់ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យខេត្តកំពង់ស្ពឺ។
រីឯអ្នកលក់ឡេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ឈ្មោះ ឡោ លីហួរ ភេទស្រី ១៨ឆ្នាំ មានស្រុក កំណើតនៅភូមិរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្ននារីលក់ឡេនោះ ជួលផ្ទះ ស្នាក់ នៅភូមិច្រកទៀក ត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងជាអ្នកលក់គ្រឿងសំអាងចល័ត។
ជនរងគ្រោះ ជាប្អូនស្រី ក្រោយពីដឹងខ្លួនបានឲ្យដឹងថា ពួកខ្លួនទាំ២នាក់បងប្អូន បាននាំគ្នាទៅទិញឡេលាបស្បែក និងឲ្យអ្នកលក់ជាអ្នកធ្វើការលាប បកស្បែកឲ្យ ក្នុងតម្លៃ ៤ម៉ឺនរៀល។ បន្ទាប់ពីធ្វើការលាបឡេ ជនរងគ្រោះជាបងស្រី ក៏មានអាការៈតឹងទ្រូង ថប់ដង្ហើម ហ៊ឹងត្រចៀក ដោយសារ តែប្រតិកម្មរបស់ឡេ និងបានបណ្ដាលអោយនាងដាច់ខ្យល់ស្លាប់។ រីឯប្អូនស្រីបានសន្លប់ ៕
BY: CEN
No comments:
Post a Comment
yes