គ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងម៉ូតូនិងរថយន្តតូរីសបញ្ច្រាស់ទិសគ្នាដោយសារតែម៉ូតូបើកលឿនរ៉េវ៉ាក់អឺជាមួយរថយន្តពីមុខស្របទិសគ្នាក៏ដួលទៅបោកជាមួយតូរីសបញ្ច្រាស់ទិសគ្នាមកពីកើតបណ្ដាលអោយស្លាប់មួយរំពេចនៅកន្លែងកើតហេតុភ្លាមៗម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ហេតុការណ៍ដ៏គួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១១ត្រង់ចំណុចខាងលិចស្ពានថ្មីចំម្ងាយ១៥ម៉ែត្រស្ថិតនៅក្នុងភូមិទ្វីខាងជើងសង្កាត់អណ្ដូងខ្មែរក្រុងកំពត ខេត្តកំពត។
ប៉ូលិសចរាចរណ៍ក្រុងបានឲ្យដឹងថាឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះអ្នកបើកបរម៉ូតូវីវ៉ាឈ្មោះ សេះ សំបូរ ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិទ្វីខាងជើងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត បានស្លាប់នៅនិងកន្លែងកើតហេតុអ្នកជិះពីក្រោយឈ្មោះ ងែត សន អាយុ២៦ឆ្នាំរស់នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពតខេត្តកំពត។
ក្រោយពីកើតហេតុភ្លាមៗអ្នកបើកបររត់គេចខ្លួនសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរផ្លូវគោកនៅស្នងការខេត្តកំពតរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
ស៊ុនលី
ពីគេហទំព័រ៖ កម្ពុជាថ្មី
No comments:
Post a Comment
yes