សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 14, 2011

នាង​មេម៉ាយ​កូន​មួយ​ឆ្លងទន្លេ​បានកូន​ប្រុស​
ភ្លោះ​៣​នាក់​ខណៈ​ប្ដី​ទៅ​មាន​ស្រី​ថ្មី​


​​ ស្ដ្រី​មេម៉ាយ​កូន​មួយម្នាក់​បាន​ឆ្លងទន្លេ​កើត​បានកូន​ភ្លោះ​៣​នាក់​ បន្ថែម​ទៀត​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែកញ្ញា​ នៅ​ក្នុង​អគារ​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​ ខេត្ដបាត់ដំបង​ ។​ នាង​ ជុំ​ កុលាប​ អាយុ​២១​ឆ្នាំ​ ម្ដាយ​កូនប្រុស​ភ្លោះ​៣​នាក់​បច្ចុប្បន្ន​ រស់នៅ​ភូមិ​ស្លា​ស្លាក់​ ឃុំ​អន្លង់​រុន​ ស្រុក​ថ្មគោល​ ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា​ កំណើត​កូនភ្លោះ​៣​នាក់​ខាងលើ​នេះ​គឺ​អ្នកស្រី​បាន​នៅ​ជួបជុំ​ជាមួយនឹង​ប្ដី​ឈ្មោះ​ឃឿ​ន​ ចាន់​ថន​ អាយុ​ ៣០​ឆ្នាំ​ ប៉ុន្ដែ​ចាប់តាំងពី​នាង​មាន​ផ្ទៃពោះ​ ប្ដី​របស់​នាង​បាន​លួច​ទៅ​មាន​ប្រពន្ធ​ ក្រោយ​មួយទៀត​នៅ​ឯ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​


​​នាង​ ជុំ​ កុលាប​ មិន​បាន​ប្រាប់​ពី​មូល​ ហេតុ​នៃ​ការ​ចែកផ្លូវ​គ្នា​រវាង​នាង​នឹង​ស្វា​ មី​របស់​នាង​លោក​ ឃឿ​ន​ ចាន់​ថន​ នោះ​ ទេ​ ប៉ុន្ដែ​នាង​បាន​ប្រាប់​ថា​ នាង​នឹង​លោក​ ឃឿ​ន​ ចាន់​ថន​ កាលពី​នៅ​ជួបជុំ​គ្នា​គឺ​ នាង​ធ្លាប់​មានកូន​ស្រី​ម្នាក់​រួច​មក​ហើយ​ ដែល​ពេល​នេះ​មាន​អាយុ​៤​ឆ្នាំ​ ។​ នាង​មេ​ ម៉ា​យ​ ជុំ​ កុលាប​ បាន​បន្ដ​ថា​ ពេល​ដែល​ នាង​មាន​ផ្ទៃពោះ​កូនភ្លោះ​ក្រោយ​នេះ​ គឺ​ ប្ដី​របស់​នាង​បាន​ចាក​ចេញពីផ្ទះ​ទៅ​មាន​ ប្រពន្ធ​ថ្មី​នៅ​ឯ​ប៉ោយ​ប៉ែ​ត​ចាប់តាំងពី​នាង​ មិន​ទាន់​គ្រប់​ខែ​មក​ម្ល៉េះ​ ។​

​​នាង​ ជុំ​ កុលាប​ បាន​បន្ដ​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ប្ដី​ចាក​ចេញពីផ្ទះ​នាង​បាន​តស៊ូ​ និង​សុខចិត្ដ​ទុក​កូន​ក្នុង​ផ្ទៃ​ បើ​ទោះជា​ប្ដី​ របស់​នាង​ចាកចោល​នាង​ដោយ​មិន​នឹក​ ឃើញ​អនុស្សាវរីយ៍​គ្រា​ដំបូង​ក៏​ដោយ​ ។​
​នាង​ ជុំ​ កុលាប​ បាន​បន្ដ​ទៀត​ថា​ នៅ​ វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១១​ នាង​បាន​ឆ្លងទន្លេ​កូនភ្លោះ​ទាំង​ ៣​នាក់​នេះ​ ដោយ​ឪពុក​របស់​នាង​ជា​អ្នក​ ជូន​នាង​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ បាត់ដំបង​ ។​
​នាង​ កុលាប​ បាន​បញ្ជាក់​ថា​ បើ​តាម​ គ្រូពេទ្យ​ដែល​បង្កើតកូន​ឱ្យ​នាង​បាន​ប្រាប់​ នាង​ថា​ កូនប្រុស​ទី​១​ និង​ទី​២​ដែល​បាន​ ឆ្លងទន្លេ​មក​នោះ​ មាន​ទម្ងន់​១,៨០​គ​.​ក្រ​  ចំណែក​កូន​ទី​៣​ដែល​ជា​កូនពៅ​ (​កើត​ ក្រោយ​គេ​)​ មាន​ទម្ងន់​១,៥០​គ​.​ក្រ​ ។​ លោកគ្រូ​ពេទ្យ​បាន​ប្រាប់​គាត់​ទៀត​ថា​ ទារក​ដែល​កើតមក​ទាំង​៣​នោះ​ គឺ​មាន​ សុខភាព​ល្អជា​ធម្មតា​ដូច​ក្មេង​ឯទៀត​ និង​ អវយវៈ​នៅ​លើ​ខ្លួនប្រាណ​របស់​គេ​ពុំ​មាន​ បញ្ហា​អ្វី​នោះ​ឡើយ​ ។​

​​ជាមួយនឹង​ការ​អះអាង​របស់​ក្រុម​គ្រូ​ ពេទ្យ​ពី​សុខភាព​កូនភ្លោះ​ទាំង​៣​គេ​បាន​ សង្កេត​ឃើញ​ថា​ ម្ដាយ​ទារក​ក៏​មាន​សុខ​ ភាពល្អ​ផង​ដែរ​ ក្រោម​ការ​ថែរក្សា​របស់​ ក្រុម​គ្រូពេទ្យ​ខាងលើ​នេះ​ ក៏​ប៉ុន្ដែ​អ្វី​ដែល​ មាតា​ឯទៀត​ដែល​បាន​ទៅ​ឆ្លង​នៅ​ទីនោះ​ ដែរ​នោះ​បារម្ភ​ថា​ មាតា​ទារក​អាច​នឹង​ មាន​បញ្ហា​ជីវភាព​នៅ​គ្រា​ដែល​ស្ដ្រី​រូប​ នេះ​មានកូន​ដល់​ទៅ​៤​ ហើយ​ថែម​ទាំង​ ពុំ​មាន​ប្ដីសី​នៅ​ថែទាំ​ជិតដិត​ដូច​ជា​ស្ដ្រី​ ឆ្លងទន្លេ​ឯទៀត​ដែល​គេ​មាន​ស្វាមី​ផ្ដល់​ ភាព​កក់ក្ដៅ​ ។​

គួរ​បញ្ជាក់​ថា​ សម្ដេច​អគ្គ​មហា​សេ​ នា​បតី​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ធ្លាប់​បាន​ ធានា​ថា​ ចំពោះ​ស្ដ្រី​ដែល​មានកូន​ភ្លោះ​ ៣​នាក់​សម្ដេច​នឹង​ឧបត្ថម្ភ​ប្រាក់​ដល់​ ម្ដាយ​ទារក​ និង​ទារិកា​ណា​ដែល​មានកូន​ ភ្លោះ​ចាប់ពី​៣​នាក់​ឡើង​ទៅ​ក្នុង​ប្រយោជន៍​ ទ្រទ្រង់​ដល់​ជីវភាព​មាតា​ និង​ទារក​ផង​ ដែរ​ ។​ ដូច្នេះ​កូនភ្លោះ​៣​នាក់​របស់​ស្ដ្រី​ មេម៉ាយ​រូប​នេះ​នឹង​មិន​បាក់​ពោះ​អត់​ទឹក​ ដោះ​ទេ​ ប្រសិនបើ​បាន​ជ្រាប​ដល់​សម្ដេច​ តេ​ជោ​មែន​នោះ​ ៕​   

ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes